Trending now

VCCI រៀបចំវេទិការស្តីពីកិច្ចសហប្រតិបត្តិការធុរកិច្ចវៀតណាម - កម្ពុជា

08:11 | 07/12/2019 (យោងតាម vov.vn បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នារសៀលថ្ងៃទី ៦ ខែធ្នូ នៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជាបានរៀបចំវេទិការស្តីពីកិច្ចសហប្រតិបត្តិការធុរកិច្ចវៀតណាម - កម្ពុជា។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh (រូបថត៖ vov.vn)

វេទិការស្តីពីកិច្ចសហប្រតិបត្តិការធុរកិច្ចវៀតណាម - កម្ពុជាគឺជាព្រឹត្តិការណ៍ដែលរៀបចំឡើងដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) សាខា Can Tho សហការជាមួយក្លឹបធុរជនវៀតណាមប្រចាំនៅកម្ពុជានិងដៃគូនានាភាគីកម្ពុជា។

ថ្លែងមតិនៅឯវេទិការនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានមានប្រសាសន៍ថាធុរជននៅតំបន់ដីសណ្តទន្លេ Cuu Long មានសក្តានុពលដ៏ធំធេងសម្រាប់កិច្ចសហប្រតិបត្តិការជាមួយដៃគូនៅកម្ពុជា ដោយសារមានប្រៀបខ្លាំងអំពីទីតាំងភូមិសាស្ត្រដែល ផ្តល់អំណោយផលល្អៗសម្រាប់ការធ្វើពាណិជ្ជកម្ម ការតភ្ជាប់និងបញ្ចូលបន្ថែមលើវិស័យសេដ្ឋកិច្ចរវាងសហគ្រាសនិងទីផ្សារនៃប្រទេសទាំងពីរ។ វេទិការនេះជាឱកាសសម្រាប់ធុរជនវៀតណាមនិងកម្ពុជា ស្វែងយល់ ជួបប្រាស្រ័យនិងតភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនក្នុងវិស័យវិនិយោគពាណិជ្ជកម្ម ដោយប្រែក្លាយសក្តានុពលនិងភាពខ្លាំងរបស់ប្រទេសនីមួយៗទៅជាគម្រោងជាក់ ស្តែងពិតប្រាកដ។

នាយក VCCI សាខា Can Tho លោក Nguyen Phuong Lam (រូបថត៖ vov.vn)

រីឯនាយក VCCI សាខា Can Tho លោក Nguyen Phuong Lam បានសម្តែងក្តីសង្ឃឹមថាវេទិការស្តីពីកិច្ចសហប្រតិបត្តិការធុរកិច្ចវៀតណាម - កម្ពុជានឹងបង្កើតថ្មីនូវទំនាក់ទំនងសហប្រតិបត្តិការថ្មីរវាងធុរកិច្ចវៀតណាមនិងកម្ពុជាដែលអនុវត្តដោយ VCCI។ អង្គភាពអាជីវកម្មវៀតណាមតែងតែចាត់ទុកកម្ពុជាជាដៃគូជិតស្និទ្ធ សំខាន់ គួរឱ្យទុកចិត្តនិងមានប្រសិទ្ធិភាពបំផុត ជាពិសេសតំបន់ដីសណ្តទន្លេ Cuu Long គឺជាតំបន់កសិកម្មធំបំផុតរបស់វៀតណាមដែលជាប់ព្រំដែនកម្ពុជា រួមទាំងមានចំនួនប្រជាជននិងលក្ខណៈធម្មជាតិស្រដៀងគ្នា នឹងក្លាយទៅជាកន្លែងដែលមានលក្ខខណ្ឌអំណោយផលបំផុតសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនៃប្រទេសទាំងពីរផងដែរ ៕

ទិដ្ឋភាពនៃវេទិការ (រូបថត៖ vov.vn)

(យោងតាម vov.vn បកប្រែដោយ ហេង វុធ្ធី)

(យោងតាម vov.vn បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ