Trending now

កងទ័ពការពារព្រំដែនខេត្ត Long An បន្តពង្រឹងជំនួយដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងជំងឺរាតត្បាត Covid - 19

21:11 | 13/04/2020 (យោងតាមកាសែតកងទ័ពប្រជាជន)

យុគសម័យ - ដោយប្រឈមមុខនឹងស្ថានភាពស្មុគស្មាញនៃជំងឺជំងឺរាតត្បាត Covid -19​ នាពេលថ្មីៗនេះនៅច្រកទ្វារព្រំដែនអន្តរជាតិ Binh Hiep កងទ័ពការពារព្រំដែនខេត្ត Long An នៃប្រទេសវៀតណាមបានប្រគល់សំភារៈបរិក្ខារពេទ្យជូនកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។

កងទ័ពការពារព្រំដែនខេត្ត Long An ប្រគល់សំភារៈបរិក្ខារពេទ្យជូនកងរាជអាវុធហត្ថខេត្តស្វាយរៀង (រូបថត៖ bienphong.com.vn)

ក្នុងស្ថានភាពដែលជំងឺរាតត្បាត Covid-19 កើតឡើងកាន់តែស្មុគស្មាញនោះ នៅតាមខ្សែព្រំដែនខេត្ត Long An និងខេត្តស្វាយរៀង អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចនៃភាគីទាំងពីរកំពុងសម្របសម្រួល និងអនុវត្តរាល់វិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19។ ជាការចែករំលែកជាមួយកងកម្លាំងមានសមត្ថកិច្ចនៃភាគីកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 កងទ័ពការពារព្រំដែនខេត្ត Long An បានប្រគល់ម៉ាស់ចំនួន ២៥០០ ម៉ាស់ និងទឹកអាល់កុលលាងដៃជូនកងរាជអាវុធហត្ថខេត្តស្វាយរៀងដែលកំពុងបំពេញភារកិច្ចនៅតាមខ្សែព្រំដែនដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។

ដោយទទួលអំណោយដ៏មានអត្ថន័យទាំងនេះ លោកវរសេនីយ៍ទោ Chel Sok Kun នាយសេនាធិការ កងរាជអាវុធហត្ថខេត្តស្វាយរៀងបានថ្លែងអំណរគុណចំពោះមនោសញ្ចេតនាពិសេសដែលកងទ័ពការពារព្រំដែនខេត្ត Long An ផ្តល់ជូនចំពោះអាជ្ញាធរ កងកម្លាំងមានសមត្ថកិច្ច និងប្រជាជនខេត្តស្វាយរៀងនាពេលកន្លងមក លោកវរសេនីយ៍ទោ Chel Sok Kun បានសង្កត់ធ្ងន់ថា កងរាជអាវុធហត្ថខេត្តស្វាយរៀងនឹងប្រើប្រាស់សំភារៈបរិក្ខារពេទ្យនេះឲ្យមានប្រសិទ្ធភាពបំផុត រួមចំណែកជាវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ។ ព្រមទាំងលោកសង្ឃឹមថា កងទ័ពការពារព្រំដែនខេត្ត Long An នឹងបន្តយកចិត្តទុកដាក់ជួយគាំទ្រ និងផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពនៃជំងឺរាតត្បាតនេះឱ្យបានទៀងទាត់ដើម្បីចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស