Trending now

អ្នកបច្ចេកទេស​កម្ពុជា​និង​វៀតណាម​កំពុង​រិះរក​មធ្យោបាយ​និង​នីតិវិធី​ជំរុញ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​

06:51 | 22/02/2021

អ្នកជំនាញ​កម្ពុជា​និង​វៀតណាម​បាននិងកំពុង​សហការ​យ៉ាង​ស្អិតរ​មួ​ត​ក្នុងការ​រិះរក​មធ្យោបាយ​និង​នីតិវិធី​ដើម្បី​ជំរុញ​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​ប្រសើរឡើង​កាត់បន្ថយ​ការកកស្ទះ​នៅតាម​ច្រកទ្វារ​អន្តរជាតិ​និង​បង្កើន​បរិមាណ​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​ព្រំដែន​ឱ្យ​កាន់តែ​កើនឡើង សំដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​នៃ​ប្រជាជាតិ​ទាំងពីរ​។​

លោក ឈៀង ពេជ្រ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​កម្ម​និង​ជា​ប្រធាន​ឧត្ដមមន្ត្រី​ដឹកជញ្ជូន​កម្ពុជា

នេះ​ជា​ប្រសាសន៍​លើកឡើង​របស់លោក ឈៀង ពេជ្រ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ​កម្ម​និង​ជា​ប្រធាន​ឧត្ដមមន្ត្រី​ដឹកជញ្ជូន​កម្ពុជា ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការធ្វើឱ្យ​ប្រសើរឡើង​ការដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន​កម្ពុជា​និង​វៀតណាម​ជាពិសេស​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​-​ម៉ុក​បៃ និង​ព្រៃ​វល្លិ​-​ប៊ិ​ញ​ហៀ​ប នា​ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។​

​កិច្ចប្រជុំ​នេះ​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ​និង​ដឹកនាំ​ដោយ​សហប្រធាន​នៃ​ប្រទេស​ទាំងពីរ​ដោយមាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រី​ជំនាញ​នៃ​ភាគី​ទាំងពីរ​ដើម្បី​ពិនិត្យ​និង​បញ្ចប់​កំណត់ហេតុ​កិច្ចប្រជុំ​ទ្វេភាគី​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ពិភាក្សា​លើ​ការបង្កើត​ក្រុមការងារ​រួម​ពិនិត្យ​និង​បញ្ចប់​អនុស្សរណៈ​លើ​កូតា​ការចេញចូល​រថយន្ត​ដឹកទំនិញ​របស់​ប្រទេស​ទាំងពីរ​។​

​លោក​ឈៀង​ពេជ្រ​បានឱ្យដឹង​ទៀតថា​តាម​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​យោគយល់​ប្រទេស​ទាំងពីរ​បានកំណត់​កូតា​អនុញ្ញាតឱ្យ​រថយន្ត​ដឹកទំនិញ​ឆ្លងកាត់​ព្រំដែន​ចំនួន​៨០០​គ្រឿង​។​ជាមួយគ្នា​នោះ​យើង​បានស្នើ​ខាង​ភាគី​វៀត​ណា​ឱ្យ​កំណត់​កាលបរិច្ឆេទ​នៃ​កិច្ចប្រជុំ​លើកទីមួយ​របស់​ក្រុមការងារ​រួម​នៃ​ប្រទេស​ទាំងពីរ​និង​កំណត់​កាលបរិច្ឆេទ​សម្ពោធ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​-​ប៊ិ​ញ​ហៀ​ប​ផងដែរ​។​

ជាការ​ឆ្លើយតប​ភាគី​វៀតណាម​បានឱ្យដឹងថា​វៀតណាម​បាន​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​រៀបចំ​សម្ពោធ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​-​ប៊ិ​ញ​ហៀ​ប​នេះ​ប៉ុន្តែ​ជា​អកុសល​បញ្ហា​កូ​វីដ​-១៩​បានធ្វើឱ្យ​ភាគី​វៀតណាម​រាំងស្ទះ​ក្នុងការ​រៀបចំ​ពី​ធី​នេះ​តាម​ការគ្រោងទុក​។​ទោះជា​យ៉ាងនេះ​ក្ដី​ភាគី​ទាំងពីរ​បាន​ប្ដេជ្ញា​ជំរុញ​រៀបចំ​ពិធី​សម្ពោធ​នេះ​ឱ្យបាន​កាន់តែ​ឆាប់​តាម​ដែល អាចធ្វើ​បាន​៕​

(ប្រភពព័ត៌មាន: rasmeinews.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់