Trending now

Angkor Milk - ពាណិជ្ជសញ្ញានៃទំនាក់ទំនងមិត្តភាពវៀតណាម - កម្ពុជា

13:33 | 26/03/2021

ដោយមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងទំហំផ្ទៃដីសរុបជិត ៣ ម៉ឺនម៉ែត្រការ៉េនោះ រោងចក្រទឹកដោះគោ Angkor Milk (រោងចក្រទឹកដោះគោសាជីវកម្មរវាង Vinamilk វៀតណាម និងដៃគូ BPC នៅកម្ពុជា) មានទឹកប្រាក់វិនិយោគសរុបចំនួន ២៣ លានដុល្លារអាមេរិក។

ពិធីបើកសម្ពោធ រោងចក្រទឹកដោះគោ Angkor Milk (រូបថត៖ TTXVN)

រោងចក្រទឹកដោះគោ Angkor Milk ត្រូវបានសាងសង់នាឆ្នាំ ២០១៤ ហើយត្រូវបានដំណើរការផលិតកម្មចាប់ពីឆ្នាំ ២០១៦ មក។ ក្នុងដំណាក់កាលទី ១ (ឆ្នាំ ២០១៧-២០១៩) Angkor Milk ត្រូវបានដំណើរការជាមួយអនុភាពផលិតទឹកដោះគោចំនួន ១៩ លានលីត្រ ទឹកដោះគោជូរចំនួន ៦៤ ពាន់ប្រអប់ និងទឹកដោះគោខាប់ចំនួន ៨០ លានប្រអប់ជារៀងរាល់ឆ្នាំ។ ដល់ឆ្នាំ ២០២៤ រោងចក្រនឹងបង្កើនអនុភាពផលិតទឹកដោះគោចំនួន ៣៨ លានលីត និង ទឹកដោះគោជូរចំនួន ១៩២ លានប្រអប់ជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបនឹងតម្រួវការបរិភោគរបស់ប្រជាជននៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់។ នេះក៏ជារោងចក្រផលិតទទឹកដោះគោដំបូងគេ និង តែមួយគត់នៅ កម្ពុជានាបច្ចុប្បន្ននេះ។

រោងចក្រទឹកដោះគោទឹកដោះគោ Angkor Milk ត្រូវបានសម្ពោធនាថ្ងៃទី ២៥ ខែ ឧសភាឆ្នាំ ២០១៦ ហើយនេះគឺជាលទ្ធផលនៃដំណើរការស្វែងយល់ទីផ្សារកម្ពុជារបស់ Vinamilk។ ខ្សែសង្វាក់ផលិតកម្មរបស់ Angkor Milk ត្រូវបាននាំចូលពីប្រទេសអភិវឌ្ឍន៍ដូចជា G7 និងសហភាពអឺរ៉ុប។ សកម្មភាពកែច្នៃ និងវេចខ្ចប់ផលិតផលទឹកដោះគោ Angkor Milk ត្រូវបានផ្តល់ជូនដោយ Tetra Pak ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេនៅលើពិភពលោកអំពីសេវាកម្មទឹកដោះគោ។ ដំណើរការផលិតទឹកដោះគោរបស់ Angkor Milk ត្រូវបានគ្រប់គ្រងយ៉ាងហ្មត់ចត់ និងព្រមៗគ្នាពីដំណាក់កាលរៀបចំវត្ថុធាតុដើម កែច្នៃ រហូតដល់ការវេចខ្ចប់ផលិតផល ហើយត្រូវបានគ្រប់គ្រងដោយស្វ័យប្រវត្តិ ក៏ដូចជាតភ្ជាប់ជាមួយប្រព័ន្ធគ្រប់គ្រងធនធានសហគ្រាស ERP ផងដែរ។ លោក Doan Quoc Khanh អគ្គនាយករោងចក្រទឹកដោះគោទឹកដោះគោ Angkor Milk បានឲ្យដឹងថា៖ “ យើងមានមោទនភាពណាស់ ព្រោះថានៅក្នុងពិធីសម្ពោធរោងចក្រទឹកដោះគោ Angkor Milk មានវត្តមានរបស់ឧបនាយករដ្ឋមន្រ្តីកម្ពុជា និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត។ Angkor Milk គឺជារោងចក្រផលិតទឹកដោះគោដើមដំបូងនៅកម្ពុជា តាមរយៈប្រជាជនកម្ពុជា និងវត្ថុធាតុដើមនៅកម្ពុជា។ ក្រោយរយៈពេលមួយ អតិថិជនកម្ពុជាបានចាប់ផ្ដើមជឿទុកចិត្តលើផលិតផលរបស់ Angkor Milk។ លើលពីនេះទៅទៀត គុណភាពរបស់ទឹកដោះគោ Angkor Milk ស្នើនឹងផលិតផលនាំចូលដែលមានស្តង់ដារអន្តរជាតិផងដែរ” ។

Angkor Milk ជារោងចក្រផលិតទទឹកដោះគោដំបូងគេ និង តែមួយគត់នៅ កម្ពុជានាបច្ចុប្បន្ននេះ (រូបថត៖ TTXVN)

ជារៀងរាល់ឆ្នាំ Angkor Milk ផលិតបានទឹកដោះគោប្រមាណ ៥០ លានលីតគ្រប់ប្រភេទ ដោយសម្រេចបានកំណើនជាង ៥០ % ក្នុងដំណាក់កាល ២០១៧ ២០១៩ ។ ទន្ទឹមនឹងនេះបង្កើតការងារធ្វើសម្រាប់ពលករកម្ពុជាជាង ៤៥០ នាក់ ព្រមទាំងបង់ពន្ធចំនួន ១២ លានដុល្លារអាមេរិកជូនកម្ពុជា។ ថ្នាក់ដឹកនាំ Angkor Milk មានគោលបំណងចង់ចូលរួមចំណែកកាន់តែច្រើនដល់កំណើនសេដ្ឋកិច្ចសង្គមកម្ពុជា និងរួមចំណែកបង្កើនឱកាសបរិភោគអាហារូបត្ថម្ភដែលមានគុណភាពអន្តរជាតិសម្រាប់ការលូតឡាស់រាងកាយនិងបញ្ញាសម្រាប់កុមារកម្ពុជានិយាយដោយឡែក និងប្រជាជនកម្ពុជានិយាយរួម។ Angkor Milk កំពុងវិនិយោគលើ ឧបករណ៍ផលិតកម្ម ដើម្បីបង្កើនអនុភាពផលិតទឹកដោះគោចំនួន ៩០ លានលីតជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារកម្ពុជា។ លោក Doan Quoc Khanh អគ្គនាយករោងចក្រទឹកដោះគោទឹកដោះគោ Angkor Milk បានឲ្យថែមទៀតថា៖“ផែនការអភិវឌ្ឍ ធ្វើអាជីវកម្មរបស់យើងខ្ញុំនាពេលអនាគត គឺក្លាយទៅជាពណិជ្ជសញ្ញាទឹកដោះគោនាំមុខគេនៅទីផ្សារកម្ពុជា។ យើងខ្ញុំជានិច្ចកាលមានគោលបំណងចង់នាំពាណិជ្ជសញ្ញា Angkor Milk ក្លាយទៅជាផលិតផល ដែលបង្ហាញនូវស្មារតីមិត្តភាពរវាងកម្ពុជា និងវៀតណាម ហើយជាផលិតផលសម្រាប់ប្រជាជនកម្ពុជាផងដែរ”។

ជារោងចក្រទឹកដោះគោដំបូងបង្អស់និងតែមួយគត់នៅក្នុងកម្ពុជានាពេលបច្ចុប្បន្ន ជាមួយនឹងបច្ចេកវិទ្យាផលិតកម្មស្តង់ដារអន្តរជាតិនោះ រោងចក្រទឹកដោះគោ Angkor Milk នឹងអនុវត្តន៍ជាក់ស្ដែងគោលដៅផ្តល់ជូនប្រជាជនកម្ពុជានូវផលិតផលទឹកដោះគោ ដែលត្រូវបានផលិតនៅកម្ពុជា ជាមួយគុណភាពល្អ តាមស្តង់ដារពិភពលោក រួមទាំងតម្លៃសមរម្យ។ ក្រៅពីនេះ ឆ្លើយតបនឹងតម្រូវការរបស់អតិថិជន ក៏ដូចជាការលូតលាស់រាងកាយ និងបញ្ញារបស់ប្រជាជនកម្ពុជាផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់