Trending now

គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅវៀតណាម

00:54 | 15/05/2019 (សរុបព័ត៌មាន ដោយ មិញ អាញ់)

យុគសម័យ - នាព្រឹកថ្ងៃទី ២២ ខែមីនា សមាជិកការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចចំពោះគណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោកស្រី ឃួន សុដារី អនុប្រធានទី ២ នៃរដ្ឋសភាកម្ពុជា ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

បន្ទាប់ពីពិធីបដិសណ្ឋារកិច្ច គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំលោកស្រី Tong Thi Phong បានជួបសន្ទនាជាមួយគណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយអនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា លោកស្រី ខួន សុដារី។

ដោយសម្តែងនូវក្តីសប្បាយរីករាយដែលបានទទួលស្វាគមន៍លោកស្រី ឃួន សុដារី មកបំពេញការងារនៅវៀតណាម អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអះអាងថា បន្តជោគជ័យនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅកម្ពុជារបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong, ដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះរបស់គណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា គឺជាសកម្មភាពដ៏សំខាន់មួយដែលរួមចំណែកដល់ការបង្កើនទំនាក់ទំនងអ្នកជិតខាងមិត្តភាពនិងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ និងបណ្ដាស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ។ នេះក៏ជាដំណើរទស្សនកិច្ចនៅវៀតណាមលើកដំបូងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភាកម្ពុជានីតិកាលទី៦ផងដែរ។

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានអបអរសាទរប្រទេសកម្ពុជាចំពោះការរៀបចំប្រកបដោយជោគជ័យនូវការបោះឆ្នោតរដ្ឋសភានីតិកាលទី៦ នាឆ្នាំ២០១៨ ជាមួយនឹងជ័យជម្នះលើសលុបរបស់គណបក្សប្រជាជនកម្ពុជា (CPP) ព្រមទាំងចាត់ទុកថា នេះគឺជាព្រឹត្តការណ៍ដែលបង្ហាញពីជំនឿជាក់ទាំងស្រុងរបស់អ្នកបោះឆ្នោតនិងប្រជាជនកម្ពុជាចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ទន្ទឹមនឹងនោះ លោកស្រីអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម ក៏បានអបអរសាទររដ្ឋសភាជាតិកម្ពុជាក្នុងការរៀបចំប្រកបដោយជោគជ័យ កិច្ចប្រជុំវេទិកាសភាអាស៊ី - ប៉ាស៊ីហ្វិក លើកទី ២៧ កាលនៅខែមករាឆ្នាំ ២០១៩ នៅខេត្តសៀមរាប។

ក្នុងនាមគណៈប្រតិភូរដ្ឋសភាកម្ពុជា លោកស្រី ឃួន សុដារី បានសម្តែងអំណរគុណចំពោះការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅរបស់លោកស្រីអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម Tong Thi Phong និងផ្ញើរសេចក្តីសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់កម្ពុជាជូនចំពោះលោកស្រីអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា Tong Thi Phong និងថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម។ លោកស្រី ឃួន សុដារី បានមានប្រសាសន៍ថា ទំនាក់ទំនងយ៉ាងល្អប្រសើរវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងពេលកន្លងមកនិងកិច្ចសហប្រតិបត្តិការ ការផ្លាស់ប្តូររវាងរដ្ឋសភាវៀតណាមនិងកម្ពុជាកំពុងមានការរីកចម្រើនគួរឲ្យកត់សម្គាល់។

ដោយបញ្ជាក់អះអាងពីចំណងសាមគ្គីភាពតាំងពីយូរលង់ណាស់មកហើយ រវាងប្រទេសទាំងពីរនិងប្រជាជនពីរ លោកស្រី ឃួន សុដារី បានអបអរសាទរចំពោះសមិទ្ធផលដ៏ធំធេងដែលវៀតណាមសម្រេចបាន ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ លោកស្រីបានលើកឡើងថា វៀតណាមកាន់តែមានឋានៈនិងតួណាទីសំខាន់ក្នុងតំបន់និងពិភពលោក។ លោកស្រីអនុប្រធានទី ២ នៃរដ្ឋសភាកម្ពុជាបានកោតសរសើរចំពោះការអភិវឌ្ឍន៍នាបច្ចុប្បន្នរបស់វៀតណាមនិងជឿជាក់ថា នាពេលអនាគត វៀតណាមនឹងបំពេញល្អនូវគោលដៅធ្វើឧស្សាហូបនីយកម្មនិងទំនើបភាវូបនីយកម្មប្រទេសជាតិយ៉ាងឆាប់ៗនេះ។

នៅក្នុងជំនួបពិភាក្សា លោកស្រី ឃួន សុដារី បានមានប្រសាសន៍ថា ប្រទេសកម្ពុជាកំពុងជំរុញរាល់យុទ្ធសាស្រ្តដើម្បីកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយរួមចំណែកក្នុងការធ្វើឱ្យប្រទេសមានការបោះជំហានយ៉ាងរឹងមាំ។ ជាពិសេសប្រទេសកម្ពុជាមានបំណងបង្កើនការផ្គត់ផ្គង់សេវាសាធារណៈដើម្បីបម្រើឱ្យប្រជាជនរបស់ខ្លួនឲ្យកាន់តែប្រសើរជាង។ លោកស្រីអនុប្រធានទី ២ នៃរដ្ឋសភាកម្ពុជាក៏បានអះអាងដែរថា កម្ពុជាតែងតែលើកកម្ពស់កត្តាការទូត ជំរុញសេដ្ឋកិច្ចនិងទេសចរណ៍ ដើម្បីបង្កើនសក្តានុពលនិងការអភិវឌ្ឍសម្រាប់ប្រទេសជាតិ។

អញ្ជើញថ្លែងអំណរគុណចំពោះការវាយតម្លៃនិងមនោសញ្ចេតនាដ៏ល្អប្រសើរបស់អនុប្រធានទី ២ នៃរដ្ឋសភាកម្ពុជាអំពីវៀតណាមក៏ដូចជាទំនាក់ទំនងរវាងប្រទេសទាំងពីរ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោក Tong Thi Phong បានអះអាងថា កម្ពុជាមានបទពិសោធន៍ជាច្រើនដែលវៀតណាមត្រូវការសិក្សាតាមវិធីជាច្រើន។ ក្នុងរយៈពេលកន្លងមក រាល់ដំណើរទស្សនកិច្ចការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់រវាងបក្សទាំងពីរ រដ្ឋទាំងពីរនិងរដ្ឋសភានៃប្រទេសទាំងពីរ បានរួមចំណែកកត់សម្គាល់ការអភិវឌ្ឍថ្មីៗនៅក្នុងទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជា។

អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានស្នើឲ្យរដ្ឋសភានៃប្រទេសទាំងពីរ គប្បីជំរុញការឃ្លាំមើល ការអនុវត្តរាល់កិច្ចព្រមព្រៀងដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា។ ទន្ទឹមជាមួយគ្នានោះ សំរបសំរួលដើម្បីជំរុញការបោះបង្គោលព្រំដែនដើម្បីកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍ ដើម្បីផលប្រយោជន៍ទៅវិញទៅមកនៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាពនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។

លោកស្រីអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមមានបំណងចង់ឱ្យកម្ពុជាបន្តបង្កលក្ខណៈងាយស្រួលសម្រាប់អាជីវកម្មវៀតណាម ប្រតិបត្តិការនិងធ្វើអាជីវកម្មនៅកម្ពុជា។ លោកស្រីបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសកម្ពុជាដែលបានយកចិត្តទុកដាក់ដល់បញ្ហាប្រជាជនកម្ពុជាដើមកំណើតវៀតណាម។

ដោយបានសង្កត់ធ្ងន់ថា រដ្ឋសភាវៀតណាម តែងតែផ្តល់អាទិភាពដល់ទំនាក់ទំនងជាមួយរដ្ឋសភាកម្ពុជា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម Tong Thi Phong បានស្នើឲ្យភាគីទាំងពីរបន្តគាំទ្រគ្នាទៅវិញទៅមកលើវេទិកាអន្តរជាតិ ដោយរួមចំណែកជំរុញទំនាក់ទំនង កិត្យានុភាពនៃប្រទេសទាំងពីរ រដ្ឋសភាទាំងពីរ និងមានបំណងចង់ឲ្យរដ្ឋសភានិងរដ្ឋាភិបាលកម្ពុជានឹងគាំទ្រវៀតណាមក្នុងការឈរឈ្មោះជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ ២០២០-២០២១៕

(សរុបព័ត៌មាន ដោយ មិញ អាញ់)

(សរុបព័ត៌មាន ដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ