Trending now

វៀតណាមប្រគល់ជូនអង្ករចំនួន ១០០ តោនដល់ក្រុមគ្រូពេទ្យគុយបាក្នុងខ្សែជួរមុខនៃការ ប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-១៩

05:13 | 14/05/2020 (បកប្រែដោយ ហេងវុធ្ធី)

អំណោយទាំងនេះបានឆ្លុះបញ្ជាំងពីចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមចំពោះក្រុមគ្រូពេទ្យគុយបានៅខ្សែជួរមុខក្នុងការប្រឆាំងនឹងជំងឺរាតត្បាត ព្រមទាំងបានបង្ហាញនូវបំណងចង់រួមកម្លាំងជាមួយប្រទេសគុយបាដើម្បីជំនះពុះពារលើរាល់ការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 ផងដែរ

ទិដ្ឋភាពនៃពិធីនេះ (រូបថត៖ vnanet)

នាព្រឹកថ្ងៃទី ១៣ ខែឧសភា នៅទីស្នាក់ការស្ថានទូតគុយបាប្រចាំនៅទីក្រុងហាណូយ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំនៅវៀតណាម លោកស្រី Lianys Torres Rivera បានទទួលជានិមិត្តរូបនៃអង្ករចំនួន ១០០ តោនពីលោក Tran Ngoc Anh អគ្គនាយករងនៃអគ្គក្រុមហ៊ុន Viglacera ។

នេះគឺជាអំណោយរបស់កម្មាភិបាលនិងបុគ្គលិករបស់ក្រុមហ៊ុន Vimariel SA ចំណុះអគ្គក្រុមហ៊ុន Viglacera ដែលកំពុងវិនិយោគនិងអភិវឌ្ឍន៍នៅតំបន់សេដ្ឋកិច្ចពិសេស Mariel ប្រទេសគុយបា តាមរយៈស្ថានទូតគុយបាប្រចាំនៅវៀត ណាមដើម្បីផ្តល់ឱ្យក្រុមគ្រូពេទ្យនោខ្សែរជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-១៩ នៅគុយបាផងដែរ។ អំណោយទាំងនេះបានឆ្លុះបញ្ជាំងពីចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមចំពោះក្រុមគ្រូពេទ្យគុយបានៅខ្សែជួរមុខក្នុងការប្រឆាំងនឹងជំងឺរាតត្បាត ព្រមទាំងបានបង្ហាញនូវបំណងចង់រួមកម្លាំងជាមួយប្រទេសគុយបាដើម្បីជំនះពុះពារលើរាល់ការលំបាកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 ផងដែរ។

ក្នុងឱកាសនេះ លោកស្រីឯកអគ្គរដ្ឋទូត Lianys Torres Rivera បានជឿកជាក់ថាដោយស្មារតីសាមគ្គីភាពអន្តរជាតិ ការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់ទាំងប្រព័ន្ធនយោបាយនិងស្ថាប័នមានសមត្ថកិច្ចនៃប្រទេសទាំងពីរ វៀតណាមនិងគុយបានឹងរួមគ្នៃយកឈ្នះលើជំងឺឆ្លងនេះក៏ដូចជាជំនះពុះពារលើរាល់ការលំបាកដើម្បីធ្វើឲ្យប្រទេសកាន់តែរីកចម្រើនថែមទៀតផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"