Trending now

សកម្មភាពអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាមនៅប្រទេសគុយបានិងសិង្ហបុរី

15:20 | 01/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគមស័យ - ស្ថានទូតវៀតណាមប្រចាំនៅប្រទេសគុយបានិងសិង្ហបុរីមានសកម្មភាពជាច្រើនដើម្បីអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិនៃសាធារណរដ្ឋសង្គមនិយមវៀតណាម (២ កញ្ញា ឆ្នាំ១៩៤៥ - ២ កញ្ញា ឆ្នាំ២០២០) ។

សកម្មភាពអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាមនៅប្រទេសគុយបា

* នៅប្រទេសគុយបា៖ នាថ្ងៃទី ៣០ ខែសីហា ស្ថានទូតវៀតណាមប្រចាំនៅគុយបាបានប្រារព្ធពិធីអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិ (២ កញ្ញា ១៩៤៥- ២ ខែកញ្ញា ២០២០) ដោយមានការចូលរួមពីតំណាងមកពីសហគមន៍ប្រជាជនវៀតណាមនៅឯបរទេស ធុរជនវៀតណាមដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសប្រទេសម្ចាស់ផ្ទះ រួមទាំងសិស្សានុសិស្សវៀតណាមកំពុងសិក្សានៅសាកលវិទ្យាល័យគុយបាផងដែរ។ ថ្លែងក្នុងពិធីនេះឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅគុយបា លោក Le Thanh Tung បានរំលឹកឡើងវិញនូវព្រឹត្តិការណ៍សំខាន់ៗក្នុងការតស៊ូប្រយុទ្ធរបស់ប្រជាជាតិវៀតណាមក្នុងរយៈពេល ៣ / ៤ នៃសតវត្សរ៍នេះ តាមរយៈសង្គ្រាមតស៊ូដែលមានជាយូរមកហើយ។ បុព្វហេតុនៃការបន្តកសាងជាតិជាមួយសមិទ្ធិផលដ៏អស្ចារ្យក្នុងរយៈពេលជាងបីទសវត្សរ៍កន្លងមក ពីការអភិវឌ្ឍសេដ្ឋកិច្ចសង្គម រហូតដល់ការលើកកម្ពស់ឋានៈរបស់វៀតណាមនៅលើឆាកអន្តរជាតិផងដែរ។

ប្រធានសមាគមប្រជាជនវៀតណាមប្រចាំនៅគុយបា លោកស្រី Nguyen Mai Thao បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់វីរបុព្វបរុសដែលបានតស៊ូប្រយុទ្ធដើម្បីឯករាជ្យ សេរីភាពនិងសុភមង្គលរបស់ប្រទេសជាតិព្រមទាំងសន្យាថានឹងចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីអភិវឌ្ឍន៍ប្រទេស ក៏ដូចជាលើកកម្ពស់ចំណងសាមគ្គីភាពរវាងប្រជាជាតិទាំងពីរវៀតណាម - គុយបាផងដែរ។

សកម្មភាពអបអរសាទរខួបលើកទី ៧៥ នៃទិវាបុណ្យឯករាជ្យជាតិរបស់វៀតណាមនៅប្រទេសសិង្ហបុរី

* នៅប្រទេសសឹង្ហបុរី៖ នាថ្ងៃទី ៣១ ខែសីហា ស្ថានទូតវៀតណាមប្រចាំនៅប្រទេសសិង្ហបុរីបានប្រារព្ធពិធីអបអរសាទរទិវាបុណ្យេឯករាជ្យជាតិលើកទី ៧៥ តាមទំរង់តាមអ៊ិនធរណេតក្នុងបរិបទនៃការវិវត្តន៍ដ៏ស្មុគស្មាញនៃជំងឺ COVID-១៩ ។ ថ្លែងនៅក្នុងពិធីនេះ លោកស្រីឯកអគ្គរដ្ឋទូត Tao Thi Thanh Huong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមនុស្សជំនាន់មុន ដែលបានជួបការលំបាកនិងការលះបង់ជាច្រើន សម្រាប់បុព្វហេតុរំដោះនិងបង្រួបបង្រួមជាតិ។ លោកស្រី ឯកអគ្គរដ្ឋទូតក៏បានសង្កត់ធ្ងន់លើការខិតខំប្រឹងប្រែងរបស់ប្រជាជនវៀតណាមក្នុងការប្រែក្លាយប្រទេសដែលហែកហួរដោយសង្គ្រាមទៅជាប្រទេសដែលមានវិស័យសេដ្ឋកិច្ចប្រកបដោយភាពរីកចម្រើន និងទទួលបានកំណើនសេដ្ឋកិច្ចខ្ពស់ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនឲ្យកាន់តែល្អប្រសើរ និងរក្សាស្ថេរភាពនយោបាយសង្គម ធានាការពារជាតិនិងសន្តិសុខផងដែរ។

លោកស្រីឯកអគ្គរដ្ឋទូត Cao Thi Thanh Huong

លើសពីនេះលោកឯកអគ្គរដ្ឋទូតក៏បានលើកឡើងពីសមិទ្ធិផលដែលវៀតណាមសម្រេចបានពីដើមឆ្នាំរហូតមកដល់ពេលនេះក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំ ២០២០ និងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ។ ទាក់ទងនឹងទំនាក់ទំនងទ្វេភាគី ឯកអគ្គរដ្ឋទូត Cao Thi Thanh Huong បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលនិងទីភ្នាក់ងាររបស់សឹង្ហបូរី បានជួយសហគមន៍ជនវៀតណាមនៅតំបន់នេះនិងបានគាំទ្រនិងសហការយ៉ា​ងជិតស្និទ្ធជាមួយវៀតណាមក្នុងដោះស្រាយបញ្ហាវិបត្តិកូវីដ១៩ និងវិស័យផ្សេងទៀតដោយឈរលើមូលដ្ឋានទ្វេភាគីក៏ដូចជាក្នុងក្របខ័ណ្ឌអាស៊ាននិងក្របខ័ណ្ឌសហប្រតិបត្តិការផ្សេងទៀត។

ក្នុងឱកាសនេះដើម្បីលើកកម្ពស់វិស័យទេសចរណ៍និងណែនាំមុខម្ហូបវៀតណាមស្ថានទូតវៀតណាមប្រចាំនៅសិង្ហបុរីបានប្រគល់ប័ណ្ណស្បៀងអាហាររបស់វៀតណាម និងបានផ្ញើជាវីដេអូផ្សព្វផ្សាយរូបភាពសម្គាល់ទីតាំងរបស់វៀតណាមដល់ដៃគូ ទីស្នាក់ប្រទេសម្ចាស់ផ្ទះនិងស្ថានទូតនានាផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ