Trending now

ខេត្ត Thai Nguyen បានឧបត្ថម្ភប្រាក់ ៧ លាន ដុងសម្រាប់ ខេត្ត Luangprabang កសាងគម្រោងអប់រំមិត្តភាព

12:14 | 10/07/2019 (យោងតាម https://thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ក្នុងក្របខ័ណ្ឌនៃកម្មវិធីកិច្ចសហប្រតិបត្តិការ នៅថ្ងៃទី ៩ ខែកក្កដា គណៈប្រតិភូ ដែលជាដឹកនាំខេត្ត Luangprabang (នៃប្រទេសឡាវ) ដឹកនាំដោយលោក Khamkhanh Thavisouk សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ និងអភិបាលខេត្តបានធ្វើដំណើរទស្សនកិច្ចនិងធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Thai Nguyen។

លោក Khamkhanh Thavisouk​ បានប្រគល់មេដាយកិត្តិយសលើកទីពីរជូនលោក Tran Quoc To

យោងតាមរបាយការណ៍នៅឯកិច្ចប្រជុំនោះបានឱ្យដឹងថាទំនាក់ទំនងរវាងខេត្ត Thai Nguyen និង Luangprabang ត្រូវបានកសាងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ក្នុងរយៈពេល ៩ ឆ្នាំ (២០១០ - ១០១៩) ខេត្តទាំងពីរ មានដំណើរទស្សនកិច្ចចំនួន ៧ ដងនិងបានចុះហត្ថលេខាអនុសារណៈចំនួន​ ២។ ខេត្ត Thai Nguyen បានជួយបណ្តុះបណ្តាលសិស្សនិស្សិតរបស់ Luangprabang ចំនួន ២២៩ នាក់ដែលមានថវិកាជាង ៤៣ ពាន់លានដុង។

ថ្លែងនៅក្នុងជំនួបនេះមេដឹកនាំខេត្ត Thai Nguyen បានជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមកិច្ចការកសាងបក្ស សាងសង់ប្រព័ន្ធនយោបាយ។ ជាពិសេសសក្តានុពលនិងភាពរឹងមាំនៃខេត្តដែលភាគីទាំងពីរអាចសហការ។ ទន្ទឹមនឹងនេះដែរ ខេត្តក៏បានឯកភាពបន្តឧបត្ថម្ភដល់ការបណ្តុះបណ្តាលនិស្សិតឡាវនិងបញ្ចប់យ៉ាងឆាប់រហ័សនូវនីតិវិធីនៃការជួយឧបត្ថម្ភមានតម្លៃ ៧ ពាន់លានដុងដើម្បីកសាងគម្រោងអប់រំមិត្តភាព។ តាមមិត្តត្រៀមទុកជាមុនគម្រោងនេះនឹងចាប់ផ្តើមសាងសង់នៅដើមខែសីហាដើម្បីផ្តល់ឱ្យខេត្ត Luangprabang ។​នេះគឺជាកិច្ចការជាក់ស្តែងរួមចំណែកក្នុងការថែរក្សាជានិច្ចនិងលើកកម្ពស់ទំនាក់ទំនងមិត្តភាពប្រពៃណីដ៏ល្អដែលអាជ្ញាធរនិងប្រជាជននៃខេត្ត Thai Nguyen និង Luangprabang​ បានដាំដុះ។

ប្រគាល់មេដាយមិត្តភាពសម្រាប់សមូហភាពចំនួន ៦

លោក Khamkhanh Thavisouk សមាជិកគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ លេខាធិការ អភិបាលខេត្ត Luangprabang​ រំពឹងថានាពេលអនាគតដោយផ្អែកលើសក្តានុពលនិងភាពរឹងមាំនៃស្រុកនិងយោងតាមស្មារតីនៃខ្លឹមសារដែលបានចុះហត្ថលេខា ហើយខេត្តទាំងពីរនឹងបង្កលក្ខខណ្ឌងាយស្រួលសម្រាប់ស្រុកទីប្រជុំជននិងទីក្រុងដើម្បីសហប្រតិបត្តិការនិងអភិវឌ្ឍរួមគ្នា។

ស្របតាមការអនុញ្ញាតិរបស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវលោក Khamkhanh Thavisouk​ បានប្រគល់មេដាយកិត្តិយសលើកទីពីរជូនលោក Tran Quoc To សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សខេត្ត ប្រធានគណៈប្រតិភូតំណាងរាស្ដ្រខេត្ត រដ្ឋសភាខេត្ត និងប្រគល់មេដាយកិត្តិយសលើកទីបីជូនលោក Nhu Van Tam ​សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ខេត្ត អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនខេត្ត ប្រគាល់មេដាយមិត្តភាពសម្រាប់សមូហភាពចំនួន ៦ និងបុគ្គលចំនួន ១១ នាក់សម្រាប់សមិទ្ធិផលជាច្រើនដែលរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្សសម្រាប់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញមិត្តភាពសាមគ្គីភាពពិសេសនិងកិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងបក្សរដ្ឋនៃប្រទេសទាំងពីរ៕

(យោងតាម https://thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម https://thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់