Trending now

ក្រសួងការពារប្រទេសវៀតណាមអបអរសាទរទិវាបុណ្យឯករាជ្យជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

09:44 | 02/12/2020

នាព្រឹកថ្ងៃទី ៣០ ខែវិច្ឆិកា គណៈប្រតិភូនៃក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ Nguyen Trong Binh អនុប្រធានអគ្គសេនាធិការនៃកងទ័ពប្រជាជនវៀតណាម បានអញ្ជើញទៅជូនពរស្ថានទូតឡាវប្រចាំនៅទីក្រុងហាណូយ ក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (២ ធ្នូ ១៩៧៥ / ២ ធ្នូ ២០២០)។

គណៈប្រតិភូនៃក្រសួងការពារប្រទេសវៀតណាមអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៥ នៃទិវាបុណ្យឯករាជ្យជាតិឡាវ

តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh បានអបអរសាទរដល់លោកឯកអគ្គរដ្ឋទូត អនុព័ន្ធយោធា និងកម្មាភិបាល បុគ្គលិក​ទាំងអស់​​ក្នុងឱកាសទិវាបុណ្យេឯករាជ្យជាតិរបស់ប្រជាជនឡាវ។ លោកឧត្តមសេនីយ៍ទោ Nguyen Trong Binh បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរវៀតណាម - ឡាវ គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានឡើយ ហើយជាកត្តាសំខាន់ក្នុងការអភិវឌ្ឍប្រទេសទាំងពីរ។ បក្ស រដ្ឋ រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាមជានិច្ចកាលថ្លែងអំណរគុណចំពោះការគាំទ្រ និងជំនួយពីបក្ស រដ្ឋ រដ្ឋាភិបាល កងទ័ព និងប្រជាជនឡាវក្នុងការតស៊ូដើម្បីដណ្ដើមឯករាជ្យជាតិ និងបង្រួបបង្រួមជាតិកាលពីមុន ក៏ដូចជាក្នុងការកសាង និងការពារប្រទេសនា​សព្វថ្ងៃនេះ។ បក្ស រដ្ឋវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់យ៉ាងខ្លាំង និង​តែងតែ​ពូនជ្រំទំនាក់ទំនងមិត្តភាពជាប្រពៃណី សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយប្រទេសឡាវ។

លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang ទទួលជួបលោកឧត្តមសេនីយ៍ទោ Nguyen Trong Binh

រីឯខ្លួនវិញ លោក Sengphet Houngboungnuang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតឡាវប្រចាំនៅប្រទេសវៀតណាម បានសង្កត់ធ្ងន់ថា សមិទ្ធផលធំធេងដែលប្រជាជនឡាវសម្រេចបានក្នុងបុព្វហេតុកសាង ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងរយៈពេល ៤៥ ឆ្នាំកន្លងមកនេះ​មានការជួយ​គាំទ្រដ៏មានតម្លៃ ទាន់ពេលវេលា និងមានប្រសិទ្ធភាពពីបក្ស រដ្ឋ រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម។

លោកឯកអគ្គរដ្ឋទូត Sengphet Houngboungnuang បានគូសបញ្ជាក់ថា បក្ស រដ្ឋ រដ្ឋាភិបាល កងទ័ព និងប្រជាជនឡាវតែងតែសំដែងការដឹងគុណចំពោះបក្ស រដ្ឋ រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាមដែលបានប្រកៀកស្មាជាមួយប្រទេសឡាវ​ក្នុងបុព្វហេតុតស៊ូដើម្បីដណ្ដើរឯករាជ្យជាតិ បង្រួបបង្រួមជាតិកាលពីមុន ក៏ដូចជាក្នុងបុព្វហេតុកសាង និងការពារមាតុភូមិនាសព្វថ្ងៃនេះ./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស