Trending now

សហរដ្ឋអាមេរិកនិងវៀតណាមបានចុះហត្ថលេខាលើកំណត់ហេតុដោយកត់សម្គាល់នូវគោលបំណងនៃការជួយឧបត្ថម្ភសម្រាប់ជនពិការ

13:03 | 21/04/2019 (យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

យុគសម័យ - នៅទីក្រុង Bien Hoa ថ្ងៃទី ២០ ខែមេសា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងការិយាល័យអចិន្រ្តៃយ៍នៃគណៈកម្មាធិការដឹកនាំជាតិ ទទួលបន្ទុកការជំនះពុះពារនូវផលវិបាកដោយគ្រាប់បែកមីននិងសារធាតុគីមីពុលក្រោយសង្គ្រាមនៅវៀតណាម (ហៅកាត់ថាការិយាល័យ លេខ៧០១) បានចុះហត្ថលេខាលើកំណត់ហេតុ ដោយកត់សម្គាល់នូវគោលបំណងកែលំអគុណភាពនៃជីវភាពរស់នៅសម្រាប់ជនពិការ នៅតាមខេត្តចំនួន ៧ ក្នុងប្រទេសវៀតណាម។

ឧបនាយករដ្ឋមន្ត្រី​អចិន្រ្តៃយ៍រដ្ឋាភិបាល លោក Truong Hoa Binh; ព្រឹទ្ធសមាជិក Patrick Leahy រួមទាំងគណៈប្រតិភូក្នុងពិធីចុះហត្ថលេខា (រូបថតៈ VGP/Manh Hung)

អញ្ជើញជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ មានវត្តមានសមាជិកការិយាល័យនយោបាយនិងជាឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃ យ៍ រដ្ឋាភិបាលលោក Truong Hoa Binh, អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួនផងដែរ។

ពីសំណាក់ភាគីអាមេរិកមានវត្តមានព្រឹទ្ធសមាជិក លោក Patrick Leahy គណៈប្រតិភូនៃព្រឹទ្ធសមាជិកអាមេរិកដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម និងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Daniel Kritenbrink។

នៅក្នុងពិធីចុះហត្ថលេខានេះ លោក Michael Greene នាយកទីភ្នាក់ងារ USAID ប្រចាំនៅវៀតណាម បានមានប្រសាសន៍ថា តាមរយៈជំនួយឧបត្ថម្ភរបស់ USAID ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ បានផ្តល់ផលប្រយោជន៍ជាក់ស្តែង ដល់ជនពិការនៅវៀតណាមរាប់លាននាក់។ បច្ចុប្បន្ន ទីភ្នាក់ងារ USAID កំពុងមានសកម្មភាពជួយឧបត្ថម្ភដល់ជនពិការ តាមរយៈគម្រោងចំនួន ៨ ក្នុងគោលបំណងពង្រីកសេវាសង្គមនិងស្តារនីតិសម្បទា រួមទាំងកែលម្អគោលនយោបាយនានាដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅសម្រាប់ជនពិការ។

លោកនាយក USAID ប្រចាំនៅវៀតណាមបានជឿជាក់ថា ក្នុងឱកាសនៃការចុះហត្ថលេខាលើកំណត់ហេតុដោយកត់ សម្គាល់នូវគោលបំណងនៃការជួយឧបត្ថម្ភជនពិការជាមួយការិយាល័យ លេខ ៧០១លើកនេះ ទីភ្នាក់ងារ USAID និងការិយាល័យ លេខ ៧០១ នឹងមានសកម្មភាពសហប្រតិបត្តិការជាច្រើនថែមទៀតនាពេលខាងមុខ ព្រមទាំងសង្ឃឹមថា នឹងទទួលបានជោគជ័យក្នុងការបង្កើតគំរូថែរក្សាឱ្យកាន់តែទូលំទូលាយ និងសម្រេចបានគោលដៅនៃការលើកកម្ពស់គុណភាពនៃជីវភាពរស់នៅប្រចាំថ្ងៃសម្រាប់ជនពិការនៅវៀតណាម។

ជនពិការម្នាក់ដែលជាជនរងគ្រោះដោយជាតិគីមីពុល (dioxin) នៅវៀតណាម បានគូគំនូជូនចំពោះព្រឹទ្ធសមាជិក Patrick Leahy (រូបថតៈ VGP/Manh Hung)

តាងនាមសមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin វៀតណាម ប្រធានសមាគម ឧត្តមសេនីយ៍ឯក លោក Nguyen Van Rinh បានវាយតម្លៃខ្ពស់ចំពោះព្រឹត្តិការណ៍នេះ ព្រមទាំងចាត់ទុកថា គម្រោងទាំងអស់ដែលបាន ចែងក្នុងកំណត់ហេតុនេះ នឹងរួមចំណែក កាត់បន្ថយការឈឺចាប់របស់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ។

យោងតាមឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ភាគីវៀតណាមបានរួមសហការជាមួយភាគីអាមេរិក អនុវត្តន៍រាល់សកម្មភាពថែទាំសុខភាព ការព្យាបាលវេជ្ជសាស្ត្រ ការស្តារនីតិសម្បទា ការធ្វើសមាហរណកម្មសង្គមសម្រាប់ជនពិការមួយចំនួន នៅក្នុងខេត្តមួយចំនួនដែលរងផលប៉ះពាល់ដោយជាតិគីមីពុលពណ៌លឿងទុំ។

បច្ចុប្បន្ននេះ ចំនួនជនពិការនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅវៀតណាមមានចំនួនច្រើនណាស់ ដូច្នេះសកម្មភាពដែលមានសារៈសំខាន់ចាំបាច់ត្រូវបន្តពង្រីក។ ជាពិសេស ការជួយឧបត្ថម្ភដល់ជនពិការនោះ ក្រៅពីការ កាត់បន្ថយបន្ទុកសម្រាប់គ្រួសារនិងសង្គមមក នេះក៏ជាសកម្មភាពមនុស្សធម៌ដ៏ថ្លៃថ្នូ ដែលរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការដ៏ទូលំទូលាយរវាងប្រទេសទាំងពីរផងដែរ៕

តាមរយៈជំនួយឧបត្ថម្ភរបស់ USAID ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ បានផ្តល់ផលប្រយោជន៍ជាក់ស្តែង ដល់ជនពិការនៅវៀតណាមរាប់លាននាក់។ បច្ចុប្បន្ន ទីភ្នាក់ងារ USAID កំពុងមានសកម្មភាពជួយឧបត្ថម្ភដល់ជនពិការ តាមរយៈគម្រោងចំនួន ៨ ក្នុងគោលបំណងពង្រីកសេវាសង្គមនិងស្តារនីតិសម្បទា រួមទាំងកែលម្អគោលនយោបាយនានាដើម្បីលើកកម្ពស់គុណភាពនៃជីវភាពរស់នៅសម្រាប់ជនពិការ។

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

(យោងតាម chinhphu.vn បកប្រែដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ