Trending now

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសកម្ពុជាជូនសារលិខិតរំលែកទុក្ខអំពីឧបទ្ទវហេតុបាក់អាគារនៅខេត្តកែប

07:29 | 07/01/2020 (ដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃទី ៦ ខែមករា ឆ្នាំ២០២០ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសកម្ពុជាលោក Vu Quang Minh បានជូនសារលិខិតរំលែកទុក្ខអំពីឧបទ្ទវហេតុបាក់អាគារនៅខេត្តកែប។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសកម្ពុជាលោក Vu Quang Minh។

ខាងក្រោមនេះជាខ្លឹមសាររបស់សារលិខិតរំលែកទុក្ខ៖

"គោរពជូន៖

- ឯកឧត្តម គន់ គីម អនុប្រធានទី១ នៃគណៈ កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។

- ឯកឧត្តម កែន សត្ថា អភិបាលខេត្តកែប។

ឯកឧត្តម ជាទីគោរព

ខ្ញុំមានការឈឺចាប់យ៉ាងខ្លាំងនៅពេលស្តាប់ព័ត៌មានអំពីឧបទ្ទវហេតុបាក់អាគារនៅខេត្តកែបកាល ពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២០ បណ្តាលអោយមនុស្សរងរបួស និងស្លាប់ជាច្រើននាក់។

តាងនាមស្ថានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសកម្ពុជាខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាង ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារជនរងគ្រោះក្នុងឧបទ្ទវហេតុនេះនិងសូមឧទ្ទិបួងសួងដល់វិញ្ញាណក្ខន្ធរបស់ជនរងគ្រោះដែលបាត់បង់ជីវិតសូមបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំក៏សូមជូនពរដល់អ្នករងរបួសដែលកំពុងព្យាបាលឆាប់បានជាសះស្បើយ។

យើងខ្ញុំជឿជាក់យ៉ាងមុតមាំថាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអាជ្ញាធរខេត្តកែបនិងក្រុមគ្រួសារជនរងគ្រោះនឹងពុះពារជំនះរាល់ការលំបាកនិងការបាត់បង់ដ៏ធំធេងមួយនេះ នាពេលដ៏ ឆាប់ខាងមុខ។

ស្ថានឯកអគ្គរដ្ឋទូតវៀតណាម សូមសម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះយុទ្ធនា ការសង្គ្រោះ និងការជួយឧបត្ថម្ភបានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់របស់ស្ថាប័នមាន សមត្ថកិច្ច និងខេត្តកែប ក្នុងឧបទ្ទវហេតុនាពេលកន្លងមក រួមចំណែកលើកកម្ពស់ការជឿទុកចិត្តរបស់ ប្រជាជនលើស្មារតីទទួលខុសត្រូវខ្ពស់ និងការលះបង់ដើម្បីប្រជាជនរបស់អាជ្ញាធរខេត្ត និងថ្នាក់ដឹកនាំ កម្ពុជាគ្រប់ជាន់ថ្នាក់។

សូម ឯកឧត្តម ទទួលនូវការគោរពរាប់អានដ៏ខ្ពង់ខ្ពស់ពីខ្ញុំ។"


(ដោយវិច្ឆិកា)

(ដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍