Trending now

ចិនសម្តែងអំណរគុណដល់វៀតណាមចំពោះការជួយសង្គ្រោះអ្នកនេសាទចិន ៣២ នាក់

00:07 | 14/07/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ចិនបានសម្តែងអំណរគុណយ៉ាងជ្រាសជ្រៅដល់អាជ្ញាធរនិងអ្នកនេសាទវៀតណាមចំពោះការជួយ សង្គ្រោះអ្នកនេសាទចិន ៣២ នាក់ ដែលរងគ្រោះនៅជិតប្រជុំកោះ Truong Sa របស់វៀតណាមនាថ្ងៃ ១១ ខែកក្កដា។

នៅម៉ោង ៩ ពេលព្រឹក ថ្ងៃ ១១​ ខែកក្កដា បញ្ជាការកងទ័ពការពារព្រំដែនខេត្ត Quang Ngai បានទទួលព័ត៌មានពីអ្នកនេសាទ Bui Van Phai អំពីការជួយសង្គ្រោះអ្នកនេសាទចិន

យោងតាមបញ្ជាការកងទ័ពការពារព្រំដែនខេត្ត Quang Ngai នៅម៉ោង ៩ ពេលព្រឹក ថ្ងៃ ១១​ ខែកក្កដា អង្គភាពទទួលបានព័ត៌មានពីអ្នកនេសាទ Bui Van Phai (នៅឃុំ An Hai ស្រុក Ly Son ខេត្ត Quang Ngai)​ អំពីការជួយសង្គ្រោះអ្នកនេសាទចិន។ ពោលគឺ ក្នុងអំឡុងពេលនេសាទនៅចម្ងាយប្រហែល ៧០ ម៉ាយពីនីវ៉ូទឹកសមុទ្រនៃកោះ Song Tu Tay នាវានេសាទ ផ្លាក់លេខQNg ៩៦១៦៩ ដោយលោក Phai ជាម្ចាស់បានរកឃើញនិងជួយសង្គ្រោះអ្នកនេសាទចិន ៣២​ នាក់។

មិនយូរប៉ុន្មានបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Quang Ngai បានទាក់ទងជាមួយអ្នកនេសាទ Bui Van Phai ហើយណែនាំពីរបៀបថែរក្សាសុខភាពនិងនាំជនរងគ្រោះទៅកាន់កំពង់ផែ Sa Ky (ឃុំ Binh Chau ស្រុក Binh Son ខេត្ត Quang Ngai) ដើម្បីទទួលបានការជួយឧបត្ថម្ភពីអាជ្ញាធរមូលដ្ឋាន។

នៅល្ងាចថ្ងៃទី ១១ ខែកក្កដា នាយកដ្ឋានជួយសង្គ្រោះបានទទួលទូរសារពីសំំណាក់ភាគីចិន ដោយប្រាប់ថា ខ្លួនបានបញ្ជូននាវាដឹកទំនិញទៅកន្លែងកើតហេតុ ដើម្បីទទួលអ្នកនេសាទចិន ៣២ នាក់ នៅម៉ោង ១៤ ថ្ងៃដដែល។ ភាគីចិនក៏បានថ្លែងអំំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរនិងអ្នកនេសាទវៀតណាមដែលបានជួយសង្គ្រោះអ្នកនេសាទចិន ៣២ នាក់ដោយសុវត្ថិភាព៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: https://thoidai.com.vn/trung-quoc-cam-on-viet-nam-cuu-song-32-ngu-dan-82319.html)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ