Trending now

ស្ថានទូតកូរ៉េខាងជើងប្រចាំនៅវៀតណាមនិងសមាគមមិត្តភាពវៀតណាម - កូរ៉េខាងជើង បានផ្លាស់ប្តូរអំពីបញ្ហាសំខាន់ពីរ

18:47 | 06/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ៦ ខែឧសភា នៅទីក្រុងហាណូយ សមាគមមិត្តភាពវៀតណាម - កូរ៉េខាងជើងបានទទួលជួបជាមួយលោក Ri Ho Jun - ភារៈធារីស្ដីទីនៃស្ថានទូតកូរ៉េខាងជើងប្រចាំនៅវៀតណាម។ ការពិភាក្សាអំពីស្ថានភាពបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 និងសកម្មភាពខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ គឺជាបញ្ហាចម្បងនៅក្នុងកិច្ចប្រជុំនេះ។

លោក Ri Ho Jun ភារៈធារីស្ដីទីនៃស្ថានទូតកូរ៉េខាងជើងប្រចាំនៅវៀតណាម (ឆ្វេង) និងលោក Vuong Duy Bien ប្រធានសមាគមមិត្តភាពវៀតណាម - កូរ៉េខាងជើងបានផ្លាស់ប្តូរព័ត៌មាននាព្រឹកថ្ងៃទី ៦ ខែឧសភា។

ថ្លែងមតិនៅក្នុងកិច្ចប្រជុំលោក Ri Ho Jun បានអបអរសាទរចំពោះលទ្ធផលគួរឱ្យចាប់អារម្មណ៍ដែលវៀតណាមសម្រចបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។ ភារៈធារីស្ដីទីនៃស្ថានទូតកូរ៉េខាងជើងប្រចាំនៅវៀតណាម បានឱ្យដឹងថា វៀតណាមសម្រេចបានលទ្ធផលដ៏អស្ចារ្យបែបនេះ ពីព្រោះនៅពេលដែលជំងឺរាតត្បាតនេះបានភ្លាមៗចាប់ផ្ដើមផ្ទុះឡើងនៅវៀតណាម អគ្គលេខាធិការ ប្រធានរដ្ឋលោក Nguyen Phu Trong បានអំពាវនាវឱ្យជនរួមជាតិ សមមិត្ត ទាហានទាំងអស់នៅទូទាំងប្រទេស និងប្រជាជនវៀតណាមនៅឯបរទេសរួបរួមគ្នាប្រឆាំងនឹងជំងឺរាតត្បាតនេះ។ នាយករដ្ឋមន្រ្តីមានសេចក្តីណែនាំយ៉ាងឆាប់រហ័សនិងទាន់ពេលវេលាជាច្រើន។ ជាពិសេសការឯកភាពរបស់ប្រជាជននិងយោធាទាំងអស់ ដូច្នេះវៀតណាមសម្រេចបានសមិទ្ធិផលទាំងនេះ។

លោក Ri Ho Jun បានសង្កត់ធ្ងន់ថា “វៀតណាមបានដាច់នៅដាច់ដោយលែកនិងព្យាបាលឱ្យទាន់ពេលវេលា ហើយស្ទើរតែគ្រប់ករណីទាំងអស់បានជាសះស្បើយឡើងវិញ ហើយគ្មានអ្នកស្លាប់នៅទូទាំងប្រទេសឡើយ។ ដោយមានសាមគ្គីភាពនៃប្រទេសទាំងមូល ប្រជាជនវៀតណាមនឹងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19 យ៉ាងឆាប់ៗ ហើយស្តារឡើងវិញនិងអភិវឌ្ឍសេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន”។

នៅក្នុងកិច្ចប្រជុំលោក Ri Ho Jun ក៏បានជូនដំណឹងអំពីស្ថានភាពនៃការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 នៅកូរ៉េខាងជើង។ នាពេលថ្មីៗនេះ កូរ៉េខាងជើងបានអនុវត្តវិធានការយ៉ាងម៉ឺងម៉ាត់ ជាពិសេសរហូតមកដល់ពេលនេះ កូរ៉េខាងជើងមិនមានករណីឆ្លងណាមួយទេ។ នាពេលខាងមុខនេះ កូរ៉េខាងជើងនឹងបន្តអនុវត្តវិធានការសមស្របដើម្បីការពារប្រជាជនពីការវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាតនេះ។

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំនៅវៀតណាមក៏បានសង្កត់ធ្ងន់ថា ឆ្នាំ ២០២០ គឺជាឆ្នាំសំខាន់ណាស់ចំពោះវៀតណាមដែលមានព្រឹត្តិការណ៍ដូចជា៖ ៩០ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម; ៤៥ ឆ្នាំនៃការរំដោះភាគខាងត្បូងវៀតណាមនិងបង្រួបបង្រួមប្រទេស; ១៣០ ឆ្នាំនៃថ្ងៃកំណើតរបស់លោកប្រធានហូជីមិញ; ៧៥ ឆ្នាំនៃទិវាបុណ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ...

ពិភាក្សាអំពីសកម្មភាពដើម្បីអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ លោក Vuong Duy Bien ប្រធានសមាគមមិត្តភាពវៀតណាម - កូរ៉េខាងជើង បានមានប្រសាសន៍ថា៖ ស្ថានទូតកូរ៉េខាងជើងប្រចាំនៅវៀតណាមនិង សមាគមមិត្តភាពវៀតណាម - កូរ៉េខាងជើងរួបរួមគ្នា៖ ដោយសារផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19 សកម្មភាពមួយចំនួនរបស់ប្រទេសទាំងពីរមិនត្រូវបានអនុវត្តដូចការគ្រោងទុកនាពេលកន្លងមកឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងស្មារតី ទំនាក់ទំនងមិត្តភាពដែលលោកនាយករដ្ឋមន្រ្តី Kim Il-sung និងលោកប្រធានរដ្ឋហូជីមិញបានកសាងមិនផ្លាស់ប្តូរទេ។ សកម្មភាពដែលមិនទាន់អនុវត្តនឹងត្រូវបានធ្វើឡើងនៅឆ្នាំនេះ បនាប់ពីជំងឺរាតត្បាត COVID-19 ត្រូវបានរុញច្រានមកវិញ។

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

Tags: COVID-19

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន