Trending now

កងទ័ពការពារព្រំដែនខេត្ត Quang Nam ប្រគល់អង្ករចំនួន ៤ តោនដល់ប្រជាជនខេត្ត Se Kong ប្រទេសឡាវ ដើម្បីប្រឆាំងនឹង COVID-19

14:40 | 11/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - នារសៀលថ្ងៃទី ១០ ខែឧសភា នៅប៉ុស្តិ៍គ្រប់គ្រងរួមនៅច្រកទ្វារព្រំដែន Nam Giang ខេត្ត Quang Nam បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Quang Nam បានប្រគល់អង្ករចំនួន ៤ តោននិងមីចំនួន ២០០ ធុង ជូនដល់ប្រជាជននៅតាមភូមិព្រំដែននៃស្រុក Dac Chung ខេត្ត Se Kong ប្រទេសឡាវ។

វរសេនីយ៍ឯកលោក Nguyen Ba Thong មេបញ្ជាការនៃកងទ័ពការពារព្រំដែនខេត្ត Quang Nam ប្រគល់អំណោយដល់ប្រជាជននៅតាមភូមិព្រំដែននៃស្រុក Dac Chung ខេត្ត Se Kong ប្រទេសឡាវ។

យោងតាមព័ត៌មានពីកាសែត Bienphong តំណាងកងទ័ពការពារព្រំដែនខេត្ត Quang Nam វរសេនីយ៍ឯកលោក Nguyen Ba Thong មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តបានប្រគល់អង្ករចំនួន ៤ តោននិងមីចំនួន ២០០ ធុងជូនដល់ប្រជាជននៅតាមភូមិ៖ Dac Ta Ooc Noi, Dac Ta Oc Nhay, Dac Man, Dac Muon, Dac Dom và Dac Dieng។

ថ្លែងក្នុងពិធីទទួលអំណោយនោះ លោក Lay Suan Mit Su លេខាធិការ ប្រធានស្រុក Dac Chung បានឱ្យដឹងថា “ក្នុងស្ថានភាពលំបាករួមដោយសារការរីករាលដាលនៃជំងឺរាតត្បាត COVID-19 នាពេលកន្លងមកនេះ ខេត្ត Quang Nam និយាយរួមនិង កងទ័ពការពារព្រំដែននិយាយដោយឡែកបានជួយយើងយ៉ាងច្រើន។ នាថ្ងៃនេះ កងទ័ពការពារព្រំដែនខេត្ត Quang Nam បានបរិច្ចាគស្បៀងអាហារដល់គ្រួសារក្រីក្រជាង ២០០ នៅក្នុងភូមិនានានៃស្រុក Dac Chung។ អំណោយដ៏មានអត្ថន័យនិងជាក់ស្តែងនេះនិងការស្រលាញ់របស់អ្នកយើងនឹងចងចាំជារៀងរហូត”។

កងទ័ពការពារព្រំដែនខេត្ត Quang Nam ប្រគល់អង្ករចំនួន ៤ តោននិងមី ២០០ ធុង ជូនដល់ប្រជាជននៅស្រុក Dac Chung ខេត្ត Se Kong ប្រទេសឡាវ។

ចំនួនស្បៀងអាហារនេះត្រូវបានបរិច្ចាគដោយបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនសហការជាមួយក្រុមហ៊ុនភាគហ៊ុនវិនិយោគពាណិជ្ជកម្ម Phuoc Yen – Da Nang ដើម្បីជួយប្រជាជននៅតាមភូមិព្រំដែនស្រុច Dac Chung មានអាហារបន្ថែមទៀតដើម្បីជំនះគ្រោះមហន្តរាយធម្មជាតិនិងជំងឺរាតត្បាត៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

Tags: COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន