Trending now

គណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមទៅបំពេញទស្សនកិច្ចការងារនៅកម្ពុជា

00:54 | 13/05/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១០ខែមករា ឆ្នាំ២០១៩ គណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមបក្ស ដឹកនាំដោយលោក Tran Cam Tu លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម បានអញ្ជើញចូលជួបសម្តែងការគួរសម ចំពោះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន។

ក្នុងឱកាសនោះ សម្តេចប្រធានរដ្ឋសភាកម្ពុជាបានលើកឡើងថា កាលពីថ្ងៃអាទិត្យកន្លងទៅ ពោលគឺនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ កម្ពុជាបានរៀបចំពិធីអបអរសាទរខួបទី៤០ ថ្ងៃជ័យជម្នះ ៧មករា (៧មករា ១៩៧៩-៧មករា ២០១៩ ) យ៉ាងអធិកអធម។ សម្តេចបានគូសបញ្ជាក់ថា ៧មករា ឆ្នាំ១៩៧៩ ត្រូវបានប្រជាពលរដ្ឋកម្ពុជាចាត់ទុកថាជាថ្ងៃកំណើតទី២ ជាសករាជថ្មី ដែលនាំឲ្យ កម្ពុជា បានស្គាល់សុខសន្តភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

សម្តេចប្រធានរដ្ឋសភាកម្ពុជា បានថ្លែងអំណរគុណចំពោះបក្សកម្មុយនីស្តវៀតណាម ប្រជាជន និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានរួមចំណែកយ៉ាងធំធេង ក្នុងការជួយរំដោះប្រជាជនកម្ពុជា ឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី៧ខែមករាឆ្នាំ ១៩៧៩។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា រយៈ ៤០ឆ្នាំមកនេះ កម្ពុជាបានខិតខំយ៉ាងលំបាក ក្នុងការស្តា កសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន ដោយមានការជួយឧបត្ថម្ភ គាំទ្រ ពីមិត្តភ័ក្តិ ប្រទេសជាមិត្តជិតឆ្ងាយ ជាពិសេសគឺ រដ្ឋាភិបាល និងប្រជាជនវៀតណាម។

ប្រធានគណៈប្រតិភូវៀតណាមលោក Tran Cam Tu បានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ។ លោក Tran Cam Tu ក៍បានអបអរសាទរផងដែរចំបោះលទ្ធផលបោះឆ្នោតជ្រើសតំាងសមាជិករដ្ឋសភានីតិកាលទី៦ នាពេលកន្លងទៅ និងបានសម្តែងសុទិដ្ឋិនិយមថាក្រោមម្លប់របស់ព្រះករុណាព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់សភា រាជរដ្ឋាភិបាល ប្រទេសកម្ពុជានឹងទទួលបានជោគជ័យថ្មីៗបន្តទៀត។

នារសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ លោកជំទាវ កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអនុញ្ញាតទទួលជួបជាមួយ លោក Tran Cam Tu លេខាធិការមជ្ឈឹមបក្ស និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាការងារ និងសម្តែងការគួរសម នៅទ៏ស្តីការក្រសួងផងដែរ។

នៅខាងក្រោមនេះគឺជារូបភាពមួយចំនួននៃសកម្មភាពរបស់គណៈប្រតិភូជាន់ខ្ពស់នៃគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមនៅកម្ពុជា៖

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តយសគណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានរដ្ឋសភាកម្ពុជាអញ្ជើញទទួលជួបជាមួយគណៈប្រតិភូ (រូបថតៈ TTXVN)

ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកជំទាវ ម៉ែន សំអន អញ្ជើញទទួលជួបជាមួយគណៈប្រតិភូ (រូបថតៈ TTXVN)

អនុប្រធានគណបក្សប្រជាជនកម្ពុជា (CPP) ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេច សាយ ឈុំ អញ្ជើញទទួលជួបជាមួយគណៈប្រតិភូ (រូបថតៈ TTXVN)

លោក Tran Cam Tu លេខាមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យមជ្ឈិមអញ្ជើញថ្លែងមតិ

ឯកឧត្តម ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) ទទួលស្វាគមគណៈប្រតិភូ (រូបថតៈ TTXVN)

ឯកឧត្តម ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឧទ្ទេសនាមជាមួយគណៈប្រតិភូអំពីទីស្នាក់ការនិងមុខងារភារកិច្ចរបស់ ACU។ (រូបថតៈ TTXVN)

ទិដ្ឋភាពនៃជំនួបពិភាក្សាជាមួយ ACU (រូបថតៈ TTXVN)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់