Trending now

កងទ័ពវៀតណាមនិងថៃពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការយាមល្បាតរួមនៅសមុទ្រ

21:51 | 19/06/2019 (ប្រភព៖​ VOV)

នាថ្ងៃ​ទី១៨ ខែមិថុនា ឆ្នាំ​២០១៩ នៅទីក្រុងហាណូយ លោកឧត្តមសេនីយ៍ឯក Phan Van Giang ប្រធាន​អគ្គសេនាធិការ​នៃកងទ័ព​ប្រជាជនវៀតណាម និងជាអនុរដ្ឋ មន្ត្រីក្រសួងការពារប្រទេស​ បាន​អញ្ជើញ​ទទួល​ជួប​ជាមួយ​លោកឧត្តមនាវីឯក Luechai Ruddit មេបញ្ជាការកងទ័ពជើងទឹក និងគណៈ​ប្រតិភូថៃ​ដែល​មក​បំពេញ​ទស្សនកិច្ច​ការងារនៅវៀតណាម។

លោកឧត្តមសេនីយ៍ឯក Phan Van Giang អញ្ជើញជួបពិភាក្សាជាមួយលោកឧត្តមនាវីឯក Luechai Ruddit

នៅក្នុងជំនួបនេះ​ លោកឧត្តមសេនីយ៍ឯក Phan Van Giang បានសំដែងនូវគោល​បំណង​ចង់​ឲ្យកង​កម្លាំង​នៃប្រទេស​ទាំងពីរនឹង​បន្តខិត​ខំប្រឹង​ប្រែង​ថែម​ទៀត​ក្នុង​ការ​ជំរុញ​កិច្ច​សហ​ប្រតិ​បត្តិការ​ដែលមាន​ស្រាប់​កាល​ពីមុន​មក​ ព្រមទាំងស្វែងរក វិស័យសហប្រតិបត្តិការថ្មីៗទៀតឲ្យបានសមស្របតាមតម្រូវការនិងសមត្ថភាព នៃភាគី​និមួយៗ​ផងដែរ។ ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំ​ក្រសួងការពារប្រទេសវៀតណា​ម និងអគ្គសេនាធិការដ្ឋាន​នៃកងជើង​ទឹកវៀតណាម​បន្តបង្ក​លក្ខណៈងាយ​ស្រួលសម្រាប់​កងទ័ពជើង​ទឹកនៃ​ទាំងពីរ​អាច​ជំរុញ​ទំនាក់​ទំនង​សហប្រតិ​បត្តិការ​ឲ្យបានល្អប្រសើរថែមទៀតនាពេលអនាគតផងដែរ។

រីឯខ្លួន​វិញលោកឧត្តមនាវីឯក Lue​chai ​Ruddit បានសន្យាថានឹ​ងប​ង្កើនបន្ថែម​ទៀតនូវ​ទំនាក់​ទំនង​សហប្រតិបត្តិការ​រវាង​កងទ័ព​ជើង​ទឹកនៃ​ប្រទេស​ទាំងពីរ ​ព្រមទាំងស្នើឲ្យភាគីទាំងពីរអនុវត្តិការយាមល្បាតរួ​មជាច្រើនថែមទៀត និ​ង​ដោះស្រាយឲ្យ​​បាន​ទាន់​ពេលវេលាសំរាប់​កាលៈទេសៈ ដែលអាចកើតមានឡើ​ងផង​ដែរ៕


(ប្រភព៖​ VOV)

(ប្រភព៖​ VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ