Trending now

កិច្ចប្រជុំពិគ្រោះយោបល់នយោបាយ វៀតណាម-ឡាវ លើកទី៤

11:19 | 19/07/2019 (ប្រភព៖ kh.qdnd.vn)

អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងវៀតណាមនិងឡាវ នារសៀល ថ្ងៃទី ១៦ ខែកក្កដា នៅទីក្រុងវៀងច័ន្ទ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Nguyen Quoc Dung និងអនុរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ លោក Khamphau Onthavanh បានធ្វើជាសហអធិបតីនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ លើកទី៤ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។

ទិដ្ឋភាពនៃកិច្ចប្រជុំពិគ្រោះយោបល់នយោបាយ វៀតណាម-ឡាវ លើកទី៤ (រូបថត៖ vnanet.vn)

ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការរវាងក្រសួងការបរទេសទាំងពីរ សំដៅរួមចំណែកជាវិជ្ជមាន និងប្រកបដោយប្រសិទ្ធភាពដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងនោះមានការសហការក្នុងការបម្រើដំណើរទស្សនកិច្ចនៃថ្នាក់ដឹកនាំជាន់ខ្ពស់ ព្រមទាំងជំរុញក្រសួង ស្ថាប័ន មូលដ្ឋាននានាអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារដែលត្រូវបានចុះហត្ថលេខា និងត្រៀមរៀបចំឲ្យល្អសម្រាប់កិច្ចប្រជុំពិគ្រោះយោបល់ប្រចាំឆ្នាំថ្នាក់រដ្ឋមន្ត្រីការបរទេសលើកទី៦ ដែលនឹងប្រព្រឹត្តទៅនៅវៀតណាម។

ភាគីទាំងពីរបានផ្លាស់ប្តូរអំពីសភាពការណ៍ពិភពលោក និងតំបន់អាស៊ី - ប៉ាស៊ីហ្វិក ហើយឯកភាពគ្នាថា គប្បីសហការជាមួយគ្នាដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពទៅនឹងបញ្ហាប្រឈមនានាដែលទើបកើតមានឡើង ក្នុងនោះមានកំណើនសេដ្ឋកិច្ចពិភពលោកកំពុងនៅទ្រឹង និងប្រទេសធំៗបានបង្កើនការប្រកួតប្រជែងជាយុទ្ធសាស្ត្រលើវិស័យពាណិជ្ជកម្ម។ ចំពោះគំនិតផ្តួចផ្តើម និងយុទ្ធសាស្រ្តនៃបណ្តាប្រទេសធំនៅក្នុងតំបន់ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា គំនិតផ្តួចផ្តើម និងយុទ្ធសាស្ត្រទាំងនេះគប្បីរួមចំណែកក្នុងសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ ព្រមទាំងគោរពច្បាប់អន្តរជាតិ ឯករាជ្យជាតិអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនានា ក៏ដូចជាធានាតួនាទីជាមជ្ឈភាពរបស់អាស៊ាន និងជំរុញតំបន់ឱ្យបើកទូលាយ ដែលមិនរារាំងប្រទេសណាមួយឡើយ៕

(ប្រភព៖ kh.qdnd.vn)

(ប្រភព៖ kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់