Trending now

គណៈប្រតិភូព្រឹទ្ធសភាកម្ពុជាអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្ត Dong Nai

15:34 | 10/09/2018 (បកប្រែដោយ មិញ អាញ់)

យុគសម័យ - នៅព្រឹកថ្ងៃទី៨ខែកញ្ញា គណៈប្រតិភូនៃព្រឹទ្ធសភាកម្ពុជាដឹកនាំដោយលោកស្រីគង់ សុមុនី ប្រធាននាយកដ្ឋានហិរញ្ញវត្ថុកម្ពុជាបានធ្វើទស្សនកិច្ចទៅកាន់សម្ព័ន្ធសមាគមអង្គការមិត្តភាព Dong Nai។

លោកស្រី គង់ សុខមុនី ប្រធានក្រុមការងាររបស់ព្រឹទ្ធសភាកម្ពុជាអញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ baodongnai)

នៅក្នុងជំនួបនេះតំណាងនៃភាគីទាំងពីរបានចែករំលែកនូវកម្មវិធីនិងសកម្មភាពរបស់អង្គភាពខ្លួន នៅក្នុងប្រទេស វៀតណាមជាទូទៅនិងជាពិសេសនៅក្នុងខេត្ត Dong Nai និយាយដោយឡែក។ សំណាក់សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពខេត្តក៏បានជូនដំណឹងដល់គណៈប្រតិភូ អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនិងបណ្តុះបណ្តាលសម្រាប់និស្សិតកម្ពុជាជាង ១០០​ នាក់នៅខេត្ត Dong Nai ផងដែរ។

ដូច្នេះហើយ និស្សិតកម្ពុជានឹងបានរៀនភាសាវៀតណាម រៀនជំនាញតាមសាកលវិទ្យាល័យនិងមហាវិទ្យាល័យនានាក្នុងទូទាំងខេត្ត។ បន្ទាប់មកប្អូនៗនិស្សិតនឹងត្រឡប់មកប្រទេសកម្ពុជាដើម្បីរស់នៅនិងធ្វើការ។ លើសពីនេះទៅទៀតជា ប្រទេសវៀតណាមនិយាយរួមនិងខេត្ត Dong Nai និយាយដោយឡែកជាមួយប្រទេសកម្ពុជាគឺមានទំនាក់ទំនងយូរអង្វែងនិងល្អនៅក្នុងវិស័យជាច្រើនទៀតដែលនឹងគប្បីពង្រីកឲ្យបានខ្លាំងក្លាថែមទៀតនាពេលអនាគត។

តំណាងទាំងអស់ថតរូបអនុស្សាវរីយ៍ (រូបថតៈ baodongnai)

សូមគូសបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះខេត្ត Dong Nai បានបើកវគ្គបណ្តុះបណ្តាលធនធានមនុស្សសម្រាប់ខេត្តមួយចំនួននៅកម្ពុជា។ និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យនានាក្នុងខេត្ត Dong Nai ក្រៅពីទទួលបានការជួយឧបត្ថម្ភ ផ្នែកសំភារៈក៏ត្រូវបានចូលរួមក្នុងសកម្មភាពវប្បធម៌ដើម្បីលើកទឹកចិត្តនិងបន្ធូភាពតានតឹងជូននិស្សិតទាំងអស់ក្នុងពេលសិក្សានៅឆ្ងាយពីផ្ទះ។

Dong Nai ក៏ជាតំបន់មួយដែលជួយបង្កើតកងកម្លាំងប្រដាប់អាវុធនៅកម្ពុជា។ ក្រៅពីនេះ សមាជិកសម្ព័ន្ធយុវជនខេត្ត Dong Nai តែងតែជ្រើសរើសយកប្រទេសកម្ពុជាជាគោលសម្រាប់សកម្មភាពស្ម័គ្រចិត្ត។ ទាំងអស់នេះបានរួមចំណែកដល់ទំនាក់ទំនងរវាងវៀតណាមជាទូទៅនិងខេត្ត Dong Nai និយាយដោយឡែកជាមួយកម្ពុជា កាន់តែទទួលបានផ្លែផ្កាពីមួយថ្ងៃទៅមួយថ្ងៃ៕

(បកប្រែដោយ មិញ អាញ់)

(បកប្រែដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស