Trending now

គណៈកម្មាធិការជនជាតិវៀតណាមជួបពិភាក្សាការងារជាមួយក្រសួងធម្មការនិងសាសនាកម្ពុជា

08:18 | 08/05/2019 (អត្ថបទនិងរូបថត៖ www.cema.gov.vn បកប្រែដោយ ស្រី ពេជ្រ)

យុគសម័យ - នាថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៩ នៅទីស្នាក់ការនៃគណៈកម្មាធិការជនជាតិវៀតណាម រដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជនជាតិ លោក Do Van Chien និងប្រធាននាយកដ្ឋាននានានៃគណៈកម្មាធិការជនជាតិ វៀតណាម បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រសួងធម្មការនិងសាសនាកម្ពុជា ដឹកនាំដោយរដ្ឋ មន្រ្តីក្រសួងធម្មការនិងសាសនា ឯកឧត្តម ហ៊ឹមឆែម។ ភាគីទាំងពីរបានផ្លាស់ប្តូរវិធានការដើម្បីលើកកម្ពស់ប្រសិទ្ធ ភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យជនជាតិផងដែរ។

ទិដ្ឋភាពនៃជំនួបពិភាក្សា

នៅឯជំនួបពិភាក្សានេះ រដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជនជាតិ លោក Do Van Chien បានសង្កត់ធ្ងន់ថា៖ វៀតណាមជាប្រទេសពហុជនជាតិភាគតិច ហើយដោយសារមូលហេតុជាច្រើនបានជាជនជាតិភាគតិចនៅវៀតណាមមានកម្រិតអភិវឌ្ឍន៍សេដ្ឋកិច្ច និងវិធីសាស្រ្តផលិតកម្មមិនស្មើភាពគ្នាឡើយ។ ថ្វីត្បិតដូច្នេះក៏ដោយ រដ្ឋវៀតណាមជានិច្ចកាលតែងតែធានានូវការអនុវត្តគោលនយោបាយជនជាតិ ក្នុងនោះ ផ្តោតការយកចិត្តទុកដាក់ពិសេសលើការអប់រំ ការបណ្តុះបណ្តាល ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននិងជីវភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាបង្កលក្ខណៈងាយស្រួលបំផុត សម្រាប់ជនជាតិភាគតិចទាំងអស់រស់នៅក្នុងសហគមន៍ជនជាតិទាំង៥៤លើកទូទាំងប្រទេសវៀតណាម ប្រកបដោយភាពសុខដុមរម្យនា។

រដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជនជាតិវៀតណាមបានចាត់ទុកថា ទំនាក់ទំនងយ៉ាងល្អប្រសើរវាងប្រទេសទាំងពីរជាប្រពៃណីដ៍ល្អប្រពៃដែលត្រូវការពូនជ្រុំ រក្សានិងអភិវឌ្ឍន៍ តាមរយៈដំណើរទស្សនកិច្ចជាន់ខ្ពស់របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏ដូចជារវាងស្ថាប័នគ្រប់គ្រងរដ្ឋអំពីវិស័យជនជាតិ។

រដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មាធិការជនជាតិ លោក Do Van Chien អញ្ជើញជូនវត្ថុអនុស្សាវរីយ៍ចំពោះគណៈប្រតិភូក្រសួងធម្មការនិងសាសនាកម្ពុជា

ក្នុងវិស័យកិច្ចការជនជាតិ ឈរលើស្មារតីនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងគណៈកម្មាធិការជនជាតិ និងក្រសួងធម្មការនិងសាសនាកម្ពុជា (ដែលបានចុះហត្ថលេខានៅថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០១៦) ភាគីទាំងពីរបានអនុវត្តនូវសកម្មភាពជាច្រើន សំដៅចែករំលែកបទពិសោធន៍ក្នុងវិស័យជនជាតិនៃប្រទេសទាំងពីរ ដើម្បីរួមចំណែកអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព នូវគោលការណ៍ គោលមាគ៌ា និងគោលនយោបាយរវាងរដ្ឋាភិបាលទាំងពីរ។

អញ្ជើញថ្លែងក្នុងពិធី ឯកឧត្តម ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាកម្ពុជា​ បានវាយតម្លៃខ្ពស់ ចំពោះតួនាទីរបស់គណៈកម្មាធិការជនជាតិវៀតណាម ក្នុងការជួយឧត្ថម្ភក៏ដូចជាបង្កលក្ខណៈងាយស្រួលសម្រាប់ការអភិវឌ្ឍបណ្តាជនជាតិវៀតណាម។ ឯកឧត្តម ហ៊ឹម ឆែមបានសង្កត់ធ្ងន់ថា៖ នាប៉ុន្មានឆ្នាំកន្លងទៅ សកម្មភាពសហប្រតិបត្តិការ រវាងក្រសួងធម្មការនិងសាសនាកម្ពុជា ជាមួយគណៈកម្មាធិការជនជាតិវៀតណាម ទទួលបានផ្លែផ្កាជាច្រើន តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ដែលបានរួមចំណែកពង្រឹងនិងពង្រីកទំនាក់ទំនងអ្នកជិតខាងល្អប្រសើរវាងប្រទេសទាំងពីរផងដែរ។

ប្រតិភូថតរូបអនុស្សាវរីយ៍

នៅឯជំនួបពិភាក្សានេះ ភាគីទាំងពីរបានចែករំលែកនូវបញ្ហាជាច្រើនដែលទាក់ទងនឹងកិច្ចការជនជាតិនិងគោលនយោ បាយជនជាតិភាគតិចផងដែរ។ ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិនិងចែករំលែកអំពីព្រះពុទ្ធសាសនា ដោយបានចាត់ទុកការឆ្ពោះទៅរក ព្រះពុទ្ធសាសនាគឺដើម្បីអប់រំមនុស្សឱ្យរស់នៅល្អទាំងខាងផ្លូវលោកក៏ដូចជាខាងផ្លូវធម៌។ រដ្ឋមន្រ្តីទាំងពីររូបក៏បានអះអាងអំពីចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរ និងជូនពរឲ្យចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត ជាពិសេស រួមគ្នាកសាងជីវភាពឲ្យកាន់តែសម្បូររុងរឿងនិងសាមគ្គីភាពរវាងជនជាតិទាំងពីរប្រកបដោយភាពសុខដុមរម្យនាជារៀងរហូត៕

(អត្ថបទនិងរូបថត៖ www.cema.gov.vn បកប្រែដោយ ស្រី ពេជ្រ)

(អត្ថបទនិងរូបថត៖ www.cema.gov.vn បកប្រែដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម