Trending now

កងទ័ពជើងទឹកវៀតណាមនិងកម្ពុជាធ្វើការយាមល្បាតរួមគ្នា

16:43 | 25/06/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - កងកម្លាំងចូលរួមយាមល្បាតរួមមាន នាវាលេខ ២៥៣ នៃតំបន់ ៥ កងទ័ពជើងទឹកវៀតណាម និងនាវាលេខ ១១៤៤ នៃមូលដ្ឋានទ័ពជើងទឹកកម្ពុជា។

កងទ័ពជើងទឹកវៀតណាមនិងកម្ពុជាធ្វើការយាមល្បាតរួមគ្នា។ (ប្រភព៖ VOV)

ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៤ ខែមិថុនា នៅដែនទឹកប្រវត្តិសាស្ត្ររវាងវៀតណាម - កម្ពុជា កងទពជើងទឹកវៀតណាមនិងកងទ័ពជើងទឹកមូលដ្ឋានសមុទ្របានរៀបចំការយាមល្បាតប្រចាំឆ្នាំលើកទី ៥៩។

កម្លាំងល្បាតរួមមាននាវា ២៥៣ នៃតំបន់ ៥ នៃកងទ័ពជើងទឹកប្រជាជនវៀតណាមនិងកប៉ាល់លេខ ១១៤៤ នៃមូលដ្ឋានទ័ពជើងទឹកភូមិន្ទកម្ពុជា។

ភាគីទាំងពីរបានបំពេញភារកិច្ចរួមមាន៖ ការទប់ស្កាត់និងបង្ក្រាបចោរសមុទ្រ ការរត់ពន្ធ ការដឹកជញ្ជូនគ្រឿងញៀន ការធ្វើអន្តោប្រវេសន៍ខុសច្បាប់ ការជួញដូរអាវុធ និងធ្វើការហ្វឹកហ្វឺនប្រើប្រាស់ទង់ដៃនិងសញ្ញាភ្លើងតាមច្បាប់សញ្ញាអន្តរជាតិ។

សកម្មភាពធ្វើការយាមល្បាតរួមគ្នារវាងកងទពជើងទឹកនៃប្រទេសទាំងពីរ បានរួមចំណែកថែរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់ ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជន​នៃប្រទេសទាំងពីរធ្វើអាជីវកម្មនិងអភិវឌ្ឍន៍សេដ្ឋកិច្ចផងដែរ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់