Trending now

សារលិខិតជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំកុរ ឯកស័ករបស់ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម

00:54 | 14/05/2019

យុគសម័យ - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំកុរ ឯកស័ក ២០១៩ ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម បានផ្ញើសារលិខិតជូនពរឆ្នាំថ្មីប្រពៃណីដល់មិត្តអ្នកអានកាសែត យុគសម័យ នៅទូទាំងប្រទេសនិងជុំវិញពិភពលោកនិងបងប្អូនអាណិកជនវៀតណាមនៅឯបរទេស មិត្តភក្តិអន្ដរជាតិនូវសេចក្តីជូនពរឆ្នាំថ្មី សិរីសួស្តី ជ័យមង្គលនិងជោគជ័យគ្រប់ភារកិច្ច។

លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម

លោកអ្នកនាងជាទីគោរពរាប់អាន!

ក្នុងឱកាសឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក តាងនាមសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម នាងខ្ញុំសូមផ្ញើជូនដល់មិត្តអ្នកអានកាសែត យុគសម័យ នៅក្នុងប្រទេសនិងពិភពលោក បងប្អូនជនវៀតណាមនៅឯបរទេសនិងមិត្តភក្តិអន្តជាតិសេចក្តីគោរពជូនពរឆ្នាំថ្មីដោយសម្រេចបំណងប្រាថ្នាទាំងអស់។

យើងបានឆ្លងឆ្នាំ២០១៨ ឆ្នាំចរ សំរឹទ្ធស័ក ដែលជាឆ្នាំដែលត្រូវបានកត់សម្គាល់ដោយការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនិងយ៉ាងជ្រាលជ្រៅ ដែលធ្វើឱ្យបរិយាកាសនយោបាយ សន្តិសុខនិងសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោកមិនមានស្ថេរភាព។ ដើម្បីជម្នះឧបសគ្គទាំងនេះ កិច្ចការបរទេសក៏សម្រេចបាននូវសមិទ្ធិផលប្រកបដោយមោទនភាព រួមទាំងការរួមចំណែកដ៏សំខាន់ក្នុងទំនាក់ទំនងការបរទេសជាមួយសម្ព័ន្ធសមាគមបណ្តាអង្គកាមិត្តភាពវៀតណាម ដែលជាកម្លាំងស្នូលផងដែរ។

ដោយមានគណៈប្រតិភូជិត ៧០ បានធ្វើទស្សនកិច្ចនៅក្រៅប្រទេសនិងទទួលស្វាគមន៍គណៈប្រតិភូជិត ១.៤០០ មកពីប្រទេសជាច្រើន ជាមួយនឹងសកម្មភាពផ្លាស់ប្តូរនិងមានកិច្ចសហប្រតិបត្តិការដ៏សម្បូរបែប ជាពិសេស គឺសកម្មភាពសំដៅរំលឹកខួបអនុស្សាវរីយ៍ជាមួយប្រទេសនានា ហេតុដូច្នេះ ទំនាក់ទំនងកិច្ចការបរទេស បានរួមចំណែក ធ្វើឲ្យស៊ីជម្រៅថែមទៀត នូវទំនាក់ទំនងរវាងវៀតណាមជាមួយដៃគូ បង្កើនការជឿទុកចិត្ត ចំណងសាមគ្គីភាព មិត្តភាពជាមួយប្រជាជននៃបណ្តាប្រទេស រួមទាំងពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយមិត្តភក្តិរបស់វៀតណាម លើទូទាំងពិភពលោក។ ដោយមានការចូលរួមយ៉ាងសកម្មនិងម្ចាស់ការរបស់អង្គការសន្តិភាពនិងមិត្តភាពវៀតណាមលើវេទិការពហុភាគីបានរួមចំណែកដល់ការធ្វើអោយប្រសើរឡើងតួនាទីនិងឋានៈអន្ដរជាតិរបស់វៀតណាម។ ពោលគឺ ជំនួយក្រៅរដ្ឋាភិបាលទទួលបានរាប់លានដុល្លាអាមេរិក រួមវិភាគទានទៅក្នុងការកាត់បន្ថយភាពក្រៅនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសជាតិ។

នេះជាលទ្ធផលនៃការខិតខំប្រឹងប្រែងដ៏ខ្ជាប់ខ្ជួន និងស្មារតីច្នៃប្រឌិត ការប្តេជ្ញាជំនះពុះពារលើការលំបាករបស់កម្មាភិបាលទទួលបន្ទុកកិច្ចការការទូតប្រជាជនក្នុងទូទាំងប្រទេសក្នុងប្រទេសនិងមិត្តភក្តិជាច្រើនរបស់សម្ព័ន្ធសមាគមមិត្តភាពនៅក្នុងប្រទេសនិងក្រៅប្រទេស។

ក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្មាភិបាលជើងចាស់និងបុគ្គលិកទាំងអស់នៅក្នុងប្រព័ន្ធសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពពីមជ្ឈិមដល់មូលដ្ឋាន ប្រជាជនវៀតណាមនៅក្នុងប្រទេស នៅខាងក្រៅនិងមិត្តភក្តិអន្តរជាតិ ចំពោះរាល់ការរួមចំណែកដ៏មានតម្លៃចំពោះជោគជ័យជារួមរបស់សម្ព័ន្ធសមាគមមិត្តភាពនាពេលកន្លងទៅ។

ស្ថានភាពនៅលើពិភពលោកនិងក្នុងតំបន់នៃឆ្នាំ កុរ ឯកស័ក ២០១៩ ត្រូវបានព្យាករណ៍ថា នឹងបន្តមានបម្រែបម្រួលយ៉ាងស្មុគស្មាញនិងភាពមិនច្បាស់លាស់ដែលមិនអាចទាយទុកជាមុនបានមានផលប៉ះពាល់យ៉ាងជ្រាលជ្រៅនិងពហុវិស័យនៅលើគ្រប់ប្រទេសទាំងអស់រួមទាំងប្រទេសវៀតណាមតែម្តង។ លក្ខណៈងាយស្រួលក៏ដូចជាការលំបាក រួមទាំងឱកាសនិងបញ្ហាប្រឈមគ្នាទៅវិញទៅមក ទាមទារឱ្យយើងផ្តោតលើការប្រើប្រាសប្រកបដោយការត្រះរិះ ប្រកបដោយភាពច្នៃប្រឌិត មានភាពបត់បែន និងអនុវត្តល្អតាមសតិអារម្មណ៍ការទូតរបស់លោកប្រធានហូជីមិញ ដើម្បីបំពេញល្អកិច្ចការការទូតប្រជាជន។

ដើម្បីសម្រេចបានភារកិច្ចនេះ យើងត្រូវតែកសាងប្រព័ន្ធមិត្តភាពដែលឲ្យអនុវត្តន៍សកម្មភាពប្រកបដោយប្រសិទ្ធភាពនិងវិជ្ជាជីវៈ។ កម្លាំងរបស់យើងគឺស្មារតីសាមគ្គីភាព កិច្ចសហប្រតិបត្តិការជិតស្និទ្ធ ការសម្របសម្រួលដោយរលូនរវាងអង្គភាពនានានៃសម្ព័ន្ធសមាគមន៍បណ្តាអង្គការមិត្តភាព និងរវាងសម្ព័ន្ធសមាគមជាមួសមាជិកនានា។ ដោយគោលដៅនៅះ យើងនឹងត្រៀមជាស្រេច និងរៀបចំប្រកបដោយជោគជ័យ នូវមហាសន្និបាតលើកទី៦របស់សម្ព័ន្ធសមាគមក្នុងឆ្នាំ២០១៩នេះ។

ខ្ញុំជឿជាក់និងសង្ឃឹមថា ដោយមានការយកចិត្តទុកដាក់ពីបក្សនិងរដ្ឋ ការរួមដំណើររបស់ក្រសួង មន្ទីរ នាយកដ្ឋាន ប្រព័ន្ធដៃគូអន្ដរជាតិនិងមិត្ដភក្ដិ ដោយភាពរីករាយនិងការខិតខំប្រឹងប្រែងរបស់ប្រព័ន្ធសម្ព័ន្ធសមាគមមិត្តភាព យើងនឹងបង្កើតសមិទ្ធផលថ្មីៗជាច្រើនក្នុងឆ្នាំកុរ ឯកស័កនេះ ដោយរួមវិភាគទានវិជ្ជមានដល់ការស្ថាបនាការអភិវឌ្ឍប្រកបដោយចីរភាពនិងសន្តិសុខ ការការពាររឹងមាំប្រទេសវៀតណាម។

សួស្តីឆ្នាំថ្មី សូមជូនពរមិត្តអ្នកអានទាំងអស់ នូវសុខភាពល្អបរិបូរណ៍ ជោគជ័យគ្រប់ភារកិច្ច និងប្រកបដោយសុភមង្គល។ ជូនពរឲ្យកិច្ចការការទូតប្រជាជនទទួលបានជោគជ័យយ៉ាងត្រចះត្រចង!

Nguyen Phuong Nga

ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Meo Vac៖ លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ អភិរក្សវប្បធម៌ជនជាតិដើមភាគតិច តាមរយៈការអភិវឌ្ឍន៍ទេសចរណ៍សហគមន៍
ដំណើរ​ស្ម័គ្រ​ចិត្ត​ដ៏​មាន​អត្ថន័យ​ក្នុង​ទិវា​នារី​អន្តរជាតិ​នៃ​មន្ទីរពេទ្យ​វាល​វៀត​ណាម​នៅ​ស៊ូដង់​ខាង​ត្បូង
ខេត្ត An Giang (វៀតណាម) និងខេត្តតាកែវ ពង្រឹងកិច្ចសហប្រតិបត្តិការ
ញាំបណ្ដូលខ្ចីនៃស្មៅបបោស - ម្ហូបពិសេសរបស់ជនជាតិ Cong (វៀតណាម)
ខេត្ត Bac Kan (វៀតណាម)៖ ពិធី Tai khoan ដ៏ពិសេសរបស់ជនជាតិ Nung