Trending now

ការតភ្ជាប់វិស័យទេសចរណ៍នៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា- ឡាវ - វៀតណាម

07:18 | 16/07/2019 (ប្រភព៖ vovworld.vn)

នាថ្ងៃទី ១៥ ខែកក្កដា នៅទីក្រុង Pleiku (ខេត្ត Gia Lai) បានប្រព្រឹត្តទៅសិក្ខាសាលាស្តីពីការកសាងផែនការអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម។

លោក Ha Van Sieu អគ្គនាយករងនៃអគ្គនាយកដ្ឋានទេសចរណ៍វៀតណាមថ្លែងនៅក្នុងសិក្ខាសាលា

សិក្ខាសាលានេះបានឆ្ពោះទៅគោលដៅកសាងផែនការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ដើម្បីជួយតភ្ជាប់នូវសក្តានុភាពនៃវិស័យទេសចរណ៍របស់ប្រទេសទាំង ៣ ដោយបង្កើតឡើងខ្សែទេសចរណ៍ គោលដៅទេសចរណ៍ និងបង្កើនកំណើនសេដ្ឋកិច្ច-សង្គមក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ និងពង្រីកទៅបណ្តាខេត្តផ្សេងៗទៀតនៅទូទាំងប្រទេសទាំងបីផងដែរ។ វិស័យទេសចរណ៍គឺជាវិស័យសំខាន់មួយនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម ពីព្រោះតំបន់នេះប្រមូលផ្តុំធនធានទេសចរណ៍ ដែលមានលក្ខណៈពិសេស និងមានតម្លៃខ្ពស់ សម្រាប់ការអភិវឌ្ឍទេសចរណ៍ទាំងធម្មជាតិនិងវប្បធម៌ផងដែរ។ នាបច្ចុប្បន្ននេះតំបន់នេះបានទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងតិចតួចតែប៉ុណ្ណោះ។ ចំនួនភ្ញៀវទេសចរអន្តរជាតិសរុបនៅឆ្នាំ ២០១៨ បានកើនឡើងត្រឹមតែ ៨៥០,០០០ នាក់ដែលជាតួលេខតិចតួចណាស់សម្រាប់គោលដៅទេសចរណ៍ទីក្រុងណាមួយនៃប្រទេសរៀងៗខ្លួនផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ