Trending now

កម្ពុជានិងឡាវលើកសម្ពស់ទំនាក់ទំនងឡើងកំរិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែង

15:23 | 13/09/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - កម្ពុជានិងឡាវបានចេញសេចក្តីថ្លែងការណ៍រួមដោយមាន ១២ ចំណុច រួមទាំងការលើកសម្ពស់ទំនាក់ទំនងឡើងកំរិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែង ដើម្បីពង្រឹងមិត្តភាពនិងកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។

ប្រទេសកម្ពុជានិងឡាវលើកសម្ពស់ទំនាក់ទំនងដល់កំរិតជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងយូរអង្វែង។ (ប្រភព៖ FN)

យោងតាមអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី ១២ ខែកញ្ញានេះថា បន្ទាប់ពីកិច្ចពិភាក្សារវាងនាយករដ្ឋមន្រ្តីឡាវលោកថងលូនស៊ីស៊ូលីត (Thongloun Sisoulith) និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម ដោយមាន ១២ ចំណុច រួមទាំងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងកំរិតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ យូរអង្វែងដើម្បីពង្រឹងនិងពង្រីកថែមទៀតនូវមិត្តភាព សាមគ្គីភាពយូរអង្វែងនិងកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ នយោបាយ សេដ្ឋកិច្ច វប្បធម៌និងសង្គម។

ភាគីទាំងពីរនឹងបន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាពដោយចូលលើមូលដ្ឋានច្បាប់អន្ដរជាតិជាពិសេសគោលការណ៍ដែលបាន ចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជា​ជាតិនិងធម្មនុញ្ញអាស៊ាន។ ភាគីទាំងពីរបានបញ្ជាក់ឡើងវិញនូវការជឿទុកចិត្តគ្នានិងការគោរពគ្នាចំពោះគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់គ្នាទៅវិញទៅមក ការមិនប្រើកម្លាំងឬគំរាមកំហែងប្រើកម្លាំង ដោះស្រាយជម្លោះដោយសន្តិវិធីនិងមិនផ្តល់ឱ្យ ព្រមទាំអមិនអនុញ្ញាតឱ្យក្រុមនយោបាយបរទេសឬកងកម្លាំងប្រដាប់អាវុធណាមួយប្រើប្រាស់ទឹកដីរបស់ខ្លួនប្រឆាំងនឹងភាគីម្ខាងទៀតឡើយ។

ភាគីទាំងពីរក៏នឹងបន្តរក្សាកិច្ចប្រជុំកម្រិតខ្ពស់ជាទៀងទាត់រវាងតំណាងរដ្ឋាភិបាលនិងស្ថាប័៏នរដ្ឋផ្សេងទៀតរបស់ប្រទេសទាំងពីរ ដើម្បីពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ និងរួមគ្នាដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព សំដៅលើកកម្ពស់ការជឿទុកចិត្តគ្នារវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានឯកភាពគ្នា ប្រគល់ភារកិច្ចជូនគណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែននៃប្រទេសទាំងពីរ ដើម្បីរួមគ្នាព្រាងឱ្យបានឆាប់បំផុតនូវ សន្ធិសញ្ញាស្តីពីកាខណ្ឌសីមាព្រំដែនវរាងព្រះរាជាណាចក្រកម្ពុជា​ និង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពាក់ព័ន្ធកំណាត់ព្រំដែនដែលភាគីទាំងពីរបានកំណត់ខណ្ឌសីមារួមរាល់ហើយចំនួខ ៨៦% នៃខណ្ឌសីមាវាងប្រទេសទាំងពីរ។ ចំពោះកំណាត់ព្រំដែនដែលនៅសេលសល់មិនទាន់ខណ្ឌសីមា ភាគីទាំងពីរបានឯកភាពគ្នាបន្តពិភាក្សារកដំណោះស្រាយបញ្ហាដោយសន្តិវិធីឱ្យបានឆាប់បំផុត។

ភាគីទាំងពីរក៏បានឯកភាពគ្នាប្រគាល់ភារកិច្ចជូនគណៈកម្មាធិការបោះខណ្ឌសីមាព្រំដែនប្រទេសទាំងពីរដើម្បីពិភាក្សាអំពីការដាំបង្គោលព្រំដែនបន្ថេមនៅលើកំណាត់ព្រំដែនចំនួន ៨៦%​ និង​ផលិតផែនទីព្រំដែនដោយបង្ហាញពីខ្សែព្រំដែន ដែលភាគីទាំងពីរបានទទួលយកសម្រាប់ជាឩបសម្ព័ន្ធនៃសន្ធិសញ្ញាដូចពោលខាងលើ។

ភាគីទាំងពីរបានឯកភាពជម្រុញលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរទាំងថ្នាក់ជាតិនិងថ្នាក់តំបន់ឲ្យអនុវត្តតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវបំផុត ដើម្បីធានាបាននូវសន្តិភាពនិងស្ថេរភាពនៅតាមបណ្តោយព្រំដែនរវាងកម្ពុជានិងឡាវ និងដើម្បីធ្វើឱ្យព្រំដែនរវាងប្រទេសទាំងពីរក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជានិរន្តរ៍។

ភាគីទាំងពីរបានឯកភាពគ្នាធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយគ្នាក្នុងវិស័យការពារជាតិនិងសន្តិសុខសាធារណៈជាពិសេសតាមរយៈការពិគ្រោះយោបល់ និងផ្លាស់ប្តូរទស្សនកិច្ចគ្នានៅគ្រប់ជាន់ថ្នាក់ ផ្លាស់ប្តូរនិស្សិត កិច្ចសហប្រតិបត្តិការកុងស៊ុល និងច្បាប់រួមទាំងការផ្ទេរទណ្ឌិត និងកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់និងឧក្រិដ្ឋកម្មឆ្លងដែននិងដោះស្រាយបញ្ហាឆ្លងដែនដូចជាជំងឺឆ្លងនិងមហន្តរាយផ្សេងៗ។

ភាគីទាំងពីរនឹងជំរុញថែមទៀតនូវកិច្ចសហប្រតិបត្តិការថាមពលជាពិសេសបង្កើនពាណិជ្ជកម្មទ្វេភាគីផ្នែកថាមពលអគ្គិសនី រោងចក្រដើដោយធ្យូងថ្ម និងប្រភពថាមពលកកើតឡើងវិញផ្សេងៗទៀតរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះដែលពឹងផ្អែកលើសមត្ថភាពរបស់ភាគីទាំងពីរ។

ភាគីទាំងពីរបានឯកភាពជំរុញស្ថាប័នពាក់ព័ន្ធនៃភាគីទាំងពីរធានាថាការសាងសង់បណ្តាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ រវាងកម្ពុជានិងឡាវត្រូវបានរួចរាល់តាមការព្រមព្រៀងគ្នានិងស្របតាមផែនការ។

ភាគីទាំងពីរបានបង្ហាញនូវបំណងរួមគ្នាដើម្បីជំរុញពាណិជ្ជកម្មថាមពលថ្នាក់តំបន់ ហើយយល់ស្រប់គ្នាថាពាណិជ្ជកម្មថាម ពលរវាងកម្ពុជា ឡាវ និងវៀតណាម អាចនឹងលើកកម្ពស់តាមរយៈការបង្កើតនូវបណ្តាញបញ្ជូនរួមនៃប្រទេសទាំងបី។

ភាគីទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការទីក្រុងសម្ព័ន្ធមេត្រី រវាងរាជធានីភ្នំពេញនិងរដ្ឋធានីវៀងចន្ទន៍ និងរវាងខេត្តសៀមរាបនិងខេត្តចំប៉ាសាក់។

លើសពីនេះទៀត បានឯកភាពគ្នាជំរុញមន្ត្រីនៅតាមបណ្តាខេត្តជាប់ព្រំដែនឱ្យធ្វើការប្រជុំនិងពិគ្រោះយោបល់ជាប្រចាំដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមកលើគ្រប់វិស័យដែលបម្រើផលប្រយោជន៍ទៅវិញទៅមក។

ភាគីទាំងពីរបានឯកភាពគ្នាបន្តបង្កើន កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអនុតំបន់និងយន្តការតំបន់ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចតំបន់ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយចិរភាពតាមរយៈការអនុវត្តនូវកិច្ចព្រមព្រៀងដែលមានស្រាប់ ពិសេសនៅក្នុងក្របខ័ណ្ឌនៃតំបន់អភិវឌ្ឍន៍ត្រីកោណអភិវឌ្ឍន៍កម្ពុជា - ឡាវ - វៀតណាម។

បន្ទាប់ពីកិច្ចប្រជុំផ្លូវការនៅព្រឹកថ្ងៃដដែលនោះនាយករដ្ឋមន្រ្តីឡាវនិងនាយករដ្ឋមន្រ្តីនៃកម្ពុជាបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីចំនួន ៥ រួមមាន៖ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការការងាររវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កិច្ចព្រមព្រៀងសហប្រតិបត្តិការថាមពលរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ កិច្ចព្រមព្រៀងស្តីពីការធ្វើពាណិជ្ជកម្មអគ្គិសនីនាំចូលថាមពល ៥០០ មេហ្កាវ៉ាត់ពីរោងចក្រវារីអគ្គិសនី Antapeu ប្រទេសឡាវ កិច្ចព្រមព្រៀងទិញថាមពលរវាងស្ថាប័នអគ្គិសនីកម្ពុជានិងក្រុមហ៊ុន TSBP Sekong Power ាand Miniral Co.ltd គម្រោងរោងចក្រថាមពលដើដោយធ្យូងថ្មមានកម្លាំង ៦០០ មេហ្គាវ៉ាត់នៅខេត្តសេកុង ប្រទេសឡាវ។ កិច្ចព្រមព្រៀងទិញថាមពលរវាងស្ថាប័នអគ្គិសនីកម្ពុជានិងក្រុមហ៊ុន Xekong Thermal Power Plant Co.ltd ម្រោងរោងចក្រថាមពលដើដោយធ្យូងថ្ម ១.៨០០ មេហ្គាវ៉ាត់នៅខេត្តសេកុងប្រទេសឡាវ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស