Trending now

អាជីវកម្មកូរ៉េខាងត្បូងបរិច្ចាគម៉ាស់ចំនួន ១០,០០០ ដល់ពលករវៀតណាម

12:31 | 09/09/2020

យុគសម័យ - ក្រុមហ៊ុន SBI Cosmoney មានផែនការជួយឧបត្ថម្ភដល់កម្មករវៀតណាម ថ្មីៗ នេះ ក្រុមហ៊ុននេះនឹងជួយគាំទ្រម៉ាស់ពេទ្យចំនួន ១ ម៉ឺន ហើយនឹងបន្តគាំទ្រ តាមទម្រង់រូបភាពផ្សេងៗ ទៀតជាសមស្រប។

គណៈកម្មការគ្រប់គ្រងពលករវៀតណាមប្រចាំនៅប្រទេសកូរ៉េខាងត្បូង​បានទទួលម៉ាស់ចំនួន ១ ម៉ឺន ដែលបរិច្ចាគដោយក្រុមហ៊ុន SBI Cosmoney ។ (រូបថត៖ Vietnam+)

លោក Jeong Wook Kim ប្រធាននិងជាអគ្គនាយកប្រតិបត្តិ​ក្រុមហ៊ុន SBI Cosmoney របស់កូរ៉េខាងត្បូង ​ថ្មីៗនេះបានប្រគល់​ម៉ាស់ចំនួន ១​ ម៉ឺន ដល់ពលករវៀតណាមដែលកំពុងរស់នៅ​និងធ្វើការ នៅប្រទេសកូរ៉េខាងត្បូង។

ក្នុងពិធីទទួលអំណោយនេះ លោកស្រី Ta Thi Thanh Thuy​ប្រធានគណៈកម្មការគ្រប់គ្រងពលករវៀតណាមប្រចាំនៅប្រទេសកូរ៉េខាងត្បូង ក្នុងនាម​ស្ថានទូតវៀតណាមប្រចាំនៅ​កូរ៉េខាងត្បូង​បានថ្លែងអំណរគុណដល់ក្រុមហ៊ុន SBI Cosmoney ដែលបាន​យកចិត្តទុក​ដាក់និងគាំទ្រពលករវៀតណាម​ ហើយក្នុងពេល​ជាមួយគ្នានេះបានសន្យានឹងប្រគល់ម៉ាស់ទាំងអស់នេះជូនដល់មជ្ឈមណ្ឌលគាំទ្រកពលកម្មបរទេសចំនួន ១១ ដើម្បីប្រគល់ជូន​ដល់​ពលករវៀតណាម។

យោងតាមគណៈកម្មការគ្រប់គ្រងពលករវៀតណាមប្រចាំនៅប្រទេសកូរ៉េខាងត្បូង បច្ចុប្បន្នមានពលករវៀតណាមជិត ៤៧.០០០ នាក់កំពុងរស់នៅនិងធ្វើការនៅប្រទេសកូរ៉េខាងត្បូង។ ដូច្នេះការគាំទ្រ​ពីក្រុមហ៊ុន SBI Cosmoney នឹងជួយកម្មករ បាន​រួមចំណែក​យ៉ាងសំខាន់​​ក្នុងការងារបង្ការនិងការការពារការរីករាលដាលនៃជំងឺ​ COVID-19។

លោក Jeong Wook Kim មានប្រសាសន៍ថា ក្រុមហ៊ុន SBI Cosmoney យល់ឃើញថា ​ពលករបរទេស​នៅប្រទេស​កូរ៉េខាងត្បូង​រងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារ​ការឆ្លងរាលដាលនៃជំងឺ COVID-19 ដូច្នេះក្រុមហ៊ុនបានគ្រោង​នឹង​គាំទ្រ​ពលករវៀតណាម ថ្មីៗ នេះ ក្រុមហ៊ុននឹងបាន​បរិច្ចាគម៉ាស់ចំនួន ១ ម៉ឺន។

នាពេលខាងមុខនេះដោយផ្អែកលើតម្រូវការរបស់ពលករ ក្រុមហ៊ុន​នឹងបន្តជួយគាំទ្រ​ តាម​ទម្រង់រូបភាពផ្សេងៗ ជា​ដ​សមស្រប។ ការគាំទ្រម៉ាស់ដល់ពលករវៀតណាម​គ្រាន់តែជា​សកម្មភាព​ដំបូង​នៅក្នុងបណ្តាសកម្មភាពបន្ទាប់របស់​ក្រុមហ៊ុន​នេះ ។ ក្រុមហ៊ុន SBI Cosmoney មានមូលដ្ឋាននៅទី​ក្រុង​ Seoul ប្រតិបត្តិការក្នុងវិស័យហិរញ្ញវត្ថុ សេវាកម្មផ្ទេរប្រាក់អន្តរជាតិ./.

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ