Trending now

គណៈប្រតិភូនៃគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាមចូលជួបសម្តែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជា

18:31 | 02/04/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - តាមការអញ្ជើញរបស់ក្រសួងធម្មការនិងសាសនានៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូនៃគណៈកម្មា ធិការសាសនារដ្ឋាភិបាលវៀតណាម បានទៅបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី ១ ខែមេសាដល់ថ្ងៃទី ៦ ខែមេសា។

លោក Vu Chien Thang អញ្ជើញជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ ម៉ែន សំអន (រូបថតៈ VOV5)

នាព្រឹកថ្ងៃទី ២ ខែមេសា គណៈប្រតិភូនៃគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម ដឹកនាំដោយលោក Vu Chien Thang ប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម បានអញ្ជើញចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីកម្ពុជា លោកស្រី ម៉ែន សំអន។

នៅទីនេះ លោក Vu Chien Thang បានសង្កត់ធ្ងន់ពីគោលនយោបាយឥតងាករេរបស់បក្សនិងរដ្ឋាភិបាលវៀតណាមក្នុងការសាមគ្គីសាសនាទាំងអស់ ដោយបង្កើតលក្ខណៈងាយស្រួលសម្រាប់សាសនានានា មានសេរីភាពក្នុងការប្រតិបត្តិសកម្ម ភាព។ លោក Vu Chien Thang សង្ឃឹមថា ភាគីទាំងពីរនឹងបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព នូវខ្លឹមសារនៃកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់និងចែករំលែក នូវបទពិសោធន៍ក្នុងការគ្រប់គ្រងសកម្មភាពសាសនា ដើម្បីជួយឲ្យសាសនាទាំងអស់នៃប្រទេសទាំងពីរសហការគ្នាប្រកបដោយសុខដុមរម្មនា ក្លាយជាប្រភពកម្លាំងពលំ រួមចំណែកក្នុងការកសាងនិងការពារប្រទេសជាតិ។

ទិដ្ឋភាពនៃជំនួប (រូបថតៈ FN)

ក្នុងជំនួបនេះ លោកជំទាវ ម៉ែន សំអន បានឲ្យដឹងថា៖ "រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបន្ដអនុវត្ដយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ដោយអាទិភាពទី១ គឺវិស័យធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធមាន ផ្លូវ ទឹក និងភ្លើង ។ ក្នុងនោះដែរ ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ក៏ត្រូវបានបង្កើននូវកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែរឹងមាំទ្វេឡើង ពិសេសការខិតខំរួមគ្នាក្នុងជំរុញកំណើននៃទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ឲ្យកាន់តែខ្ពស់ថែមទៀត។ ជាមួយគ្នានេះដែរ មេដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានសន្យារួមគ្នាថា នឹងខិតខំជំរុញ ធ្វើយ៉ាងណាប្រែក្លាយតំបន់ព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ក្លាយជាតំបន់ព្រំដែន ប្រកបដោយសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ ការផ្លាស់ប្តូរទំនិញ ពាណិជ្ជកម្ម ទេសចរណ៍ និងការធ្វើដំណើរឆ្លងដែនទៅមករបស់ប្រជាជន នៃប្រ ទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរណ៍ ដោយគ្មានការភ័យខ្លាច"។

លោក Vu Chien Thang អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា ឯកឧត្តម ហ៊ឹម ឆែម (រូបថតៈ VOV5)

ក៏នៅពេលព្រឹកថ្ងៃដដែល ប្រធានគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម​លោក Vu Chien Thang បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា។ នៅក្នុងកិច្ចជំនួបនោះដែរ លោកប្រធានប្រតិភូគណៈកម្មាធិការសាសនារដ្ឋាភិបាលវៀតណាម បានលើកឡើងអំពីប្រវត្តិខ្លះៗ សាសនានៅប្រទេស វៀតណាម ដែលវៀតណាម គឺជាប្រទេសមួយពហុជំនឿពហុសាសនា។ តាមស្ថិតិមិនទាន់ផ្លូវការ គឺប្រជាជនវៀតណាម ប្រហែល ៩៥% មានជំនឿ និងសាសនា (រាប់ពាន់នាក់ ជាអ្នកមានជំនឿច្រើនបំផុត គឺជឿលើជីដូនជីតា និងជំនឿសាសនាចក្រ) មានមូលដ្ឋានជំនឿប្រហែល ៤៥,០០០ទីតាំង ក្នុងនោះមាន ទីសក្ការៈបែបបូរាណច្រើនជា ២,៩០០កន្លែង ដែលជាមូលដ្ឋានជំនឿ និងសាសនា ហើយទីសក្ការៈបូជា ខ្លះត្រូវបានអង្គការ UNESCO ទទួលជាបេតិកភណ្ឌពិភពលោក។

រូបថតៈ FN

ជាកិច្ចឆ្លើយតប ទេសរដ្ឋមន្ត្រី ហ៉ឹម ឆែម បានលើឡើងអំពីសមិទ្ឋផលនានា ដែលក្រសួងធម្មការ និងសាសនា និងរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន លើវិស័យសាសនារួមមាន៖ បច្ចុប្បន្នវត្តនៅទូទាំងប្រទេស មានចំនួន ៤,៩៣២វត្ត ( គណៈមហា និកាយ ៤,៧០៧វត្ត និងគណៈធម្មយុត្តិកនិកាយ ២២៥វត្ត) និងអាស្រម១៣១ ។ ព្រះសង្ឃសរុបទូទាំងប្រទេស ៦៨,៩៥៤អង្គ ក្នុងនោះព្រះសង្ឃ គណៈមហានិកាយ ៦៥,០៥៤អង្គ និងគណៈធម្មយុត្តិកនិកាយ ៣,៩០០អង្គ ។

លោកបន្តថា ថ្វីត្បិតតែព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ក៏ក្រសួងតែងយកចិត្តទុកដាក់ផងដែរ ចំពោះពាហិរសាសនា ក្នុងការសម្របសម្រួល និងសហការជាមួយគ្រប់សាសនាទាំងអស់ដែលកំពុងប្រតិបត្តិ នៅទូទាំងព្រះរាជាណាចក្រកម្ពុជាឲ្យរួមរស់នៅជាមួយគ្នា ប្រកបដោយភាពយោគយល់ និងអធ្យាស្រ័យគ្នា រួមគ្នាអភិវឌ្ឍន៍សង្គមជាតិ ប្រកបដោយសុខុដុមរមនារវាងសាសនា និងសាសនា។

រូបថតៈ FN

នៅឯកិច្ចពិភាក្សានេះ ភាគីទាំងពីរបានឯកភាពលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់អភិវឌ្ឍន៍សាសនានៅក្នុងប្រទេសនីមួយៗ ជួយសាសនាទាំងអស់ មានសកម្មភាពកាន់តែច្រើនថែមទៀត និងចូលរួមចំណែកក្នុងកិច្ចការស្ថាបនានិងការការពារមាតុប្រទេស រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាពពិសេសរវាងវៀត ណាមនិងកម្ពុជា៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ