Trending now

វៀតណាមនិងម៉ារ៉ុកពង្រឹងនិងពង្រីកទំនាក់ទំនងលើគ្រប់វិស័យ

00:54 | 13/05/2019

យុគសម័យ - នាថ្ងៃទី២៩ខែមករា នៅទីក្រុងហាណូយ ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម (VUFO) លោកស្រី Nguyen Phuong Nga បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតម៉ារ៉ុកប្រចាំនៅប្រទេសវៀតណាមលោក Azzeddine Farhane ។

ទិដ្ឋភាពនៃជំនួប

នៅក្នុងជំនួបនេះ លោក Azzeddine Farhane អបអរសាទរចំពោះការដែលលោកស្រី Nguyen Phuong Nga ដែលបានជ្រើសតាំងកាន់ដំណែងជា ប្រធានសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាម ព្រមទាំងជឿជាក់ថា ដោយធ្លាប់ជាអ្នកកាទូតនិងនាមជាលទ្ធភាពដឹកនាំរបស់ខ្លួន នាពេលខាងមុខ លោកស្រី Nguyen Phuong Nga នឹងលើកកំពស់សម្ព័ន្ធសមាគមឲ្យឡើងកំពស់ថ្មីនិងទទួលបានផ្លែផ្កាជាច្រើនជាមិនខាន។

លោក Azzeddine Farhane បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ភាគីទាំងពីរបានពង្រឹងនិងពង្រីកនូវទំនាក់ទំនងក្នុងវិស័យជាច្រើន ក្នុងនោះមានទាំងទំនាក់ទំនងការទូតប្រជាជនផងដែរ។ ជាពិសេស លោកមានបំណងថា ក្នុងឆ្នាំ២០១៩នេះ ក្រោមការជួយឧបត្ថម្ភនិងបង្កលក្ខណៈងាយស្រួលរបស់ VUFO មក សមាគមមិត្តភាពវៀតណាម - ម៉ារ៉ុកនឹងត្រូវបង្កើតឡើងយ៉ាងឆាប់ៗ សំដៅជំរុញថែមទៀតទំនាក់ទំនងទ្វេភាគី ដែលជាភារកិច្ចសំខាន់ក្នុងអាណត្តិបំពេញបេសកកម្មការទូតនៅវៀតណាមរបស់លោក។

អញ្ជើញថ្លែងអំណរគុណចំពោះរាល់ការរួមចំណែករបស់លោកឯកអគ្គរដ្ឋទូត ក្នុងការជម្រុញទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេស លើវិស័យកិច្ចការបរទេសប្រជាជន លោកស្រី Nguyen Phuong Nga បានអះអាងជាថ្មីម្តងទៀតថា សម្ព័ន្ធសមាគមនឹងខិតខំអស់ពីកម្លាំងកាយចិត្ត ដើម្បីជំរុញដំណើរការបង្កើតសមាគមមិត្តភាពវៀតណាម-ម៉ារ៉ុក នាពេលខាងមុខ។

ក្នុងឱកាសនេះ លោក Azzeddine Farhane បានផ្ញើរសេចក្តីជូនពរឆ្នាំថ្មី ជូនចំពោះលោកស្រី Nguyen Phuong Nga ក៏ដូចកម្មាភិបាល បុគ្គលិកទាំងអស់នៃសម្ព័ន្ធសមាគម និងជូនពរឲ្យសម្ព័ន្ធសមាគមនាឆ្នាំថ្មីនឹងទទួលបានជោគជ័យគ្រប់ភារកិច្ច៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់