Trending now

សាខាសមាគមមិត្តភាពវៀតណាម - កម្ពុជាថ្នាក់ស្រុកនិងឃុំ ចំនួន ១៩ សាខា បានបង្កើតឡើង នៅខេត្ត Da Nang ក្នុងឆ្នាំ ២០១៩

16:29 | 03/01/2020 (បកប្រែដោយឌីណា)

យុគសម័យ - នារសៀលថ្ងៃទី ២ ខែមករា ឆ្នាំ ២០២០ នៅឯទីស្នាក់ការនៃសម្ព័ន្ធសមាគមមិត្តភាពទីក្រុង Da Nang (DAFO) បានប្រព្រឹត្តទៅ សន្និសីទបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងអនុវត្តភារកិច្ចឆ្នាំ ២០២០ របស់សមាគមមិត្តភាពវៀតណាម - កម្ពុជា ទីក្រុង Da Nang ។

លោក Trinh Thanh Sau ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា ទីក្រុង Da Nang បានបូកសរុបលទ្ធផលនូវការងារឆ្នាំ២០១៩នៃសមាគមន៍និង​បណ្តា​សាខានៃសហគមថ្នាក់ខណ្ឌ ស្រុក ។

អញ្ជើញចូលរួមក្នុងសន្និសីទនេះរួមមាន ៖លោក Pham Huu Hoa អនុប្រធាននៃ DAFO លោក Trinh Thanh Sau ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា ទីក្រុង Da Nang រួមនឹង​បណ្តា​សមាជិក​នៃ​គណៈកម្មាធិការប្រតិបត្តិសមាគមមិត្តភាពវៀតណាម - កម្ពុជា តំណាងនៃ​សមាគមមិត្តភាពវៀតណាម - កម្ពុជា​ថ្នាក់​ខណ្ឌ​ស្រុកនៃទីក្រុង Da Nang។

ឆ្នាំ២០១៩គឺជាពេលវេលា ដែល​សមាគមមិត្តភាពវៀតណាម - កម្ពុជានៃទីក្រុង Da Nang មានសកម្មភាព​ដ៏ស្វាហាប់​និង​មានប្រសិទ្ធភាព​ជាច្រើន​ដែលទទួលបានការកោត​សរសើរ​យ៉ាងខ្លាំង​ពីថ្នាក់ដឹកនាំបក្ស ​និងរដ្ឋ​វៀតណាម ក៏ដូចជា​ថ្នាក់ដឹកនាំនៃកម្ពុជា ផងដែរ។ សកម្មភាពសន្តិភាព​និងមិត្តភាពត្រូវបានរៀបចំជាទៀងទាត់ តាម ​​ទម្រង់ផ្សេងៗ គ្នា ដែល​រួមចំណែកយ៉ាងសំខាន់​ក្នុងការពង្រឹងទំនាក់ទំនងវាង​ប្រជាជន​​ និងប្រជាជន រក្សា​ ជំរុញ​ទំនាក់ទំនងមិត្តភាពជាប្រពៃណី​រវាង ប្រជាជន​នៃប្រទេស​ទាំងពីរ។

នៅឆ្នាំ ២០១៩ សមាគមបានមានសកម្មភាព​សំខាន់​មួយ​ចំនួន ដូចជា៖​ បង្កើតសមាគមមិត្តភាព​ថ្នាក់ខណ្ឌ​ចំនួន ២ បង្កើតសាខាសមាគមមិត្តភាពវៀតណាម - កម្ពុជា ថ្នាក់ស្រុក / ឃុំ​ចំនួន ១៩ រៀបចំជំនួបសំណេះ​សំណាល​​ដើម្បីអបអរសាទរខួបលើកទី ៤០ នៃ​ទីវាផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហម ជួយឧត្ថម្ភសមាជិកដែលជួបការលំបាក និង​ក្រុមគ្រួសារយុទ្ធជនពិការ​ និង​ក្រុមគ្រួសារ​យុទ្ធជនពលី…។

ក្នុង​ឆ្នាំ២០២០​ខាង​មុខ​នេះ​ សមាគមមិត្តភាពវៀតណាម កម្ពុជាទីក្រុង​ Da Nang ឆ្ពោះទៅគោលដៅរួម​មួយ​គឺការពង្រីកនិងពង្រឹង​ទំនាក់ទំនងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការ​និងការយោគយល់គ្នារវាងប្រជាជនទីក្រុង Da Nang និងប្រជាជនកម្ពុជា៕

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស