Trending now

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩-កម្ពុជា អនុម័តលើសេចក្តីថ្លែងការណ៍រួម ៨ចំណុច

22:00 | 19/11/2019 (ប្រភព៖ Fresh News)

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៩-កម្ពុជា ដែលបានរៀបចំនៅប្រទេសកម្ពុជា នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្តីថ្លែងការណ៍រួមចំនួន៨ចំណុច។

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩-កម្ពុជា អនុម័តលើសេចក្តីថ្លែងការណ៍រួម ៨ចំណុច

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក បានរៀបចំដោយ សហព័ន្ធសន្តិភាពសាកល (UPF) សហការជាមួយនឹងព្រះរាជាណាចក្រកម្ពុជា ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) វេទិកាសម្ព័ន្ធសង្គមស៊ីវិល (CSAF) និងសមាគមអន្តរជាតិនៃសមាជិកសភា ដើម្បីសន្តិភាព(IAPP) ដោយមានវត្តមានចូលរួមទាំងអតីត និងបច្ចុប្បន្ន ប្រមុខរដ្ឋ និងរដ្ឋាភិបាល ប្រធានសភា រដ្ឋមន្រ្តី តំណាងរាស្រ្ត រួមទាំងអង្គការជំនឿសាសនា សង្គមស៊ីវិល យុវជន និងប្រព័ន្ធផ្សព្វផ្សាយ។

សេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ បានបញ្ជាក់ថា៖ «យើងសូមកោតសរសើរដោយស្មោះចំពោះការគាំទ្រពេញលេញ និងដោយស្មោះស្ម័គ្ររបស់ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាល និងប្រជាជនកម្ពុជា ចំពោះការទទួលបានជោគជ័យ នៃកិច្ចកំពូលជាប្រវត្តិសាស្ត្រនេះ និងសូមគាំទ្រអស់ពីចិត្តចំពោះឯកឧត្តម ក្នុងការទទួលបានពានរង្វាន់ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ របស់សហព័ន្ធសន្តិភាពសាកល អ្នកចូលរួមទាំងអស់សូមថ្លែងអំណរគុណ និងកោតសរសើរយ៉ាងខ្លាំង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ សហព័ន្ធសន្តិភាពសាកល ដែលត្រូវបានបង្កើតឡើងដោយ បណ្ឌិត សាន់ ម្ញុង មូន និងភរិយា បណ្ឌិត ហាក់ ចា ហាន់ មូន ដើម្បីកសាងពិភពលោកប្រកបដោយសន្តិភាព សុភមង្គល ភាពសុខដុម និងវិបុលភាពទៅវិញទៅមក; និងដោយសារតែការយល់ដឹងជាបន្ទាន់ និងកាន់តែច្រើនឡើងក្នុងចំណោមប្រជាជនទូទាំងពិភពលោក ចំពោះគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យ និងភាពជាអ្នកដឹកនាំប្រកប ដោយភាពក្លាហាន ដើម្បីដោះស្រាយបញ្ហាសំខាន់ៗ នៃយុគសម័យរបស់យើង គណៈប្រតិភូនៃកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក ២០១៩-កម្ពុជា៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់