Trending now

កម្ពុជាប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០១៨

09:13 | 09/10/2018 (យោងតាម www.nhandan.com.vn)

យុគសម័យ - រដូវកាលដឹងគុណអ្នកមានគុណ និងញាតិដែលចែកឋានទៅត្រូវបានប្រជាជនកម្ពុជាហៅថា «បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ»។ វាជាប្រភេទបុណ្យម្យ៉ាងក្នុងចំណោមពិធីបុណ្យប្រពៃណីធំៗនៅកម្ពុជា ដែលតែងតែប្រារព្ធក្នុងរយះពេល១៥ថ្ងៃជារៀងរាល់ឆ្នាំ។ ថ្ងៃ ១៥ រោច ខែ ភទ្របទ តាមចន្ទគតិ ហៅថាថ្ងៃ ភ្ជុំបិណ្ឌ ជាថ្ងៃដែលប្រជាជនកម្ពុជានាំគ្នាទៅវត្តច្រើនកុះករបំផុត ។

វត្តឧណ្ណាឡោម

ក្នុងអំឡុងពេលនៃបុណ្យកាន់បិណ្ឌនេះ ចាប់ពីពេលព្រឹកព្រលឹមរហូតដល់ថ្ងៃត្រង់ តាមវត្តអារាមនានានៅកម្ពុជាមានគ្រួសារភាគច្រើននាំគ្នាយកចង្ហាន់ប្រគេនព្រះសង្ឃ បង្សកុល រាប់បាត និង ប្រតិបត្តិតាមព្រះពុទ្ធសាសនាដោយ ឩទ្ទិសកុសលផលបុណ្យជូនជីដូនជីតានិងញាតិកាលប្រាំពីសណ្តានដែលបានចែកឋានទៅ។

នៅឯវត្តឩណ្ណាឡោម ក្នុងទីក្រុងភ្នំពេញ តាមបណ្តោយដងទន្លេសាប ជិតព្រះបរមរាជវាំង ពុទ្ធបរិស័ទកម្ពុជាជាច្រើន អញ្ជើញមករាប់បាតព្រះសង្ឃ ស្តាប់ធម៌ទេសនា ពូនភ្នំខ្សាច់រំដោះគ្រោះ សុំសេចក្តីសុខដល់ខ្លួន និងក្រុមគ្រួសារ និង សុំពរជ័យពីញាតិកាលដែលបានចែកឋានទៅលោកខាងមុខ។

អ្នកស្រី លុម ចាន់ នារ៉ាប្រគេនបាយ

យើងខ្ញុំបានសាកសួរអ្នកស្រី លុម ចាន់ នារ៉ា មានស្រុកកំណើតនៅខេត្តកំពង់ចាម ដែលបន្នុប្បន្នកំពុងរស់នៅក្នុងទីក្រុងភ្នំពេញ។ អ្នកស្រីបានឲ្យដឹងថា ឆ្នាំនេះបើទោះបីអាយុកាន់តែចាស់ សុខភាពចុះខ្សោយក្តី ប៉ុន្តែអ្នកស្រីនៅតែខិតខំមកវត្តជាមួយកូនជាមួយចៅ ដើម្បីធ្វើបុណ្យរាប់បាត អុជធូប សំពះព្រះ ឧទ្ទិសកុសល ដល់ឳពុកម្តាយ ជីដូនជីតា និងសាច់ញាតិដែលបានលាចាកលោក។ អ្នកស្រីមានអារម្មណ៍សប្បាយរីករាយ និងសង្ឃឹមថារាល់ចង្ហាន់ ទេយ្យទាន ដែលវេប្រគេនតាមរយះព្រះសង្ឃ នឹងបានទៅដល់ដួងព្រលឹងនៃសាច់ញាតិដូចបំណងប្រាថ្នា។

រដូវបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំនេះប្រព្រឹត្តទៅក្នុងបរិយាកាលនៃប្រទេសកម្ពុជាដែលទើបតែបញ្ចប់ការបោះឆ្នោតសភានីតិកាលទី៦ ប្រ កបដោយជោគជ័យជាមួយនឹងជ័យជំនះនៃគណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ដែលប្រយុទ្ធប្រឆាំងនឹងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នាំមកនូវសន្តិភាព ស្ថិរភាព និង ភាពរុងរឿង ដល់ប្រជាជនកម្ពុជា។

ប្រជាជនកម្ពុជាកំពុងអនុវត្តនូវពិធីមួយ

ថ្លែងទៅកាន់កាសែតប្រជាជន មហាសង្ឃ ទេព វង្ស អធិការវត្តឧណ្ណាឡោម មានសង្ឃដីការដោយអំណរថាពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នៅឆ្នាំនេះមានពុទ្ធបរិស័តច្រើនជាងឆ្នាំមុន។ មហាសង្ឃមានជំនឿជាក់ថា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា រដ្ឋាភិបាលអាណត្តិថ្មី នឹងបន្តអភិវឌ្ឍន៍ប្រទេសនេះឲ្យរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ ថែរក្សារសន្តិសុខ សន្តិភាព ជាពិសេស នឹង សហការណ៍យ៉ាងល្អប្រសើរជាមួយនឹងប្រទេសក្នុងតំបន់ ភូមិផងរបងជាមួយ ក្នុងនោះមានប្រទេសវៀតណាមផងដែរ។

ក្នុងឱកាសបុណ្យនេះ មហាសង្ឃ ក៏បានអធិស្ថានជូនដល់ដួងព្រលឹងនៃអ្នកដែលបានពលីជីវិតដើម្បីប្រទេសជាតិ វិរបុរសដែលបូជាជីវិតនៅលើប្រទេសនេះ ក្នុងនោះក៏មានទាហានស្ម័គ្រចិត្តវៀតណាម ដែលបានជួយរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ មិនឲ្យត្រឡប់មកវិញជាថ្មី។

មហាសង្ឃ ទេព វង្ស អធិការវត្តឧណ្ណាឡោម អធិដ្ឋានសូមសេចក្តីសុខជូនដល់ប្រជាជន

ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋនៅក្នុងប្រទេសកម្ពុជា ជាប្រទេសដែលមានប្រជាជនជាង ៩០% គោរពប្រតិបត្តិតាមព្រះពុទ្ធសាសនា។ នៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីជាតិអាណត្តិថ្មីទើបបញ្ចប់ថ្មីៗ នាយករដ្ឋមន្ត្រីសម្តេច ហ៊ុន សែន បានប្រើប្រាស់កញ្ចប់ថវិការជាតិដើម្បីផ្គត់ផ្គង់មន្រ្តីមកពីថ្នាក់កណ្តាលដល់ថ្នាក់ក្រោម ក្នុងម្នាក់ទទួលបាន ៥ម៉ឹន រៀល ដើម្បីបន្ថែមក្នុងការមានលទ្ធភាពចូលរួមពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ស្របពេលដែលមានការផ្តល់សេវាឡានក្រុងជូនប្រជាជនកម្ពុជាដោយឥតគិតថ្លៃពីភ្នំពេញទៅកាន់ខេត្តក្រុងនានាដើម្បីជួបជុំគ្រួសារក្នុងឱកាសបុណ្យប្រពៃណីនេះ។

សព្វថ្ងៃនេះ អាជ្ញាធរតាមខេត្តក្រុងនានាទូទាំងប្រទេសកម្ពុជា ពង្រាយកងកម្លាំងដ៏ធំ បង្កើនការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងធានាសុវត្ថិភាព ជូនប្រជាជនក្នុងឱកាសបុណ្យ សំខាន់បំផុតគឺនៅតាមវត្តអារាម និង ទីកន្លែងដែលប្រជាជនទៅលេង លំហែ កំសាន្ត។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ឆ្នាំនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី៩ខែតុលា ឆ្នាំ២០១៨៕

(យោងតាម www.nhandan.com.vn)

(យោងតាម www.nhandan.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម