Trending now

អាណិកជនវៀតណាមទទួលបុណ្យចូលឆ្នាំប្រពៃណីជាតិនៅប្រទេសអាល្លឺម៉ង់

18:01 | 17/02/2021

ជារៀងរាល់ឆ្នាំ ប៉ុន្មានសប្តាហ៍មុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម តាមទីក្រុងធំៗនៅប្រទេសអាល្លឺម៉ង់ដូចជា Berlin, Leipzig, Dresden, Hamburg ...... នៅផ្សារទំនើបរបស់ប្រជាជនវៀតណាមតែងតែមានមនុស្សច្រើនកុះករជាងថ្ងៃធម្មតា។ នៅទីនេះយើងអាចឃើញបរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីដូចនៅស្រុកកំណើតដែរ។ ប្រជាជនត្រៀមរៀបចំអង្កដំណើប ស្លឹកចេក សណ្តែកបាយ សាច់ជ្រូក ផ្សិត គ្រឿងទេស ដើម្បីវេចនំអន្សោម។

ពិធីទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមនៅទីក្រុង Berlin ប្រទេសអាល្លឺម៉ុង

នៅតាមបណ្តាហាងលក់ទំនិញសម្រាប់អ្នកនៅអាស៊ី គេក៏បានលក់នំអន្សោមដែរ ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅទីនេះគេលក់មាន់ឈ្មោលដើម្បីយកទៅសែននៅថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ អណិកជនវៀតណាមយក មែកអង្គារសិល្ប៍ ផ្កាម៉ាកខៃ និងខ្ទឹមក្រហាមដែលមិនអាចខ្វះបានក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីទេ។ ហើយបរិយាកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមបានគ្របដណ្ដប់នៅសព្វទីកន្លែងនៃប្រទេសអាល្លឺម៉ង់។ ក្នុងប៉ុន្មា្ងនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ជនជាតិវៀតណាមនិងប្រជាជនអាល្លឺម៉ង់នៅតែធ្វើការ ដូច្នេះក្រោយម៉ោងធ្វើការពួកគេទើបឆ្លៀតពេលវេចនំអន្សោម តុបតែងផ្ទះទទួលបុណ្យចូលឆ្នាំថ្មី។

នារសៀលថ្ងៃទី ១៥ រោច ចន្ទគតិជាថ្ងៃចុងក្រោយនៃឆ្នាំចាស់ នៅរដ្ឋធានី Berlin គ្រួសារជាច្រើនបាននាំគ្នាទៅផ្សារទំនើប Dong Xuan។ នៅទីនេះមានភោជនីយដ្ឋានដ៏ធំមួយរៀបចំបុណ្យចូលឆ្នាំថ្មីសម្រាប់អាណិកជនវៀតណាមទាំងអស់។ ជារៀងរាល់ឆ្នាំ ស្ថានទូតវៀតណាមប្រចាំអាល្លឺម៉ង់បានជូនពរឆ្នាំថ្មីដល់អាណិកជន។ អ្នកទាំងអស់គ្នាពិសារមុខម្ហូបក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីនិងទស្សនាកម្មវិធីសម្តែងសិល្បៈទៀតផង។

នៅទីប្រជុំជនដែលខ្ញុំរស់នៅ អាណិកជនវៀតណាមមាន ១៥ គ្រួសារ ពួកគេរស់នៅទីនេះអស់រយៈពេលជិត ២០ ឆ្នាំមកហើយ។ យើងខ្ញុំជួបជុំគ្នានៅចុងសប្តាហ៍ និងថ្ងៃឈប់សម្រាក ឬ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ យើងខ្ញុំរៀបចំពិធីទទួលបុណ្យចូលឆ្នាំថ្មី ប៉ុន្ដែជួបជុំគ្នាមិនបានគ្រប់ទេ ពីព្រោះមានក្រុមគ្រួសារមួយចំនួនបានវិលត្រឡប់មកប្រទេសវៀតណាមវិញ ដើម្បីទទួលបុណ្យចូលឆ្នាំថ្មីនៅស្រុកកំណើត។

ខ្ញុំនៅចងចាំថា កាលពី ៧ ឬ ៨ ឆ្នាំមុននេះ បុណ្យចូលឆ្នាំថ្មីត្រូវនឹងថ្ងៃចុងសប្តាហ៍។ យើងបានអង្គុយសំណេះសំណាលជាមួយគ្នាហើយជជែកគ្នារហូតដល់យប់ជ្រៅដោយរំលឹកឡើងវិញនូវអនុស្សាវរីយ៍នៃថ្ងៃបុណ្យចូលឆ្នាំថ្មីនៅស្រុកកំណើតរបស់យើង។ ក្នុងចំណោមពួកយើងមានម្នាក់ធ្លាប់ជាទាហាន។ បងប្រុស Chu Van ធ្លាប់ជាទាហ៊ាននៅសមរភូមិខេត្ត Quang Tri ក្នុងឆ្នាំ ១៩៧២។ គាត់រៀបរាប់ថា “ នៅពេលចេញទៅសមរភូមិនោះ សំណាងល្អ ខ្ញុំបានរួចផុតពីការស្លាប់ដោយកាំភ្លើងធំ!”។ បងប្រុស Chu Van ប្រាប់យើងខ្ញុំអំពីករណីគាត់រួចផុតពីការស្លាប់។ នៅថ្ងៃត្រង់មួយគាត់មិនចេញទៅសមរភូមិ តែត្រូវជួយរៀបចំម្ហូបអាហារក្នុងបន្ទាយ។ ត្រឹមម៉ោង១២ ខ្មាំងបានបាញ់ផ្លោងកាំភ្លើងធំចូលក្នុងបន្ទាយនោះ គាត់បានរត់ត្រឡប់ទៅអង្គភាពរបស់គាត់វិញ ប៉ុន្ដែអកុសល យុទ្ធជនទាំងអស់នៃកងអនុសេនាតូចរបស់គាត់ត្រូវចំគ្រាប់កាំភ្លើងធំបានពលីជីវិតទាំងអស់។

តាមប្រពៃណីជាតិវៀតណាម នៅថ្ងៃដំបូងនៃបុណ្យចូលឆ្នាំថ្មី នៅតាមវត្តអារាមមានប្រជាជនវៀតណាមជាច្រើនបានអុជធូបគោរពបូជា ​និងបួងសួងសុំសេចក្តីសុខ។ នៅប្រទេសអាល្លឺម៉ង់មានវត្តអារាមជាច្រើនដែលប្រជាជនចូលរួមបរិច្ចាគថវិកាដើម្បី​សាងសង់វត្តដូចជានៅតាមទីក្រុង Berlin, Hannover, Frankfurt, Leipzig។

ប្រជាជនវៀតណាមទៅកាន់ប្រទេសអាល្លឹម៉ង់តាមរបៀបផ្សេងៗគ្នា។ ពេលវេលាកន្លងផុតទៅរាប់សិបឆ្នាំហើយ ជនជាតិ​វៀតណាមនៅប្រទេសអាល្លឺម៉ង់ជំនាន់ទី ២ និងទី ៣។ ពួកគេត្រូវបានជនជាតិអាល្លឺម៉ង់ចាត់ទុកថាជាជនបរទេសដែលសម្របខ្លួនយ៉ាងល្អទៅក្នុងប្រទេសអាល្លឺម៉ង់ដោយសារការខិតខំឧស្សាព្យាយាម ជាពិសេសនិស្សិតវៀតណាមនៅអាល្លឺម៉ង់។ បច្ចុប្បន្នអាណិកជនវៀតណាមប្រហែល ១៧០.០០០ នាក់រស់នៅក្នុងប្រទេសអាល្លឺម៉ង់។ ពួកគេទាំងអស់ឆ្ពោះទៅរកស្រុកកំណើតដែលបានបង្ហាញច្បាស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់