Trending now

ការបង្កើតសមាគមមិត្តភាព វៀតណាម - កម្ពុជានៅខេត្ត Binh Dinh

19:40 | 22/07/2019 (យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - សមាគមមិត្តភាព វៀតណាម - កម្ពុជា ខេត្ត Binh Dinh បានប្រារព្ធ សន្និបាតលើកទី ១ អាណត្តិ ២០១៩ - ២០២៤។

សន្និបាតលើកទី១ អាណត្តិ ២០១៩ - ២០២៤ នៃសមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត BInh Dinh

សន្និបាតមានការចូលរួមរបស់ លោក Vu Mao ប្រធានគណៈកម្មាធិការមជ្ឈិម សមាគមមិត្តភាពវៀតណាម - កម្ពុជា លោក Vo Dinh Thu អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Binh Dinh និងលោក Mai Thanh Thang ប្រធានសម្ព័ន្ធអង្គការមិត្តភាពនៃខេត្ត Binh Dinh។

សមាគមមិត្តភាពវៀតណាម - កម្ពុជានៅខេត្ត Binh Dinh គឺជាអង្គការសង្គមកិច្ចមួយ ដែលរៀបចំនិងប្រតិបតិ្តយោងតាមធម្មនុញ្ញដែលត្រូវបានអនុម័តដោយប្រធានគណៈកម្មាធិការប្រជាជនខេត្ត អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ ក្រោមការគ្រប់គ្រងរដ្ឋរបស់នាយកដ្ឋានកិច្ចការបរទេសនិងភ្នាក់ងារពាក់ព័ន្ធក្នុងវិស័យសកម្មភាពរបស់សមាគម។

នៅសន្និបាត ប្រតិភូបានពិភាគ្សានិងឯកភាពអនុម័តធម្មនុញ្ញសមាគមមិត្តភាពវៀតណាម- កម្ពុជានៅខេត្ត Binh Dinh ។ ការជ្រើសរើសគណៈកម្មាធិការប្រតិបត្តិនិងគណៈកម្មាធិការអធិការកិច្ច។ អនុម័តសេចក្តីព្រាងកម្មវិធីសកម្មភាពនិងសេចក្តីសម្រេចចិត្តនៃអាណត្តិ២០១៩ - ២០២៤ របស់សមាគម ។

ដូច្នេះសមាគមមិត្តភាពវៀតណាម - កម្ពុជានៅខេត្ត Binh Dinh ក្នុងអាណត្តិទី ១ នឹងពង្រឹងសកម្មភាពការបរទេសប្រជាជនដើម្បីធ្វើជាស្ពានរវាងប្រជាជនខេត្ត Binh Dinh និងប្រជាជនកម្ពុជាដែលមានការចេះដឹងនិងជួយគ្នាទៅវិញទៅមកក្នុងការកសាងនិងអភិវឌ្ឍប្រទេសទាំងពិរ។ កិច្ចការឃោសនានិងអប់រំជំនាន់វ័យក្មេងឱ្យយល់និងទទួលស្គាល់សារៈសំខាន់នៃទំនាក់ទំនងវៀតណាម - កម្ពុជានៅក្នុងប្រវត្តិសាស្ត្រប្រយុទ្ធប្រឆាំងនឹងពួកឈ្លានពានកាលពីមុននិងប្រទេសទាំងពីរដែលជួយកសាងប្រទេសនៅក្នុងសម័យបច្ចុប្បន្ននេះ។

លោក Nguyen Hung Anh ជាអតីតអនុប្រធានបញ្ជាការយោធាខេត្ត Binh Dinh បានជាប់ឆ្នោតជាប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជានៅខេត្ត Binh Dinh អាណត្តិទី ១៕

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ