Trending now

ជំនួបសំណេះសំណាលក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃទិវាបង្កើតទំនាក់ទំនងការទូត វៀតណាម-រូម៉ានី

15:28 | 01/12/2020

នាថ្ងៃទី២៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម-រូម៉ានី បានរៀបចំជំនួបសំណេះសំណាល ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-រូម៉ានី និងលើកទី១០២ បុណ្យឯករាជ្យជាតិរូម៉ានី (ថ្ងៃទី១ ខែធ្នូ ឆ្នាំ១៩១៨-ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០)។

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម បានសង្កត់ធ្ងន់ថា នៅក្នុងប៉ុន្មានឆ្នាំកន្លងមក ទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងវៀតណាម និងរូម៉ានី ត្រូវបានពូនជ្រំឥតឈប់ឈរដោយការរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរលើវិស័យនយោបាយ ការបរទេស សន្តិសុខ ការពារជាតិ ពាណិជ្ជកម្ម កសិកម្ម ពលកម្ម ទេសចរណ៍ ជាដើម ជាពិសេសគឺទំនាក់ទំនងរវាងប្រជាជន និងប្រជាជន និងរវាងតំបន់ និងតំបន់។

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga ថ្លែងក្នុងជំនួប (រូបថត៖ vnanet.vn)

លោកស្រីឯកអគ្គរដ្ឋទូត Nguyen Phuong Nga មានប្រសាសន៍ទៀតថា នៅក្នុងបរិបទនៃស្ថានភាពពិភពលោក និងតំបន់មានការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ការដែលវៀតណាម និងរូម៉ានីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ជួយគាំទ្រគ្នាទៅវិញទៅមកនៅអង្គការ និងវេទិកាពហុភាគី និងការចូលរួមដោះស្រាយបណ្ដាបញ្ហាប្រឈមនៃសកល ពិតជាមានអត្ថន័យសំខាន់ៗ។

ក្នុងឱកាសនេះ លោកស្រី Mihaela Rutjens ភារធារីនៃស្ថានទូតរូម៉ានីប្រចាំវៀតណាម បានផ្ញើសារលិខិតជូនពរមកកាន់ជំនួបនេះផងដែរ។ ក្នុងសារលិខិត លោកស្រីបានថ្លែងអំណរគុណចំពោះសមាគមមិត្តភាពវៀតណាម-រូម៉ានី ដោយបានជួយគាំទ្រជម្រុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនៅពេលកន្លងមក។ លោក Mihai Andrescu ប្រធានសមាគមមិត្តភាពផ្កាឈូក រូម៉ានី-វៀតណាម ក៏បានផ្ញើសារលិខិតអបអរសាទរដល់សមាគមមិត្តភាព វៀតណាម-រូម៉ានី ដោយរំលឹកឡើងវិញនូវដំណើរទស្សនកិច្ចនៅទីក្រុងហាណូយ ក្នុងឱកាសចូលរួមបុណ្យឯករាជ្យជាតិលើកទី ១០១ របស់ប្រទេសរូម៉ានី និងបញ្ជាក់លើមិត្តភាពល្អប្រសើររវាងរូម៉ានី និងវៀតណាម./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន