Trending now

សម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម មានបំណងបង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាអាមេរិក

15:47 | 18/04/2019 (សំណាង)

យុគសម័យ - នារសៀលថ្ងៃទី ១៦ ខែ​មេសា​ ឆ្នាំ២០១៩ ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម (សម្ព័​ន្ធសមាគម) លោកស្រី Nguyen Phuong Nga បានអញ្ជើញទទួលជួបជាមួយក្រុមសហការីនៃអ្នកតំណាងរដ្ឋសភាសហរដ្ឋអាមេរិក ក្នុងឱកាសគណះប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ច និងធ្វើការនៅវៀតណាម តាមរយះកម្មវិធីផ្លាស់ប្តូរវប្បធម៌ និងអប់រំវៀតណាម-អាមេរិក (MECEA) ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ ជាមួយប្រធានបទ៖“ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម អាមេរិក ដើម្បីសន្តិភាព និងភាពរុងរឿង”។

ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គរការមិត្តផាព លោកស្រី Nguyen Phuong Nga អបអរសាទរគណះប្រតិភូ មកបំពេញទស្សនកិច្ចនៅវៀតណាម​

ចូលរូមក្នុងជំនួបនេះ មានវត្តមានរបស់លោក Bui The Giang ជាអនុប្រធានសមាគមមិត្តភាពវៀតណាម- អាមេរិក; លោក Bui Van Nghi អគ្គលេខាធិការសមាគមវៀតណាម- អាមេរិក និងលោក Phan Anh Son ប្រធានគណះកម្មការសម្របសម្រួលជំនួយប្រជាជន (PACCOM) តំណាងនាយកដ្ឋានកិច្ចការបរទេស នៃគណះកម្មាធិការរដ្ឋសភា ​និងតំណាងស្ថានទូតអាមេរិក ប្រចាំនៅទីក្រុងហាណូយ។

នៅឯជំនួបនេះ លោកស្រី Nguyen Phuong Nga បានអបអរសាទរចំពោះដំណើរទស្សនកិច្ចនៅវៀតណាមរបស់គណះប្រតិភូ នាឱកាសរំខួបអនុស្សាវរីយ៌លើកទី២៥ ឆ្នាំនៃការស្តារឡើញវិញទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ចវៀតណាម-អាមេតរិក នាថ្ងៃទី(០៣/០២/១៩៩៤-២០១៩)​។

ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga ក៏បានឧទ្ទេសនាមជាមួយគណះប្រតិភូអំពីប្រវត្តិសាស្រ្ត រចនាសម្ព័ន្ធ ការចាត់ចែង និងសកម្មភាពរបស់សម្ព័ន្ធសមាគមបណ្តាអង្គរការមិត្តភាព និងសមាគមមិត្តភាពវៀតណាម-អាមេរិក ព្រមទាំងបានសង្កត់ធ្ងន់ថា៖ ការផ្លាស់ប្តូរគណះប្រតិភូ ការជួបប្រាស័យទាក់ទងរវាងប្រជាជនជាមួយប្រជាជន និងការជួបជុំជាមួយបណ្តាអ្នកផ្តល់ជំនួយនៃបណ្តាគម្រោងជំនះពុះពារផលវិបាកដោយសង្គ្រាម នៃប្រទេសទាំងពីរកាន់តែរិកចម្រើនយ៉ាងខ្លាំងខ្លា និងទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់។

ទិដ្ឋភាពនូវជំនួបក្រុមសហការីរបស់អ្នកតំណាងរដ្ឋសភាអាមេរិក

ជំនួសមុខឲ្យគណះប្រតិភូ លោកស្រី Terra Sabag នាយិការរងខុទ្ទកាល័យនៃតំណាងរដ្ឋសភាអាមេរិក Rick Larsen បានថ្លែងអំណរគុណចំពោះប្រសាសន៍ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម លោកស្រី Nguyen Phuong Nga និងវាយតំលៃខ្ពស់ចំពោះបណ្តាសកម្មភាពរបស់សម្ព័ន្ធសមាគម និងសមាគមមិត្តភាពវៀតណាម-អាមេរិក ក៏ដូចជាបណ្តាសកម្មភាពជួបប្រាស័យទាក់ទងរវាងប្រជាជនវៀតណាម​ និងអាមេរិក ដែលជាបណ្តាសកម្មភាពយ៉ាងល្អប្រសើរ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោកស្រី Terra Sabag​ បានឲ្យដឹងថា គោលបំណងនៃដំណើរទស្សនកិច្ចនៅវៀតណាមលើកនេះ គឺដើម្បីស្វែងយល់អំពីប្រជាជន និងប្រទេសវៀតណាម និងការធ្វើសមាហរណកម្មរបស់វៀតណាម រួមទាំងទំនាក់ទំនងវៀតណាម-អាមេរិក តាមរយះបណ្តាសកម្មភាពនេះនឹងមានទស្សនះជាវិជ្ជមាន និងសកម្មជាង អំពីវៀតណាម ជំរុញទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងទំនាក់ទំនងរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះដែរ ធានាកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម ដំណោះស្រាយ ផលវិបាកក្នុងសម័យសង្រ្គាម បញ្ហាសមុទ្រខាងកើត ទប់ទល់ជាមួយបម្រែបម្រួលអាកាសធាតុ និងសន្តិសុខបណ្តាញអិនធឺណែតជាដើម៕

(សំណាង)

(សំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"