Trending now

វៀតណាមនិងប៊ុលហ្គារីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌និងអប់រំ

20:56 | 24/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាព្រឹកថ្ងៃទី ២៤ ខែឧសភា សម្ព័ន្ធសមាគមមិត្តភាពទីក្រុងហូជីមិញ (HUFO) បានរៀបចំពិធីរំលឹកទិវា វប្បធម៌និងអក្ខរកម្មស្លាវីដោយបង្ហាញពី បំណងចង់ពូនជ្រំនិងពង្រីកចំណងមិត្តភាពប្រពៃណីល្អប្រពៃ រវាងប្រជាជនទីក្រុង ហូជីមិញនិងប្រជាជនប៊ុលហ្គារី ជាពិសេសតាមរយៈសកម្មភាពសហប្រតិបត្តិការ លើវិស័យវប្បធម៌និងការអប់រំ។

លោកស្រី Marinela Pektova ឯកអគ្គរដ្ឋទូតប៊ុលហ្គារីប្រចាំនៅវៀតណាម

លោកស្រី Marinela Pektova ឯកអគ្គរដ្ឋទូតប៊ុលហ្គារីប្រចាំនៅវៀតណាមបាន ថ្លែងអំណរគុណចំពោះសម្ព័ន្ធសមាគមមិត្តភាពទីក្រុងដែលបានរៀបចំពិធីរំលឹកទិវាបង្កើតអក្ខរកម្មស្លាវីដែលជាពិធីបុណ្យដ៏សំខាន់របស់ប្រជាជនប៊ុលហ្គារីព្រមទាំងគូស បញ្ជាក់ពីការរីកចម្រើនខាងវប្បធម៌ប៊ុលហ្គារីតាមរយៈការរក្សាទុកព្រឹត្តិការណ៍ វប្បធម៌និងប្រវត្តិសាស្រ្តរបស់ប្រទេសនេះដោយអក្សររបស់ខ្លួន។

ពិធីនេះក៏ជាសក្ខី ភាពមួយដែលបង្ហាញពីទឹកចិត្តដ៏ល្អប្រពៃដែលប្រជាជនទីក្រុងហូជីមិញនិងប្រជាជនវៀតណាមនិយាយទូទៅបានផ្តល់ជូនសម្រាប់សហគមន៍ប៊ុលហ្គារីដែលរស់នៅក្នុង ប្រទេសវៀតណាមនិងប្រជាជនប៊ុលហ្គារីជាទូទៅផងដែរ។ ជាពិសេសការផ្លាស់ប្តូរវប្បធម៌គឺជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍទំនាក់ទំនងរវាងប៊ុលហ្គារីនិងវៀតណាមដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរការកសាងនិងអភិវឌ្ឍទំនាក់ទំនងល្អរវាងប្រទេសទាំងពីរនាពេលកន្លងមកនិងអនាគត។

ទិដ្ឋភាពនៃពីធីនេះ

ម្យ៉ាងវិញទៀតដែរ អំណោយរបស់សម្ព័ន្ធសមាគម មិត្តភាពទីក្រុងហូជីមិញប្រគល់ ជូនប្រជាជនប៊ុលហ្គារីពិតជាមានអត្ថន័យដ៏ធំធេងដោយបង្ហាញការស្រឡាញ់ស្មោះត្រង់ រឹតចំណងសាមគ្គីភាពនិងមិត្តភាពរវាងប្រជាជនទាំងពីរ និងរួមសុខរួមទុក្ខ គ្នានៅគ្រា​លំបាកផងដែរ។

ទន្ទឹមនឹងនេះ ក្នុងពិធីនេះ Vuong Duc Hoang Quan ប្រធានសម្ព័ន្ធសមាគម មិត្តទីក្រុងហូជីមិញ និងលោកស្រី Hoang Thai Lan ប្រធានសមាគមមិត្តភាព វៀតណាម - ប៊ុលហ្គារីប្រចាំនៅទីក្រុងហូ ជីមិញបានប្រគល់ជូន លោកស្រី ឯកអគ្គរដ្ឋទូត Marinela Pektova នូវទឹកប្រាក់ដែលសម្ព័ន្ធសមាគមមិត្តភាព វៀតណាម - ប៊ុលហ្គារីប្រចាំនៅទីក្រុងហូជីមិញបានបរិច្ចាគដើម្បី ជួយប្រជាជន ប៊ុលហ្គារីដើម្បីការពារនិងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន