Trending now

សកម្មភាពរាប់រយដែលមានអត្ថន័យនិងជាក់ស្តែងបានប្រព្រឹត្តនៅព្រំដែនវៀតណាម - កម្ពុជានៅខេត្ត DakLak

18:29 | 08/07/2019 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាពេលខាងមុខនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត DakLak សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្តនិងសម្ព័ន្ធយុវជនខេត្ត DakLak នឹងបន្តរៀបចំឡើងនិងអនុវត្តយ៉ាងល្អគម្រោងនូវកិច្ចការការបរទេសប្រជាជន រក្សាស្ថេរភាពព្រំដែន កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍។

ប្រតិភូចូលរួមសន្និសិទ

នាពេលថ្មីៗនេះ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត DakLak សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្តនិងសម្ព័ន្ធយុវជនខេត្ត DakLak​ បានរៀបចំឡើងសន្និសិទបឋមកម្មវិធីសម្របសម្រួលអំពីកិច្ចការការបរទេសប្រជាជន អាណត្តិ ២០១៧ - ២០២៩។ កងទ័ពការពារព្រំដែនខេត្ត DakLak និងសមាគមមិត្តភាពវៀតណាម​ - កម្ពុជាគ្រប់កម្រិតបានអនុវត្តកម្មវិធីសម្របសម្រួលប្រកបដោយប្រសិទ្ធភាពនិងវិជ្ជមាន។

តាមរយៈវិធានការ ភាគីទាំងពីរបានសម្របសម្រួលដើម្បីឃោសនាសម្រាប់ប្រជាជនកម្ពុជាទៅលេងសាច់ញាតិនិងប្រាស្រ័យទាក់ទងរវាងប្រជាជននៅតំបន់ព្រំដែននៃប្រទេសទាំងពីរ។ រៀបចំឡើងបង្ហាញភាពយន្តឯកសារ ៖ "ការសាងសង់ខ្សែព្រំដែនសន្តិភាពមិត្តភាពសហប្រតិបត្តិការអភិវឌ្ឍន៍"ដែលបានទាក់ទាញបានជាង ១៥០០ ទស្សនិកជន។​ ភាគីទាំងពីរបានធ្វើយ៉ាងល្អការឃោសនាអំពីលទ្ធផលខ័ណ្ឌសីមានិងបោះបង្គោលព្រំដែនតាមបណ្តោយព្រំដែនរបស់ខេត្ត។

ក្នុងកិច្ច​ការការបរទេស ភាគីទាំងពីរបានសម្របសម្រួលទស្សនានិងជួបប៉ុសិ៍្តកងទ័ពកម្ពុជាក្នុងឧកាសបុណ្យតេត ឧបត្ថម្ភកម្លាំងការពារព្រំដែនរបស់កម្ពុជាតាមរយៈផ្តល់អាហានិងធាតុសំខាន់។ បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខែត្ត​ DakLak ក៏បានដំបូន្មានសម្រាប់គណៈកម្មាធីការខេត្តគាំទ្រស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគីរី (ប្រទេសកម្ពុជា)សំណង់មួយចំនួនមានតម្លៃប្រហែល ៤,៥ ពាន់លានដុង។

លើសពីនេះទៅទៀត កម្មវិធីសម្របសម្រូលរវាងសមាគមមិត្តភាពវៀតណាម -​ កម្ពុជាខេត្ត DakLak និងសម្ព័ន្ធយុវជនខេត្តសម្រេចបានលទ្ធផលជាច្រើន។ ភាគីទាំងពីរធ្វើយ៉ាងល្អកិច្ចការឃោសនាអប់រំសម្រាប់យុវជននិងសមាជិកយល់ច្បាស់អំពីកិច្ចព្រមព្រៀង សន្ធិសញ្ញា បទបញ្ញត្តិនៅតាមតំបន់ព្រំដែន ច្បាប់ព្រំដែនជាតិ និងកិច្ចការខ័ណ្ឌសីមាបោះបង្គោលព្រំដែន។

ជារៀងរាល់ឆ្នាំ ភាគីទាំងពីរបានសម្របសម្រូលជាមួយគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនរៀបចំឡើងសកម្មភាពប្រាស្រ័យទាក់ទងមិត្តភាពជាមួយខេត្ត មណ្ឌលគីរី​ រួមចំណែកក្នុងរក្សាស្ថេរភាពសហប្រតិបត្តិការអភិវឌ្ឍន៍។ បណ្តាអង្គការរបស់សម្ព័ន្ធយុវជនបានរៀបចំឡើងកម្មវិធីមិត្តភាព ផ្តល់អំណោយដល់កងទ័ពការពារព្រំដែននិងប្រជាជននៅព្រំដែននៃប្រទេសទាំងពីរ។ សម្ព័ន្ធយុវជនខេត្ត​ Daklak ក៏បានរៀបចំសកម្មភាពស្ម័គ្រចិត្តនៅខេត្តមណ្ឌលគិរីផងដែរដោយផ្តល់ការពិនិត្យសុខភាពដោយឥតគិតថ្លៃដល់ប្រជាជនចំនួន ៥០០ នាក់បានផ្តល់កង់ ៥០ គ្រឿងដល់សិស្សានុសិស្សជួបការលំបាក។

នៅសន្និសីទ អ្នកតំណាងនៃភាគីបានធ្វើការវាយតម្លៃរួមគ្នាពិភាក្សាគ្នានិងចែករំលែកនូវការលំបាកនិងឧបសគ្គផ្សេងៗ ទន្ទឹមនឹងនោះសំណើទិសដៅនិងភារកិច្ចដើម្បីអនុវត្តកម្មវិធីសម្របសម្រួលនាពេលខាងមុខ។​ នៅសន្និសីទនេះផងដែរតំណាងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត​ DakLak សមាគមមិត្តភាពវៀតណាម -កម្ពុជានិងសម្ព័ន្ធយុវជនខេត្តបានចុះហត្ថលេខាលើកម្មវិធីសម្របសម្រួលអាណត្តិ ២០១៩ - ២០២១៕


(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: https://thoidai.com.vn/bien-gioi-viet-nam-campuchia-tai-dak-lak-hang-tram-hoat-dong-thiet-thuc-y-nghia-81856.html)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស