Trending now

សមាគមសម្ព័ន្ធនារីខេត្ត Gia Lai (វៀតណាម) និងមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែងរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ

10:49 | 23/10/2019 (ប្រភព៖ kh.qdnd.vn សរុបដោយ ហេង វុធ្ធី)

នៅទីក្រុង Pleiku សមាគមសម្ព័ន្ធនារីខេត្ត Gia Lai និងមន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែងបានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល១ ឆ្នាំអនុវត្តអនុស្សរណៈនៃការចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការទ្វេភាគី ដំណាក់កាល ២០១៨- ២០២២ ។

ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ vnanet.vn)

ក្នុងឆ្នាំកន្លងមក សកម្មភាពសហប្រតិបត្តិការជាច្រើនរវាងភាគីទាំងពីរត្រូវបានអនុវត្ត និងនាំមកនូវលទ្ធផលជាក់ស្តែងជាច្រើន ដែលលេចធ្លោគឺការឃោសនាឱ្យស្ត្រីយល់ពីទឹកដី មនុស្ស និងចំណងសាមគ្គីភាព និងមិត្តភាពរវាងវៀតណាម និងកម្ពុជា ការបំប៉ន់ជំនាញក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហិង្សា ការជួញដូរស្ត្រីនិងកុមារ រួមទាំងការ​ថែរក្សាប្រកបដោយប្រសិទ្ធិភាពនូវសកម្មភាពនៃបណ្តាក្លឹបដូចជា៖“ ក្លឹបស្ត្រីគ្រប់គ្រងព្រំដែននិងបង្គោលព្រំដែន” “ក្លឹបស្ត្រីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងដែនខុសច្បាប់” នៅតាមបណ្តាឃុំជាប់ព្រំដែន។ មន្ទីរកិច្ចការនារីខេត្តស្ទឹងត្រែងបានផ្សព្វផ្សាយ និងចលនាប្រជាជនឲ្យជួយក្រុម K52 (បញ្ជាការដ្ឋានយោធាខេត្ត Gia Lai) ក្នុងការស្វែងរកនិងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជិវតិនៅកម្ពុជា៕

(ប្រភព៖ kh.qdnd.vn សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ kh.qdnd.vn សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ