Trending now

វៀតណាមនិងកម្ពុជាខិតខំពង្រឹងនិងពង្រីកចំណងសាមគ្គីភាពនិងមិត្តភាពលើគ្រប់វិស័យ

15:29 | 10/11/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ៩ ខែវិច្ឆិកា សម្ព័ន្ធភាពអង្គការមិត្តភាពទីក្រុងហូជីមិញ សហការជាមួយប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជាប្រចាំនៅទីក្រុងហូជីមិញ បានរៀបចំកិច្ចប្រជុំដើម្បីអបអរសាទរខួបគម្រប ៦៧ ឆ្នាំនៃទិវាបុណ្យឯករាជ្យតិនៃព្រះរាជាណាចក្រកម្ពុជា (ថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ - ថ្ងៃទី៩ ខែវិច្ឆិកាឆ្នាំ២០២០)។

ទិដ្ឋភាពនៃពិធីនេះ

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជាប្រចាំនៅទីក្រុងហូជីមិញលោក Truong Minh Nhut បានមានប្រសាសន៍ថា៖ វៀតណាមនិងកម្ពុជាគឺជាប្រទេសជិតខាងនឹងគ្នា ដែលមានចំណងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការល្អនិងសាមគ្គីភាព ព្រមទាំង គាំទ្រគ្នាទៅវិញទៅមកក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ។ នាសព្វថ្ងៃនេះ វៀតណាមនិងកម្ពុជាកំពុងខិតខំពង្រឹងនិងពង្រីកចំណងសាមគ្គីភាព និងមិត្តភាពសហការគ្នា ដើម្បីកសាងនិងអភិវឌ្ឍសេដ្ឋកិច្ចសង្គម ព្រមទាំងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធលើវេទិកាអន្តរជាតិ ដើម្បីនាំមកនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ឈានដល់កំរិតថ្មីមួយសម្រាប់ជាប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ និងចូលរួមចំណែកជាវិជ្ជមានដល់សន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៅក្នុងតំបន់។

អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហូជីមិញ លោកសុខដារ៉េត បានសម្តែងនូវការរីករាយចំពោះការអភិវឌ្ឍដ៏ល្អប្រពៃនៃប្រទេសកម្ពុជា - វៀតណាម ដែលជាប្រទេសជិតខាងជាមិត្តភាពប្រពៃណីពិសេស ដែលកំពុងត្រូវបានដឹកនាំដោយថ្នាក់ដឹកនាំនៃបក្ស រដ្ឋនិងប្រជាជននៃប្រទេសទាំងពីរ ដែលបានពូនជ្រំក្នុងពង្រឹងនិងពង្រីកនូវទំនាក់ទំនងនេះ។ ក្នុងឆ្នាំ ២០២០ ទាំងប្រទេសកម្ពុជានិងវៀតណាម រងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺ COVID-១៩ ប៉ុន្តែមេដឹកនាំ គ្រសួង និងស្ថាប័នគ្រាប់ជាន់ថ្នាក់មូលដ្ឋាននិងប្រជាជននៃប្រទេសទាំងពីរនៅតែផ្លាស់ប្តូរនិងការចែករំលែក ក៏ដូចជាគាំទ្រគ្នាទៅវិញទៅមកក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតនិងការជំនះផលវិបាកដោយសារគ្រោះមហន្តរាយផងដែរ។

ការចែករំលែកនិងការធ្លាក់ចុះនៃប្រវត្តិសាស្រ្តជាតិរបស់ប្រទេសកម្ពុជាក្នុងរយៈពេល ៦៧ ឆ្នាំកន្លងមក អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជានៅទីក្រុងហូជីមិញ លោកសុខដារ៉េតក្នុងនាមរាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជា បានថ្លែងអំណរគុណចំពោះ បក្ស រដ្ឋាភិបាល និងប្រជាជនវៀតណាមដែលបានជួយគាំទ្រទាន់ពេលវេលាជូនប្រជាជនកម្ពុជាឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម និងបន្តគាំទ្រនិងជួយប្រទេសកម្ពុជាក្នុងដំណាក់កាលកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនាពេលបច្ចុប្បន្នផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: https://hcmcpv.org.vn/)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់