Trending now

ការប្រគល់អំណោយចំនួន ១០០ ដល់ពលករជនជាតិវៀតណាមនៅរដ្ឋ Johor (នៃប្រទេសម៉ាឡេស៊ី)

11:18 | 14/01/2021 (បកប្រែដោយឌីណា)

យុគសម័យ - ដើម្បីចែករំលែកការលំបាកក្នុងបរិបទនៃការរីករាលដាលនៃជំងឺ COVID-១៩ និងទឹកជំនន់ដែលបង្កការខូចខាត សមាគមអាជីវកម្មវៀតណាម នៅប្រទេសម៉ាឡេស៊ី (VMBIZ) បានសហការជាមួយក្រុមហ៊ុន Blue Ocean រៀបចំពិធីប្រគល់អំណោយចំនួន ១០០ ឈុតជូនដល់ពលករជនជាតិវៀតណាមនៅរដ្ឋ Johor ។

លោកស្រី Nguyen Thi Thanh Van អនុប្រធាន VMBIZ បានមានប្រសាសន៍ថា អំណោយនីមួយៗ មានតម្លៃ 12,40 ដុល្លារអាមេរិក រួមទាំងគ្រឿង​ឧបភោគបរិភោគ​​ក្នុងជីវិត ​ដូចជា​អង្ករ ប្រេង ម្សៅស៊ុប ទឹកត្រី មី… អំណោយទាំងនេះត្រូវបានបរិច្ចាគដោយអាជីវកម្មវៀតណាម នៅ​ក្នុងតំបន់នោះនិងក្រុមហ៊ុន Blue Ocean នៃប្រទេស​ម៉ាឡេស៊ី​បានបរិច្ចាគទាំងជាសាច់ប្រាក់និងជាគ្រឿង​ឧបភោគបរិភោគ។ អ្នកទទួលគឺជាអ្នកធ្វើការដែលបានបាត់បង់ការងារក្នុងកំឡុងពេលជំងឺរាតត្បាត COVID-១៩ ​រឺត្រូវបានខូចខាត​ដោយសារ​ទឹក​ជំនន់​នាពេលថ្មីៗនេះនៅក្នុងរដ្ឋ Johor ។

ការប្រគល់អំណោយចំនួន ១០០ ដល់​ពលករ​ជនជាតិ​វៀតណាម នៅរដ្ឋ Johor (ម៉ាឡេស៊ី)។ (រូបថត៖ VNA)

កាលពីថ្ងៃទី ១១ ខែមករា នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Muhyiddin Yassin បានចេញការរឹតត្បិត​ការធ្វើដំណើរ​ទូទាំងប្រទេសនិងការបិទទីក្រុង Kuala Lumpur និងរដ្ឋ​ចំនួន​៥​ផ្សេង​ទៀត ក្នុងរយៈពេល ១៤ ថ្ងៃ ។ មន្ត្រីសុខាភិបាលម៉ាឡេស៊ី​បាននិយាយថា រលកនៃការឆ្លងបច្ចុប្បន្នបានចាប់ផ្តើម​នៅក្នុង​ខែកញ្ញាឆ្នាំ ២០២០ ហើយចំនួនករណីថ្មី​ក្នុងមួយថ្ងៃ​អាចកើនឡើងដល់ ៨០០០ ករណីក្នុងមួយថ្ងៃ នៅខែឧសភាឆ្នាំ ២០២១ ប្រសិនបើមិនមានការរឹតត្បិតយ៉ាងតឹងរឹង។

វិធានការបិទទីក្រុង Kuala Lumpur និងរដ្ឋចំនួន ៥ ផ្សេងទៀតបានចូលជាធរមាន ចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃទី ១៣ ខែមករា​ ដូច្នេះ​សកម្មភាពសង្គម​និងការធ្វើដំណើរ​ទូទាំងប្រទេសនឹងត្រូវហាមឃាត់។ បន្ទាប់ពីប្រទេសម៉ាឡេស៊ីបានចេញបទបញ្ជារឹតត្បិតការធ្វើដំណើរ (MCO) នៅតាមតំបន់ជាច្រើន​ ដើម្បីការពារការរីករាល​ដាលនៃ​ជំងឺឆ្លង COVID-១៩ លោកស្រី​ Nguyen Thi Thanh Van មានប្រសាសន៍ថា ពលករជនជាតិ​វៀតណាមជាច្រើ​ន​នឹងរងផលប៉ះពាល់។

អាជីវកម្មវៀតណាមនៅក្នុងរដ្ឋ Johor នេះក៏មានការលំបាក​ជាងមុន សូម្បីតែប្រឈមនឹងគ្រោះថ្នាក់នៃការបិទការធ្វើអាជីវកម្ម ប៉ុន្តែ​សមាជិក VMBIZ នឹងនៅតែប្រឹងប្រែង​ ចូលរួមជាមួយ​សហគមន៍ ដើម្បីបន្តការចូលរួមជាមួយអាជីវកម្មក្នុងស្រុក ដើម្បីបង្កើន​កម្លាំង​និងពង្រឹងចំណងសាមគ្គីភាព./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់