Trending now

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងអំពីរឿងចំពោះការលើកបញ្ហាកីឡាករ កែវ សុខផេង នៅពេលកម្ពុជាប្រកួតចាញ់វៀតណាម

12:02 | 12/12/2019 (សរុបដោយវិច្ឆិកា)

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចាត់ទុកជារឿងអកុសលបំផុត ចំពោះការលើកពីបញ្ហា «កែវ សុខផេង មានម្តាយជាជនជាតិវៀតណាម នៅពេលកម្ពុជា ប្រកួតចាញ់វៀតណាម» ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 លើកទី៣០ នៅប្រទេសហ្វីលីពីនកាលពីរាត្រីថ្ងៃសៅរ៍ ទី០៧ ខែធ្នូនៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកជារឿងអកុសលបំផុតចំពោះការលើកបញ្ហាកីឡាករ កែវ សុខផេង មានម្តាយជាជនជាតិវៀតណាម នៅពេលកម្ពុជាប្រកួតចាញ់វៀតណាម។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុក​អ្នក​រិះគន់​លើ​កីឡាករ​បាល់ទាត់​ជម្រើសជាតិ កែវ សុខផេង ថា ជា​ក្រុមប្រឆាំង និង​លាប​ពណ៌ បន្ទាប់ពី​មាន​ការរិះគន់​តាម​បណ្ដាញ​ហ្វេសប៊ុក​ទៅលើ​កីឡាករ​រូបនេះ​ក្រោយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​ចាញ់​ក្រុម​វៀតណាម និង​មីយ៉ាន់ម៉ា​ក្នុង​ការប្រកួត​ស៊ីហ្គេម​។

កីឡាករ កែវ សុខផេង បាន​រង​ការរិះគន់​បន្ទាប់ពី​បរាជ័យ​​ក្នុង​ការទាត់​បាល់​ពិន័យ​ ១១ ​ម៉ែត្រ​​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ស៊ីហ្គេម​ជាមួយ​វៀតណាម និង​មីយ៉ាន់ម៉ា​ដោយ​ភ្ជាប់​កីឡាករ​រូបនេះ​ទៅ​រឿង​ពូជសាសន៍ ដោយសារ សុខផេង​ ជាប់​សាច់​ឈាម​វៀតណាម​។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​នៅ​កោះពេជ្រ​ពី​ម្សិលមិញ​ថា​៖ «​អារឿង​លាបពណ៌​ហ្នឹង​គឺជា​វប្បធម៌​របស់​ក្រុម​ប្រឆាំង​ផ្កាប់មុខ​និយាយ​ឲ្យ​ច្បាស់​អីចឹង​តែម្ដង​ទៅ ហើយ​ក្រុម​នេះ​ជា​ក្រុម​ចង្រៃ​បំផុត​ដែល​នាំឲ្យ​ប្រទេស​លិចលង់​នោះ​។ ឲ្យ​តែ​ចង់​ [​ចោទ​] ​អ្នកណា​ដូចជា​ទម្លាក់​សម្ដេចព្រះ​នរោត្តមសីហនុ ចោទ​សម្ដេច​សីហនុ​ថា​ចូល​ដៃ​ជាមួយ​វៀតណាម វៀត​កុង​»​។

សម្តេចតេជោ ហ៊ុន សែន បន្តថា​៖ «​ចង់​ប្រឆាំង​រដ្ឋាភិបាល ហ៊ុន សែន គឺ​ចោទ​រដ្ឋាភិបាល ហ៊ុន សែន ថា លក់ដី​ឲ្យ​វៀតណាម កាត់​ដី​ឲ្យ​វៀតណាម គឺ​វា​រឿង​តែ​ប៉ុណ្ណឹង វា​អត់​មាន​ទៅ​ណា​ឆ្ងាយ​ទេ ហើយ​បើ​អីចឹងៗ​ទៅ​នៅ​ជាមួយ​គ្នា​យ៉ាងម៉េច​? ​វា​មាន​តែមាន​ឯង អត់​អញ មាន​អញ អត់​ឯង តែ​ប៉ុណ្ណឹង​។ នយោបាយ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ហោច​ស្រមោច​ស៊ី​ត្រី មិនមែន​ជា​គោលនយោបាយ​របស់​ខ្ញុំ​ទេ​ណា​»​។

សម្តេចតេជោ ហ៊ុន សែន ​បញ្ជាក់ថា នយោបាយ​បែប​ហិង្សា​នេះ​មាន​តាំងពី​ឆ្នាំ ២០០៣ គឺ​ពេលនោះ​មាន​អ្នកនយោបាយ​លើកឡើង​ថា មាន​ស៊ី​អត់​សែន មាន​សែន អត់​ស៊ី​។

សម្តេចតេជោ ហ៊ុន សែន ​ថា​លោក​ធ្លាប់បាន​យក​នយោបាយ​បែប​ហិង្សា​នេះ​ប្រាប់​ទៅ​មន្ត្រីការទូត​អន្តរជាតិ​រួចហើយ​។ ប៉ុន្តែ​ពួកគេ​មិនបាន​ថ្កោលទោស​សារ​នយោបាយ​ហិង្សា​របស់​ក្រុមប្រឆាំង​ទេ មានតែ​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោកស្រី រ៉ូណា ស្ម៊ីត ទេ​បាន​ចេញ​មុខ​ព្រមាន​នូវ​សារ​នយោបាយ​បែប​ហិង្សា​នោះ​។

សម្តេចតេជោ ហ៊ុន សែនបន្តថា​៖ «​សូម្បីតែ​ប៉ុណ្ណឹង​​យើង​ឃើញ​ក្រយៅ​មនុស្ស​វា​យ៉ាងម៉េច​ហើយ តើ​ជាតិ​របស់​យើង​បាន​សុខ​ទេ បើ​អានេះ​ជា​ខ្ញុំ​អាមេរិក អានេះ​ជា​ខ្ញុំ​ចិន អានេះ​ជា​ខ្ញុំ​វៀតណាម អានេះ​ជា​ខ្ញុំ​បារាំង​។ អ៊ីចឹង​ជាតិ​សាសន៍​របស់​យើង​វា​ទៅជា​ស្អី​...»​។

លោក​ សុខ ទូច ប្រធាន​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែងថា ការលើក​ពី​ជាតិ​សាសន៍​នេះ មិន​ត្រឹមត្រូវ​ទេ ព្រោះ​ប្រជាជន​កម្ពុជា​ភាគច្រើន​មិន​មាន​អ្នកណា​ឈាមជ័រ​ជា​ខ្មែរ​សុទ្ធ​ទេ គឺ​មាន​កាត់​ចិន កាត់​វៀតណាម និង​កាត់​សាសន៍​ដទៃទៀត​៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ