Trending now

គណៈប្រតិភូកងទ័ពប្រជាជនវៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសកម្ពុជានិងឡាវ

11:46 | 18/09/2018 (សរុបព័ត៌មាន ដោយ មិញ អាញ់)

យុគសម័យ - ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែកញ្ញា ក្រុមកម្មាភិបាលជាន់ខ្ពស់នៃកងទ័ពប្រជាជនវៀតណាមបានធ្វើទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនិងព្រះរាជាណាចក្រកម្ពុជា។

ឧត្តមសេនីយ៍ឯក Luong Cuong ប្រធានអគ្គស្នងការនយោបាយកងទ័ព ប្រជាជនវៀតណាម (រូបថត៖ TTXVN)

ទទួលតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក លោក Vilay Lakhamphong អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនឡាវ និង នាយឧត្តមសេនីយ៍ លោក នាង ផាត រដ្ឋលេខាធិការក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជានោះ គណៈប្រតិភូមន្ត្រីនយោបាយជាន់ខ្ពស់ នៃកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយ ឧត្តមសេនីយ៍ឯក លោក Luong Cuong សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម និងជាប្រធានអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម បានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកញ្ញា។

ដំណើរទស្សនកិច្ចលើកនេះ សំដៅផ្លាស់ប្តូរ និងឯកភាពនូវបណ្តាខ្លឹមសារ វិធានការជំរុញកិច្ចសហប្រតិបត្តិការរវាងអគ្គស្នងការនយោបាយកងទ័ពប្រជាជនវៀតណាម ជាមួយអគ្គស្នងការនយោបាយកងទ័ពប្រជាជនឡាវ និងអគ្គនាយកដ្ឋានសេវាទូទៅនៃក្រសួងការពារជាតិកម្ពុជា ដើម្បីរួមចំណែកពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រជាជននិង កងទ័ពប្រជាជនវៀតណាមជាមួយ ប្រជាជននិងកងទ័ពរបស់ប្រទេសទាំងពីរ ឡាវ និងកម្ពុជាផងដែរ៕

(សរុបព័ត៌មាន ដោយ មិញ អាញ់)

(សរុបព័ត៌មាន ដោយ មិញ អាញ់)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់