Trending now

វៀតណាមត្រៀមខ្លួនស្វាគមន៍សហគ្រាស និងបញ្ញាវន្តអាណិកជនវៀតណាមនៅហុងគ្រី

13:55 | 13/09/2019 (ហេង វុធ្ធី)

យុគសម័យ - រដ្ឋមន្ត្រីព័ត៌មាននិងគមនាគមន៍ វៀតណាម លោក Nguyen Manh Hung បានជួបជាមួយសមាគមសហគ្រាសនិងបញ្ញាវន្តជនវៀតណាមនៅហុងគ្រីនាយប់ថ្ងៃទី ១០​ខែកញ្ញា នៅទីក្រុង Budapest ប្រទេសហុងគ្រី។

រដ្ឋមន្ត្រីព័ត៌មាននិងគមនាគមន៍ វៀតណាម លោក Nguyen Manh Hung អញ្ជើញចូលរួមក្នុងពិព័រណ៌ទូគមានាគមន៍ពិភពលោក (ITU 2019) (រូបថត៖ TTXVN)

ក្នុងជំនួបនេះជាមួយសហគ្រាស បញ្ញាវន្តអាណិកជនវៀតណាមនៅហុងគ្រីនៅទីក្រុង Budapest លោក Nguyen Manh Hung បានរំលឹកឡើងវិញនូវសមិទ្ធិផលផ្នែកបច្ចេកវិទ្យា ព័ត៌មាន និងគមនាគមន៍របស់វៀតណាមក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ព្រមទាំងអះអាងថាគៅ លដៅរបស់វៀតណាមនាពេលខាងមុខនេះ នឹងក្លាយទៅជាប្រទេសមួយដ៏ខ្លាំងក្លា ក្នុងនោះមានតួនាទីជាគន្លឹះលើវិស័យបច្ចេកវិទ្យា ព័ត៌មាននិងគមនាគមន៍។ ដើម្បីសម្រេចបានប្រការទាំងនេះ គប្បីទទួលបាននូវការរួមចំណែករបស់មនុស្សគ្រប់រូប ពោលគឺប្រជាជនទាំង៩៥លាននាក់ក្នុងស្រុកកំណើត និងអាណិកជនវៀតណាមជាង ៥ លាននាក់ទៀតនៅឯបរទេសផងដែរ ។

ក្នុងឱកាសនេះដែរ លោក Nguyen Manh Hung ក៏បានឆ្លើយតបនូវសំនួរនិងកង្វល់មួយចំនួនរបស់សហគ្រិនបញ្ញាវន្តនៅហុងគ្រីដែលទាក់ទងនឹងបច្ចេកវិទ្យា ព័ត៌មាន និងគមនាគមន៍ ជាពិសេសបញ្ហាបណ្តុះបណ្តាលនិងអភិវឌ្ឍធនធានមនុស្សសម្រាប់បច្ចេកវិទ្យាព័ត៌មាននិងគមនាគមន៍នាពេលអនាគតផងដែរ។

ក្នុងនាមសមាគមន៍សហគ្រាសនិងបញ្ញាវៀតណាមនៅហុងគ្រីប្រធានសមាគមអាណិកជន វៀតណាមនៅហុងគ្រីលោក Vu Quy Duong បានថ្លែងអំណរគុណចំពោះលោក Nguyen Manh Hung ដែលបានចំណាយពេលដ៏ថ្លៃថ្នូរអញ្ជើញចូលរួមជំនួបនេះព្រមទាំងចែករំលែក អំពីបញ្ហានានាដោយស្មោះត្រង់ពាក់ព័ន្ធនឹងសមាគមសហគ្រាស បញ្ញាវន្ត រួមទាំងសមាគម វៀតណាមនៅហុងគ្រីដែលបានចាប់អារម្មណ៍ដូចគ្នាផងដែរ៕

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ