Trending now

អាជីវកម្មវៀតណាមនិងកម្ពុជាសហការដើម្បីជំនះការលំបាក

18:27 | 27/03/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - អាជិវកម្មទាំងពីររបស់វៀតណាមនិងកម្ពុជាបានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការជាដៃគូរយុទ្ធសាស្រ្តដើម្បីការគាំទ្រទៅវិញទៅមកនិងជំនះដំណាក់កាលជាលំបាករបស់ទីផ្សារ ។

អាជិវកម្មចំនួន ២ របស់វៀតណាមនិងកម្ពុជាបានចុះហត្ថលេខាលើលើកិច្ចសហប្រតិបត្តិការជាដៃគូរយុទ្ធសាស្រ្តគាំទ្រទៅវិញទៅមកនិងជំនះដំណាក់កាលលំបាករបស់ទីផ្សារ។​(ប្រភព៖ vov)

នៅព្រឹកថ្ងៃទី ២៦ ខែមីនា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា អាជិវកម្មចំនួន ២ របស់វៀតណាមនិងកម្ពុជាបានចុះហត្ថលេខាលើលើកិច្ចសហប្រតិបត្តិការជាដៃគូរយុទ្ធសាស្រ្តគាំទ្រទៅវិញទៅមកនិងជំនះដំណាក់កាលលំបាករបស់ទីផ្សារ។

ចូលរួមនិងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងក្រុមហ៊ុនទូរគមនាគមន៍មិត្តហ្វូនរបស់កម្ពុជានិងធនាគារ MB Cambodia (ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារភាគហ៊ុនពាណិជ្ជកម្មយោធា) ... ជាមួយតំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា អនុព័ន្ធយោធា ប្រទេសវៀតណាមប្រចាំនៅកម្ពុជារួមជាមួយថ្នាក់ដឹកនាំនៃអាជីវកម្មទាំងពីរ។

ពិធីកាត់ខ្សែបូរការិយាល័យកណ្តាលថ្មីរបស់ MB Bank Cambodia។​ (ប្រភព៖ TTXVN)

ថ្លែងក្នុងពិធីនោះលោក Trinh Hung Cuong នាយក MB Bank Cambodia (ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ធនាគារភាគហ៊ុនពាណិជ្ជកម្មយោធា) បានឲ្យដឹងថា MB Bank Cambodia នឹងផ្តល់នូវតម្រូវការឥណទានអតិបរមានិងគាំទ្រមិត្តហ្វូនសម្រាប់សេវាកម្មហិរញ្ញវត្ថុសាជីវកម្មទាំងអស់ ដោយមានកំណត់ឥណទាន ១០០ លានដុល្លារអាមេរិក និងផ្តល់កញ្ចប់ឥណទានអនុគ្រោះជាមួយនិយោជិកមិត្តហ្វូន ក្រុមហ៊ុន MBC ប្តេជ្ញាប្រើប្រាស់សេវាកម្មទូរគមនាគមន៍របស់មិត្តហ្វូន។

លោក Trinh Duc Cuong ក៏បានបញ្ជាក់ផងដែរថា កិច្ចសហប្រតិបត្តិការនេះនឹងជួយលើកកម្ពស់ភាពខ្លាំងនៃអាជីវកម្មនីមួយៗរួមគ្នាបង្កើតផលិតផលនិងសេវាកម្មថ្មីៗដើម្បីបម្រើអតិថិជននៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។ ដោយហេតុនេះរួមចំណែកដល់ការពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាមនិងកម្ពុជា។

មិត្តហ្វូនបានត្រួសត្រាយការកសាងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនមិត្តហ្វូនទូរគមនាគមន៍និង MB Bank Cambodia បានរួមជាមួយអាជិវកម្មវៀតណាមបានសហការជាមួយអាជ្ញាធរមូលដ្ឋានរៀបចំសកម្មភាពសប្បុរសធម៌ជាច្រើនលើកទឹកចិត្តសិក្សានិងជួយជនក្រីក្រនៅតំបន់ភាគច្រើននៃប្រទេសកម្ពុជា។

អាជិវកម្មដែលវិនិយោគដោយវៀតណាមក៏ចូលរួមចំណែកក្នុងប្រភពថវិកាដ៏សំខាន់ដើម្បីជួយរដ្ឋាភិបាលកម្ពុជាក្នុងការនាំប្រទេសទៅរកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកាន់តែរីកចម្រើនថែមទៀត៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍