Trending now

ក្រុមប្រឹក្សាសន្តិភាពពិភបលោក គាំទ្រជំហររបស់វៀតណាមលើបញ្ហាសមុទ្ររខាងកើត

13:19 | 08/08/2019 (យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ក្នុងជំនួបជាមួយប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga លោក Iraklis Tsavdaridis ជាលេខាធិការនៃក្រុមប្រឹក្សាសន្តិភាពពិភពលោក (WPC) បានវាយតម្លៃខ្ពស់ចំពោះភាពសកម្មរបស់វៀតណាម ក៏ដូចជា ការបំពេញប្រកបដោយជោគជ័យនូវ កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ WPC ក្នុងឆ្នាំ ២០១៧ រួមទាំងគាំទ្គោលរជំហររបស់វៀតណាមលើបញ្ហាសមុទ្រខាងកើតផងដែរ។

លោក Iraklis Tsavdaridis និង​ លោកស្រី Nguyen Phuong Nga


នៅក្នុងជំនូបនេះ លោកស្រីប្រធាន​ VUFO បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមប្រឹក្សា ក្នុងការដឹកនាំចលនាសន្តិភាពលើពិភពលោក និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ចំពោះមនោសញ្ចេតនានិងការគាំទ្រដ៏មានតម្លៃរបស់ WPC និងអង្គការជាសមាជិកសម្រាប់ប្រជាជនវៀតណាមក្នុងការតស៊ូដើម្បីឯករាជ្យជាតិក៏ដូចជាការកសាងនិងការពារមាតុភូមិនាបច្ចុប្បន្ននេះ។

ក្នុងបរិបទនៃស្ថានភាពពិភពលោកនិងតំបន់កំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ស្មុគស្មាញនិងមិនអាចទាយទុកជាមុនបាន លោកស្រីប្រធាន VUFO បានសម្តែងក្តីសង្ឃឹមថា WPC និងអង្គការជាសមាជិកនឹងបន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការកៀរគរនិងផ្សារភ្ជាប់ប្រជាជនពិភពលោកក្នុងការតស៊ូនិងរក្សាសន្តិភាពពិភពលោក។

ចំពោះវៀតណាម ក្រៅពីការប្តេជ្ញាចិត្តការពារអធិបតេយ្យភាពទឹកដី សន្តិសុខជាតិ វៀតណាមតែងតែមានបំណងចូលរួមចំណែកក្នុងបុព្វហេតុការពារសន្តិភាព សន្តិសុខ យុត្តិធម៍ នៅលើពិភពលោក ហើយសង្ឃឹមថា WPC អង្គការជាសមាជិកនឹងបន្តគាំទ្រដល់វៀតណាមក្នុងការងារនេះ។

លោកស្រី Nguyen Phuong Nga បានអះអាងថា VUFO តែងតែគាំទ្រនិងបង្កើតលក្ខខណ្ឌល្អបំផុតសម្រាប់គណៈកម្មាធិការសន្តិភាពក្នុងការរឹតបន្តឹងទំនាក់ទំនងជាមួយចលនាសន្តិភាពពិភពលោកដោយ WPC គឺជាមជ្ឈភាព។

ទាក់ទិននឹងស្ថានភាពនៅសមុទ្រខាងកើត លោកស្រី Nguyen Phuong Nga បានឲ្យដឹងថាជំហររបស់វៀតណាមចំពោះការវិវឌ្ឍន៍នាពេលថ្មីៗនេះគឺដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ក្នុងនោះមាន អនុសញ្ញានៃអង្គការសហប្រជាជាតិស្តីពី ច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS) ផងដែរ។

អញ្ជើញជាការឆ្លើយតប លោក Iraklis Tsavdaridis បានចែករំលែកនូវចំណាប់អារម្មណ៍ល្អៗ របស់លោកអំពីវៀតណាមនិងដំណើរការនៃការតស៊ូដើម្បីឯករាជ្យ សេរីភាពនិងការកសាងប្រទេសឡើងវិញបន្ទាប់ពីសង្គ្រាម។

ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោក Iraklis Tsavdaridis បានសម្តែងការព្រួយបារម្ភអំពីការវិវឌ្ឍន៍ដ៏ស្មុគស្មាញនាពេលថ្មីៗនេះ និងបានបញ្ជាក់ពីការគាំទ្រគោលជំហររបស់វៀតណាមក្នុងការដោះស្រាយជម្លោះតាមរយៈវិធានការណ៍សន្តិ ភាព ការគោរពច្បាប់អន្តរជាតិ ព្រមទាំងសង្ឃឹមថាភាគីទាំងអស់នឹងខិតខំរក្សាសណ្តាប់ធ្នាប់ សន្តិភាព និងសន្តិសុខនៅសមុទ្រខាងកើតផងដែរ។

លោក Tsavdaridis ក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងការរៀបចំកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិរបស់ WPC រួមជាមួយពិធីខួបអនុស្សាវរីយ៍ ១០០ ឆ្នាំនៃបដិវត្តខែតុលារបស់រុស្ស៊ី។ លោកបានបញ្ជាក់ថា "នេះគឺជាសន្និសីទដែលទទួលបានជោគជ័យបំផុតមួយរបស់ WPC ដោយសារការរៀបចំយ៉ាងប្រុងប្រយ័ត្នរបស់វៀតណាម" ហើយក្នុងឱកាសនេះលោក Tsavdaridis បានធ្វើសំណើទៅគណៈកម្មាធិការសន្តិភាពវៀតណាមដើម្បីធ្វើជាម្ចាស់ផ្ទះនៃសន្និបាទ WPC នៅឆ្នាំ ២០២០ ៕

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស