Trending now

កិច្ចពិភាក្សាស្តីពី​តួនាទីអ្នកការសែតវ័យក្មេងនិងយុវជនក្នុងការលើកកម្ពស់មិត្តភាពរវាងវៀតណាម - កម្ពុជា

22:29 | 07/11/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាព្រឹកថ្ងៃទី ៧ ខែវិច្ឆិកា នៅទីក្រុងហូជីមិញបានប្រារព្ធឡើងសិក្ខាសាលា “តួនាទីអ្នកការសែតវ័យក្មេងនិងយុវជនក្នុងការលើកកម្ពស់មិត្តភាពរវាងវៀតណាម - កម្ពុជា”។ កម្មវិធីនេះស្ថិតក្រោមក្របខ័ណ្ឌនៃ“ទិវាផ្លាស់ប្តូរមិត្តភាព បណ្តាអ្នកការសែត យុវជន និស្សិត ខេត្តជាមិត្តព្រំដែនប្រទេសវៀតណាម - កម្ពុជា ឆ្នាំ ២០១៩” ដែលរៀបចំឡើងដោយក្រសួងព័ត៌មាននិងទូរគមនាគមន៍សហការជាមួយគណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនវៀតណាម។

ប្រតិភូជាន់ខ្ពស់ចូលរួមសិក្ខាម​សាលា​។ (ប្រភព៖ AKP)

កម្មវិធីមានគោលបំណងអបអរសាទរខួបលើកទី ៥២ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងកម្ពុជា។ លើកកម្ពស់តួនាទីរបស់យុវជននៃប្រទេសទាំងពីរនិងរួមចំណែកថែរក្សាការពារពង្រឹងនិងពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងវៀតណាមនិងកម្ពុជា។

ចូលរួមសិក្ខាសាលាមានសមមិត្តរួមមាន លោក Hoang Vinh Bao អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងគមនាគមន៍ ប្រធានគណៈកម្មាធិការដឹកនាំរៀបចំទិវា, លោក Vu Quang Minh ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា, លោក Nguyen Ngoc Luong លេខាធិការគណៈកម្មាធិការមជ្ឈឹមសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញ សមាជិកគណៈកម្មាធិការដឹកនាំរៀបចំទិវា។

ទដ្ឋភាពនៃសិក្ខាម​សាលា​។ (ប្រភព៖​AKP)

ខាងភាគីកម្ពុជាមាន លោក លី វ៉ាន់ ហុង បេសកជនពិសេសនៃរាជរដ្ឋាភិបាលកម្ពុជា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយករដ្ឋបាលនិងហិរញ្ញវត្ថុនៃក្រសួងព័ត៌មាននិងជាប្រធានគណៈប្រតិភូនៃព្រះរាជាណាចក្រកម្ពុជា លោក សុខ ដារ៉េត អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហូជីមិញ ជាមួយប្រតិភូជាង ២០០ នាក់ដែលជាអ្នកសារព័ត៌មានយុវជនយុវជននិងនិស្សិតនៃខេត្តជាមិត្តព្រំដែនវៀតណាម - កម្ពុជា។

នៅឯជំនួបពិភាក្សានោះ តំណាងទីភ្នាក់ងារសារព័ត៌មាននៃប្រទេសទាំងពីរបានថ្លែងសុន្ទរកថាលើបញ្ហាជាច្រើនទាក់ទងនឹងស្ថានភាពសារព័ត៌មានរបស់ប្រទេសនិងពិភពលោក អំពីបញ្ហាប្រឈមរបស់អ្នកកាសែតវ័យក្មេងក៏ដូចជានិន្នាការនៃការធ្វើសមាហរណកម្មនិងការរីកចម្រើនយ៉ាងខ្លាំងនៃបណ្តាញសង្គមជាដើម។

ថ្លែងនៅក្នុងពិធីបើកកិច្ចពិភាក្សានេះ លោក លី វ៉ាន់ ហុង បានលើកឡើងថា អ្នកកាសែតមានតួនាទីជួយសរសេរ ឡើងនូវអត្ថបទ​ព័ត៌មាន​ជាការបកស្រាយ បំភ្លឺដល់មិត្តអ្នកអាន អ្នកស្ដាប់ អ្នកអានអោយបានជ្រាបថា ស្ថានភាពមាន​ភាពល្អប្រសើរ និងមិនមានបញ្ហាធ្ងន់ធ្ងរណាមួយកើតមានដូចការ បំផុស បំភាន់របស់ជនអគតិមួយចំនួនលើកឡើង ដែលនេះក៏ជាភារកិច្ច និងតួនាទីដ៏សំខាន់របស់​អ្នកកាសែតដែលត្រូវធ្វើ។

ថ្លែងនៅក្នុងពិធីនេះ អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាននិងគមនាគមន៍លោក Hoang Vinh Bao បានកត់សម្គាល់ថានេះគឺជាកម្មវិធីដ៏មានអត្ថន័យនិងជាក់ស្តែង ជាពិសេសសម្រាប់អ្នកសារព័ត៌មានវ័យក្មេង យុវជននិងនិស្សិតនៃប្រទេសទាំងពីរ។ ម្យ៉ាងវិញទៀត នេះក៏ជាឱកាសសម្រាប់អ្នកការសែត យុវជន និងនិស្សិតនៃប្រទេសទាំងពីរផ្លាស់ប្តូរមិត្តភាពនិងចែករំលែកដើម្បីបង្រួបបង្រួម ការយល់ដឹង ហើយបង្កើនទំនាក់ទំនងប្រទេសជិតខាងមិត្តភាពប្រពៃណីកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយទូលំទូលាយនិងយូរអង្វែងវៀតណាម - កម្ពុជា៕


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស