Trending now

ក្រសួងព័ត៌មានវៀតណាម នៅតែបន្តជួយបណ្តុះបណ្តាលផ្នែកព័ត៍មានដល់ អ្នកសារព័ត៌មានកម្ពុជា ដល់ឆ្នាំ 2020

09:40 | 29/09/2018 (យោងតាម https://information.gov.kh សរុបព័ត៌មានដោយ ស្រី ពេជ្រ)

យុគសម័យ - ក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម នៅតែសហការល្អ បន្តជួយបណ្ដុះបណ្ដាលវិស័យព័ត៌មាន ដល់អ្នកសារព័ត៌មានកម្ពុជា រហូតដល់ឆ្នាំ 2020 ដោយផ្អែកលើ ការចុះហត្ថលេខា នៃកិច្ចព្រមព្រៀងគ្នា រវាងក្រសួងទាំងពីរ ដើម្បី ពង្រឹងវិស័យព័ត៌មាន របស់កម្ពុជា ឲ្យកាន់តែមានជំនាញ សរសេរបានល្អទៅតាមវិជ្ជាជីវៈ។


ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល បំប៉នសមត្ថភាព ធ្វើកាសែត ស្តីពី ព្រឹត្តិការណ៍ធំៗ កាលពីព្រឹកថ្ងៃទី 28 ខែកញ្ញាឆ្នាំ 2018 នៅទីក្រុង ហូជីមិញប្រទេសវៀតណាម លោក Nguyen Thai Phien អគ្គនាយករង អគ្គនាយកដ្ឋានសារព័ទ៌មាននៃក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម បានលើកឡើងថា ក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាម នៅតែបន្តជួយបណ្ដុះបណ្ដាល ផ្នែកជំនាញវិជ្ជាជីវៈព័ត៌មាន ដល់អ្នកសារព័ត៍មានកម្ពុជា ដោយទទួលយកមកបណ្ដុះបណ្ដាលក្នុងមួយឆ្នាំម្ដង រហូតដល់ឆ្នាំ 2020។

លោក បន្តថា វគ្គបណ្ដុះបណ្ដាលជួយដល់អ្នកសាព័ត៌មានកម្បុជានេះ ដោយផ្អែកទៅលើក្រសួងទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នា លើវិស័យព័ត៌មាន ចាប់ពីឆ្នាំ 2016 រហូតដល់ឆ្នាំ 2020 ដើម្បី ពង្រឹងវិស័យព័ត៌មានកម្ពុជា ឲ្យកាន់តែមានជំនាញ សរសេរអត្ថបទព័ត៌មានបានល្អ។ ម្យ៉ាងទៀត ជួយលើកកម្ពស់ សមត្ថភាព ដល់អ្នកសារព័ត៌មានកម្ពុជា បានទទួលនូវក្រមសីលធម៌ វិជ្ជាជីវៈ និងជំនាញបានច្បាស់លាស់។

លោក បានបញ្ជាក់ថា ប្រទេសកម្ពុជា និងប្រទេសវៀតណាម គឺជាប្រទេសមានភូមិផងរបងជាប់គ្នា និងមានកិច្ចសហប្រតិបត្តិការគ្នាល្អ ពិសេសមានភាពទំនាក់ទំនងគ្នាជាយូរអង្វែង រវាងប្រទេសនិងប្រជានទាំងពីរ។ ដូច្នេះ ឆ្លងកាត់រយៈពេល៥ថ្ងៃ ក្នុងវគ្គបណ្តុះបណ្តាលនេះ ក្រសួងព័ត៍វៀតណាម សង្ឃឹមក្រុមអ្នកសារព័ត៍កម្ពុជា ពិតជាបានទទួលយក នូវអ្វីដែលជាការចែករំលែក បទពីសោធន៍ ពីគ្នាទៅវិញទៅមកជាមិនខាន។ លោក អគ្គនាយករង បញ្ជាក់ប្រាប់ក្រុមប្រតិភូមន្រ្តីអ្នកសារព័ត៍កម្ពុជាថា នៅពេលវេលាណាមួយ សមស្រប ក្រសួងព័ត៍មាន និងផ្សព្វផ្សាយវៀតណាម នឹងឱកាលទៅជួយបណ្តុះបណ្តាលអ្នកសារព័ត៍កម្ពុជា នៅប្រទេសកម្ពុជា តាមរយៈឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៍មានអញ្ជើញ។

លោក ងឿន ច័ន្ទលីន ប៉ូឡែន អគ្គនាយករងរដ្ឋបាលនៃក្រសួងព័ត៌មាន បានគាំទ្រ ចំពោះការត្រៀមជួួយបណ្ដុះបណ្ដាល វិជ្ជាជីវៈ នៃជំនាញព័ត៌មាន ដល់អ្នកសារព័ត៍កម្ពុជា ពីសំណាក់ក្រសួងព័ត៌មាន និងផ្សព្វផ្សាយវៀតណាមនេះ។ លោកបន្តថា ការជួយបណ្ដុះបណ្ដាល ផ្នែកព័ត៌មាន នេះ វាបានផ្ដល់នូវអត្ថប្រយោជន៍ បង្កើនចំណេះដឹង ដល់អ្នកសារព័ត៌មានកម្ពុជា បានដកស្រង់បទពិសោធន៍ ពីគ្នាទៅវិញទៅមក ព្រោះវាជាប្រទេសស្ថិតនៅក្នុងតំបន់តែមួយ។ លោកបន្តថា អ្នកសរសេរព័ត៌មានគ្រប់ទំរង់ កាលណាអ្នកសារព័ត៍ទទួលបានវគ្គបណ្ដុះបណ្ដាលលើជំនាញព័ត៍មានបានច្រើន អ្នកសារប័ត៍នោះ គឺពិតជាទទួលបានជោគជ័យ លើការងារព័ត៌មាន ជាក់ជាមិនខាន ព្រោះការសរសេរព័ត៌មានបានល្អ និងលឿនទាន់ពេល ក្នុងសម័យទំនើប តាមប្រព័ន្ធអេឡិតត្រូនិកនេះ គឺជាអ្នកសារពត៌មានដើរទាន់សង្គម ។

សូមបញ្ជាក់ថា៖ បន្ទាប់ពីក្រសួងព័ត៍កម្ពុជា និងក្រសួងព័ត៍មាន និងផ្សព្វផ្សាយវៀតណាមបានចុះអនុស្សរណៈលើវិស័យព័ត៌មានឆ្នាំ 2016_ 2020 អ្នកសាព័ត៌មានកម្ពុជា បានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលនៅប្រទេសវៀតណាមបានចំនួនពីរលើករួចហើយ៕

(យោងតាម https://information.gov.kh សរុបព័ត៌មានដោយ ស្រី ពេជ្រ)

(យោងតាម https://information.gov.kh សរុបព័ត៌មានដោយ ស្រី ពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់