Trending now

កម្ពុជាប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្តូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្តរតនគីរី

09:47 | 04/11/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នាថ្ងៃទី៣ខែវិច្ឆិកា ប្រទេសកម្ពុជាបានប្រារព្ធពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ស្តូបមិត្តភាពវៀតណាម - កម្ពុជានៅខេត្តរតនគិរី ដែលមានទីតាំងស្ថិតនៅភាគឦសាននៃប្រទេសកម្ពុជាដោយមានព្រំប្រទល់ជាប់នឹងខេត្ត Gia Lai និង Kon Tum នៃប្រទេសវៀតណាម។

ស្តូបមិត្តភាពវៀតណាម - កម្ពុជា នៅខេត្តរតនគីរី (រូបថតៈ TTXVN)

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅកម្ពុជាថា អញ្ជើញចូលរួមក្នុងពិធីមានវត្តមានអនុប្រធានអចិន្ត្រៃយ៍និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លោក ញ៉ែម វ៉ាលី។ ពិធីនេះក៏មានការចូលរួមរបស់លោក Nguyen Anh Dung ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា; លោក ថង សាវុន អភិបាលខេត្តរតនគិរី រួមទាំងសមាជិកក្រុមប្រឹក្សាខេត្ត; កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ, យាយជីតាជី យុវជន យុវជនកាកបាទក្រហម សិស្សានុសិស្ស និងប្រជាពលរដ្ឋសរុបប្រមាណជាង១០០០នាក់។​

ទិដ្ឋភាពនៃពិធី (រូបថតៈ FRESH NEWS)

អញ្ជើញថ្លែងនៅក្នុងពិធីនេះ អភិបាលខេត្តរតនគិរីលោកថង សាវុន បានផ្ញើរនូវអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បក្ស រដ្ឋាភិបាលនិងប្រជាជនវៀតណាម រួមទាំងយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ដើម្បីរំដោះប្រទេស ប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ដែលនាំមកនូវការរស់រានមានជីវិតឡើងវិញនិងការអភិវឌ្ឍន៍សម្រាប់ប្រទេសកម្ពុជាដូចសព្វថ្ងៃ។

ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា លោក Nguyen Anh Dung អញ្ជើញថ្លែងមតិក្នុងពិធី (រូបថតៈ TTXVN)

នៅក្នុងពិធី ប្រធានការិយាល័យអនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា លោក Nguyen Anh Dung បានសង្កត់ធ្ងន់ថា ស្តូបមិត្តភាពវៀតណាម-កម្ពុជានៅខេត្ត រតនគីរី ត្រូវបានប្រារព្ធសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាព្រឹត្តិការណ៍មួយដែលបង្ហាញពីមិត្តភាពនិងសាមគ្គីភាពរវាងប្រទេសទាំងពីរដែលត្រូវបានកសាងដោយជំនាន់ជាច្រើន ហើយបង្ហាញពីការដឹងគុណចំពោះអ្នកដែលបានលះបង់សាច់ស្រស់ឈាមស្រស់សម្រាប់ប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជា។

តំណាងដែលចូលរួមក្នុងពិធី (រូបថត៖ FRSEH NEWS)

លោក Nguyen Anh Dung ក៏បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនៃរណសិរ្សមាតុភូមិកម្ពុជា អាជ្ញាធតខេត្ត កងកម្លាំងប្រដាប់អាវុធនិងប្រជាជនខេត្តរតនគីរីដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីកសាងសំណង់ប្រវត្តិសាស្រ្តដ៏មានតម្លៃមួយនេះ ព្រមទាំងសម្តែងការជឿជាក់ថាចំណងមិត្តភាពនិងសាមគ្គីភាពរវាងប្រជាជាតិ រវាងប្រជាជននិងរវាងកងយោធានៃប្រទេសទាំងពីរនឹងបន្តការអភិវឌ្ឍប្រកបដោយនិរន្តរភាព។

គួរបញ្ជាក់ថា ស្តូបមិត្តភាពកម្ពុជា-វៀតណាម ដែលបានសាងសង់លើផ្ទៃដី១០៥ម៉ែត្រ គុណនឹង៨៥ម៉ែត្រ ដោយធ្វើការជួសជុលនិងកែលំម្អ ស្តូបទាំង២សួនច្បារ រៀបការ៉ូឡា ប្រព័ន្ធទឹកភ្លើង និងចំណាយថវិកាអស់ចំនួន ៥៤៧,៨៩៧ដុល្លារអាមេរិក៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម