Trending now

សហគ្រាសវៀតណាមនៅភាគខាងជើងនៃប្រទេសឡាវបានជំនះស្ថានភាពលំបាកដែលបង្កាដោយ ជំងឺ COVID-19

15:46 | 15/12/2020

យុគសម័យ -នាថ្ងៃទី ១៣ ធ្នូ សហគ្រាសវៀតណាមជាង ៥០ ដែលធ្វើអាជីវកម្មនិងវិនិយោគ នៅខេត្តចំនួន ៨ ស្ថិតក្នុងភាគខាងជើងនៃប្រទេសឡាវ បានអញ្ជើញចូលរួមក្នុងសន្និសីទ”សហគ្រាសវៀតណាម”ដែលរៀបចំឡើង ដោយស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្ត Luang Prabang។

ការលំបាកថ្មីនិងចាស់

ដោយមានផ្ទៃដីជិតពាក់កណ្តាលនៃប្រទេសឡាវ ប៉ុន្តែ​ប្រជាជន​មានចំនួនប្រមាណ ២/៥ នៃចំនួនប្រជាជនឡាវ​ភាគខាងជើងនៃប្រទេសឡាវមានលក្ខខណ្ឌអំណោយផលជាច្រើន ប៉ុន្តែក៏មានការលំបាកនិងឧបសគ្គជាច្រើន​សម្រាប់​សកម្មភាពវិនិយោគ ធ្វើអាជីវកម្មនិយាយរួម ក៏ដូច​ជា​សហគ្រាសវៀតណាមឬជនជាតិវៀតណាមនិយាយដោយឡែក។ ទន្ទឹមនឹងការលំបាកដែលមានលក្ខណៈសត្យានុម័ត ដូចជា ភូមិសាស្ត្រនៅទីនេះភាគច្រើន​មានជម្រាល​ភ្នំ ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមានការកំណត់ ការប្រាស្រ័យទាក់ទង​ពិបាក​ក្នុងការធ្វើដំណើរ​របស់ប្រជាជន​ទីផ្សារតូច លទ្ធភាពទិញខ្សោយ ... សហគ្រាស​នៅតែ​ប្រឈម​មុខនឹងឧបសគ្គមួយចំនួន ដូចជា​គោលការណ៍​ណែនាំ និងគោលនយោបាយរបស់រដ្ឋ​ បទប្បញ្ញត្តិ​នៃច្បាប់​មិនស្របនឹង​ស្ថានភាពជាក់ស្តែង …

លោក Nguyen Dang Hung អគ្គកុងស៊ុលវៀតណាម​ប្រចាំនៅខេត្ត Luang Prabang កំពុងអញ្ជើញ​ថ្លែងនៅក្នុងសន្និសីទនេះ។

សហគ្រាសវៀតណាមឬជនជាតិវៀតណាម នៅភាគខាង​ជើងនៃប្រទេឡាវភាគច្រើនជាសហគ្រាសឯកជន ខ្នាតតូច​នៅតែខ្សោយ ទាំងដើមទុនវិនិយោគ បច្ចេកទេស​-បច្ចេកវិទ្យា ទាំងសមត្ថភាពគ្រប់គ្រង​និង​ជំនាញរបស់ពលករ ផងដែរ។ គ្មានកិច្ចសហប្រតិបត្តិការឬ​ការផ្សារភ្ជាប់​គ្នា​​ ដើម្បីបំពេញ​ឬគាំទ្រគ្នាទៅវិញទៅមក​រវាង​សហគ្រាសឡើយ។

ស្តាប់និងដោះស្រាយបញ្ហា

ថ្លែងសុន្ទរកថានៅក្នុងសន្និសីទនេះលោក Nguyen Dang Hung អគ្គកុងស៊ុលវៀតណាម​ប្រចាំនៅខេត្ត Luang Prabang បានមានប្រសាសន៍ថា ដើម្បីរួមដំណើរនិងគាំទ្រសហគ្រាស​វៀតណាម​ ​នៅភាគខាងជើងនៃប្រទេសឡាវ។​លោកអគ្គកុងស៊ុល​វៀតណាម​បានរៀបចំសន្និសីទនេះ ​ដោយមានបំណងចង់​ស្តាប់និងទទួលបានមតិរបស់​សហគ្រាសបាននិងកំពុងមានការលំបាកនិងឧបសគ្គ។ ឈរលើមូលដ្ឋាននេះ​ ភារកិច្ចរបស់​ស្ថាប័ន​តំណាងនឹង​រួមចំណែកដល់“ ការដោះស្រាយការលំបាក” សម្រាប់​សហគ្រាស។ ចូលរួម​ក្នុង​ការកសាង​បណ្តាញ​ព័ត៌មាន ភ្ជាប់ទំនាក់ទំនងរវាង​សហគ្រាស​ និងឆ្ពោះទៅកាន់កសាង​សមាគមសហគ្រាសវៀតណាម និង​ប្រជាជនវៀតណាម​នៅភាគខាងជើងនៃប្រទេសឡាវ។

តំណាងអង្គភាពនានាដែលអញ្ជើញចូលរួមក្នុងសន្និសីទបានថតរូបជាមួយគណៈកម្មាធិការប្រតិបត្តិបណ្តោះអាសន្ននៃសមាគមសហគ្រាសវៀតណាមដែលវិនិយោគនិងធ្វើអាជីវកម្មនៅភាគខាងជើងនៃប្រទេសឡាវ ។

សន្និសីទនេះក៏បានឯកភាពអនុវត្តការងារត្រៀម ដើម្បី ឆ្ពោះ​ទៅ​ការបង្កើតសមាគមសហគ្រាស​វៀតណាមវិនិយោគនិង​ធ្វើ​ពាណិជ្ជកម្មនៅភាគខាងជើងនៃប្រទេសឡាវ./.

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់