Trending now

វៀតណាមសហការយ៉ាងជិតស្និទ្ធជាមួយជប៉ុនក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19

12:57 | 26/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - នៅក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅទីក្រុងតូក្យូ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅប្រទេសជប៉ុនលោក Vu Hong Nam បានមានប្រសាសន៍ថា វៀតណាមនិងជប៉ុនកំពុងសហការយ៉ាងជិតស្និទ្ធដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតរលាកផ្លូវដង្ហើមស្រួចស្រាវ COVID-19។

លោកឯកអគ្គរដ្ឋទូតក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការជួយគាំទ្ររបស់រដ្ឋាភិបាលជប៉ុនចំពោះជនបរទេស រួមទាំងប្រជាជនវៀតណាមនៅក្នុងប្រទេសនេះ បន្ទាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19។

ដោយការវាយតម្លៃលើគោលនយោបាយជួយគាំទ្ររបស់រដ្ឋាភិបាលជប៉ុនសម្រាប់ពលរដ្ឋវៀតណាមដែលបានជួបការលំបាកបន្ទាប់ពីការផ្ទុះឡើងនៃជំងឺរាតត្បាត COVID-19 នៅក្នុងប្រទេសសាមី ឯកអគ្គរដ្ឋទូតលោក Vu Hong Nam បានមានប្រសាសន៍ថា វៀតណាមនិងជប៉ុនគឺជាដៃគូយុទ្ធសាស្ត្រទូលំទូលាយ។ យន្ដការមួយនៃភាពជាដៃគូយុទ្ធសាស្រ្តទូលំទូលាយគឺការពិគ្រោះយោបល់រវាងមេដឹកនាំនៅពេលមានស្ថានភាពកើតឡើង។ នៅពេលដែលជំងឺរាតត្បាត COVID-19 បានផ្ទុះឡើង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទដោយផ្ទាល់ជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនលោក Motegi Toshimitsu ។

ឯកអគ្គរដ្ឋទូតវៀតណាមលោក Vu Hong Nam បានឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានវៀតណាម។

នាថ្ងៃទី ១៤ ខែមេសា យោងតាមគំនិតផ្តួចផ្តើមរបស់លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc វៀតណាមបានធើ្វជាអធិបតីនៃកិច្ចប្រជុំកំពូលពិសេសអាស៊ានបូក ៣ រវាងបណ្តាប្រទេសជាសមាជិកអាស៊ានចំនួន ១០ និងប្រទេសចំនួន ៣ នៅ អាស៊ីភាគឦសានរួមមាន កូរ៉េខាងត្បូង ជប៉ុននិងចិន ដើម្បីពិភាក្សាអំពីវិធានការណ៍បង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 និងការសម្របសម្រួលរវាងបណ្ដាប្រទេសនេះដើម្បីបង្ការការរីករាលដាលនៃជំងឺនេះនៅក្នុងតំបន់ក៏ដូចជានៅលើពិភពលោក។

នាថ្ងៃទី ៤ ខែឧសភា នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បានធើ្វកិច្ចសន្ទនាតាមទូរស័ព្ទដោយផ្ទាល់ជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក Abe Shinzo។ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនិងផ្លាស់ប្តូរទ្វេភាគីនិងពហុភាគីនោះ ប្រទេសទាំងពីរបានលើកឡើងនូវវិធានការណ៍យ៉ាងខ្លាំងក្នុងការសម្របសម្រួលការចែករំលែកព័ត៌មាន សម្របសម្រួលវិធានការបង្ការការរីករាលដាលនៃជំងឺរាតត្បាតនិងវិធានការណ៍ជួយគាំទ្រដល់ពលរដ្ឋនៃប្រទេសទាំងពីរដើម្បីជំនះនូវការលំបាកដែលបង្ករឡើងដោយជំងឺរាតត្បាតនេះ។

យោងតាមឯកអគ្គរដ្ឋទូតលោក Vu Hong Nam ដោយអនុវត្តទិសដៅរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បណ្ដាក្រសួងការបរទេស ក្រសួងយុត្តិធម៌និងក្រសួងសុខាភិបាល ការងារនិងសុខុមាលភាពរបស់ជប៉ុនបានសម្របសម្រួលយ៉ាងរលូនជាមួយក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចនិងក្រសួងសុខាភិបាលរបស់វៀតណាមដើម្បីបង្ការទប់ស្កាត់នឹងជំងឺរាតត្បាតនេះ។ រហូតមកដល់ពេលនេះ ការដោះស្រាយអំពីបញ្ហានាំពលរដ្ឋជប៉ុននៅវៀតណាមវិលត្រឡប់មកកាន់ប្រទេសវិញត្រូវបានដោះស្រាយយ៉ាងល្អប្រសើរ។ វៀតណាមបានផ្តល់ការគាំទ្រជាអតិបរមាសម្រាប់ជើងហោះហើរដើម្បីនាំពលរដ្ឋជប៉ុនត្រឡប់មកកាន់ប្រទេសវិញនិងជួយគាំទ្រជាអតិបរមាសម្រាប់ពលរដ្ឋជប៉ុនដែលជាប់នៅក្នុងវៀតណាមដើម្បីពន្យារទិដ្ឋាការរបស់ពួកគេ។

ទន្ទឹមនឹងការងារបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 ឯកអគ្គរដ្ឋទូត Vu Hong Nam មានប្រសាសន៍ថា ប្រទេសទាំងពីរនឹងបន្តរក្សាទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី។ នាបច្ចុប្បន្ននេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រសួងការបរទេស ក្រសួងផែនការនិងវិនិយោគនិងស្ថានទូតវៀតណាមប្រចាំនៅជប៉ុនកំពុងផ្តល់ជំនួយក្នុងការនាំអ្នកជំនាញនិងអ្នកគ្រប់គ្រងនៃសហគ្រាសជប៉ុនបានវិលត្រឡប់មកប្រទេសវៀតណាមវិញដើម្បីបន្តប្រតិបត្តិការនិងចូលរួមសកម្មភាពផលិតកម្មនិងអាជីវកម្មនៅវៀតណាម៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់