Trending now

ទឹកចិត្តរបស់វេជ្ជបណ្ឌិតវៀតណាមជាមួយអ្នកជំងឺក្រីក្រនៅកម្ពុជា

22:10 | 14/11/2018

នាថ្ងៃទី១៤ខែវិច្ឆិកានៅរាជធានីភ្នំពេញ មន្ទីពេទ្យព្រះកេតុមាលានៅរាជធានីភ្នំពេញ មន្ទីរពេទ្យយោធា ១៧៥ និងមន្ទីរពេទ្យភ្នែកទីក្រុងហូជីមិញ បានរៀបចំការពិនិត្យការវះកាត់ភ្នែកនិងផ្តល់ថ្នាំឥតគិតថ្លៃសម្រាប់អ្នកជំងឺក្រីក្រកម្ពុជារាប់រយនាក់។

អ្នកជំងឺបានមកពីព្រឹកព្រលឹមដើម្បីទន្ទឹងរង់វេជ្ជបណ្ឌិតវៀតណាមពិនិត្យ ព្យាបាលជំងឺ

នេះជាកម្មវិធីពិនិត្យ វះកាត់ភ្នែក ព្យាបាលនិងផ្តល់ថ្នាំឥតគិតថ្លៃ លើកទី១៣នៅប្រទេសកម្ពុជាដែលបានធ្វើឡើងដោយក្រុមវេជ្ជបណ្ឌិតវៀតណាមក្នុងឱកាសខួបលើកទី ៦៥ ទិវាឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជា (9/11/1953 - 9/11/2018 ) និងជាសកម្មភាពមួយស្ថិតក្នុងក្របខ័ណ្ឌនៃពិធីសារសហប្រតិបត្តិការការពារជាតិទ្វេភាគី ២០១៨ រវាងប្រទេសទាំងពីរ ដោយគោលដៅរិតបន្តឹងសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងវៀតណាមនិងកម្ពុជា។

អ្នកជំងឺចុះឈ្មោះ ចូលពិនិត្យជំងឺ

ក្នុងអំឡុងពីរថ្ងៃ (១៤-១៥ ខែវិច្ឆិកា) ក្រុមគ្រូពេទ្យវៀតណាមបានពិនិត្យនិងវះកាត់ភ្នែកដោយឥតគិតថ្លៃ ដល់អ្នកជំងឺប្រហែល ៣០០ នាក់រួមទាំងផ្តល់ឱសថឥតគិតថ្លៃសម្រាប់អ្នកជំងឺកម្ពុជាក្រីក្រចំនួនប្រហែល ២០០ នាក់។ ដើម្បីធានាគុណភាព ភាគីវៀតណាមបានបញ្ចូលវេជ្ជបណ្ឌិតជំនាញចំនួន៥០រូបនិងសម្ភារៈឧបករណ៍ពេទ្យទំនើបៗ ដើម្បីអនុវត្តកម្មវិធីនេះផងដែរ។

អ្នកជំងឺតម្រង់ជួរចាំដល់ពេលចូលពិនិត្យជំងឺ

អ្នកជំងឺទទួលបានការពិនិត្យដោយឧបករណ៍ទំនើបបំផុត

អ្នកជំងឺទទួលបានការពិនិត្យដោយឧបករណ៍ទំនើបបំផុត

គ្រូពេទ្យកំពុងពិនិត្យជំងឺជូនដល់ជនខ្មែរដើមកំណើតវៀតណាម

គ្រួពេទ្យសួនាំពីអាករៈរបស់អ្នកជំងឺយ៉ាងរាក់ទាក

សូមគូសបញ្ជាក់ថា កម្មវិធីពិនិត្យនិងវះកាត់ភ្នែករួមទាំងផ្តល់ឱសថឥតគិតថ្លៃសម្រាប់អ្នកជំងឺក្រីក្រកម្ពុជានិងជនដើមកំណើតវៀត ណាម ត្រូវបានមន្ទីរពេទ្យយោធា ១៧៥ និងមន្ទីរពេទ្យភ្នែកនៃទីក្រុងហូជីមិញ អនុវត្តជារៀងរាល់ឆ្នាំ ពោលគឹចាប់តាំងពីឆ្នាំ ២០០៥ រហូតមកដល់បច្ចុប្បន្ន ។ តាមនោះ បានរួមចំណែកក្នុងលារថែទាំសុខភាពនិងនាំមកពន្លឺជូនដល់ប្រជាជនកម្ពុជារាប់ពាន់នាក់។ គុណភាពនៃការពិនិត្យនិងព្យាបាលត្រូវទទួលការវាយតម្លៃខ្ពស់ពីមន្ទីរពេទ្យព្រះកេតុមាលានិងប្រជាជនកម្ពុជាផងដែរ។

ដល់ម៉ោង១២ថ្ងៃ ប៉ុន្តែប្រជាជននៅតែរងចាំការពិនិត្យផងដែរ

នាយទាហានមួយនាក់បានជូនអ្នកម្តាយទៅពិនិត្យជំងឺ

មិនត្រឹមតែជួយវះកាត់ឲ្យអ្នកជំងឺប៉ុណ្ណោះទេ វេជ្ជបណ្ឌិតកម្ពុជាថែមទាំងផ្តល់បទពិសោធន៍ដល់វេជ្ជបណ្ឌិតកម្ពុជាទៀតផង

ទន្ទឹមនឹងសកម្មភាពពិនិត្យ ព្យាបាលជំងឺឥតគិតថ្លៃមក មន្ទីរពេទ្យយោធា ១៧៥ និងមន្ទីរពេទ្យភ្នែកទីក្រុងហូជីមិញ ក៏ដូចជាមន្ទីរពេទ្យផ្សេងៗរបស់វៀតណាម តែងតែមានទំនាក់ទំនងប្រពៃណីនិងជិតស្និទ្ធជាមួយមន្ទីរសុខភាពនិងមន្ទីរពេទ្យនានារបស់កម្ពុជាផងដែរ។ នាប៉ុន្មានឆ្នាំកន្លងទៅ ភាគីវៀតណាមបានមានការជួយឧបត្ថម្ភជាច្រើន ទាំងអំពីមូលដ្ឋានសភារៈ ដល់ការបណ្តុះបណ្តាលវេជ្ជបណ្ឌិត ដើម្បីជួយឲ្យប្រទេសមិត្តកម្ពុជា លើកកម្ពស់គុណភាពពិនិត្យព្យាបាលជំងឺនិងថែទាំសុខភាពប្រជាជន៕

(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន