Trending now

កសាងខ្សែព្រំដែនវៀតណាមនិងកម្ពុជាប្រកបដោយសន្តិភាពនិងមិត្តភាពយូរអង្វែង

08:33 | 17/07/2019 (ប្រភព៖ vovworld.vn)

នាថ្ងៃទី ១៦ ខែកក្កដានៅទីក្រុង Long Xuyen (ខែត្ត An Giang) គណៈកម្មាធិការប្រជាជនខេត្ត An Giang បានសហការជាមួយគណៈកម្មាធិការព្រំដែនជាតិនៃក្រសួងការបរទេសវៀតណាម រៀបចំសន្និសិទដើម្បីផ្សព្វផ្សាយអំពីកិច្ចការបូរណភាពដែនដីឆ្នាំ ២០១៩ សម្រាប់កម្មាភិបាលដែលទទួលបន្ទុកការងារពាក់ព័ន្ធនឹងព្រំដែននៅខេត្ត An Giang ផងដែរ។

កងទ័ពការពារព្រំដែនវៀតណាមកំពុងធ្វើការយាមល្បាតាមខ្សែព្រំដែនវៀតណាម - កម្ពុជា

លោក Nguyen Hoang Hai អនុប្រធាននាយកដ្ឋានព្រំដែនភាគខាងលិច នៃគណៈ កម្មាធិការព្រំដែនជាតិ (ក្រសួងការបរទេសវៀតណាម) បានលើកឡើងថា: វៀតណាមតែងតែយកចិត្តទុកដាក់ដល់ការថែរក្សានិងការអភិវឌ្ឍប្រកបដោយស្ថេរភាពនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការមិត្តភាពជាមួយបណ្តាប្រទេសជិតខាងដែលមានខ្សែព្រំប្រទល់ជាមួយវៀត ណាម ក្នុងនោះមានប្រទេសកម្ពុជា។ នេះគឺជាគោលនយោបាយយូរអង្វែងនិងជាអាទិភាពចម្បងក្នុងគោលនយោបាយកិច្ចការបរទេសរបស់វៀតណាម។

សូមគូសបញ្ជាក់ថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ មានសន្ធិសញ្ញានិងកិច្ចព្រមព្រៀងជាច្រើន ស្តីពីព្រំដែន រវាងវៀតណាមនិងកម្ពុជា ត្រូវបានចុះហត្ថលេខា ដោយឈរលើមូលដ្ឋានគោ រពបូសណភាពដែនដីរបស់គ្នាទៅវិញទៅមក ស្របតាមច្បាប់អន្តរជាតិនិងស្ថានភាពអន្តរជាតិជាក់ស្តែង ដើម្បីកសាងព្រំដែនវៀតណាមនិងកម្ពុជា ប្រកប ដោយសន្តិភាពនិងមិត្តភាពយូរអង្វែង។

គណៈកម្មាធិការព្រំដែនជាតិនៃក្រសួងការបរទេសបានឲ្យដឹងថា បន្ទាប់ពីសន្និសីទនេះកម្មាភិបាលដែលទទួលបន្ទុកកិច្ចការព្រំដែននៅខេត្ត An Giang នឹងមានព័ត៌មានបន្ថែមជាផ្លូវការ ស្តីពីការងារគ្រប់គ្រងបូរណភាពដែនដី ជាពិសេសគឺបំពាក់មូលដ្ឋានច្បាប់សម្រាប់គ្រប់លំដាប់ថ្នាក់និងកងកម្លាំងមានសមត្ថកិច្ចក្នុងខេត្ត ក្នុងការអនុ វត្តន៍ភារកិច្ចកសាង គ្រប់គ្រង និងការពាររឹងមាំអធិបតេយ្យភាពព្រំដែនជាតិផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់